ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតមនុស្សយ៉ាងនោះជាសាវ័កក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវ័កនៃព្រះគ្រីស្ទទេ ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ ដូច្នេះ បើអ្នកបំរើរបស់វាក្លែងខ្លួនធ្វើជាអ្នកបំរើសេចក្តីសុចរិតវិញ នោះមិនមែនជាការធំអ្វីទេ ឯចុងបំផុតរបស់គេ នឹងបានត្រូវតាមអំពើដែលគេធ្វើដែរ។ កូរិនថូសទី២ ១១:១៣-១៥
អំណានប្រចាំថ្ងៃ៖ គ្រូធ្មប់នៅក្នុងទម្រង់សម័យទំនើប
ឥឡូវនេះសាតាំងលួងលោមបោកបញ្ឆោតមនុស្ស ដូចជាវាបានបោកបញ្ឆោតនាងអេវ៉ា នៅក្នុងសួនច្បារអេដែនដែរ ដោយបំផុសសេចក្តីប៉ងប្រាថ្នាចំណេះដឹងដែលព្រះបានហាមឃាត់។ វាប្រកាសថា «អ្នកនឹងបានដូចជាព្រះ» «ព្រមទាំងដឹងការខុសត្រូវផង» លោកុប្បត្តិ ៣:៥។ ប៉ុន្តែ ប្រាជ្ញាដែលអ្នកជឿលើវិញ្ញាណមនុស្សស្លាប់ គឺដូចជាសាវកយ៉ាកុបបានពិពណ៌នាថា ប្រាជ្ញានោះមិនមែនមកពីស្ថានលើទេ គឺជារបស់ផងលោកិយនេះ ហើយក៏ខាងសាច់ឈាម និងខាងអារក្សវិញទេតើ» យ៉ាកុប ៣:១៥)។
ព្រះអម្ចាស់នៃភាពងងឹត មានគំនិតយ៉ាងប៉ិនប្រសប់ ហើយវាចម្លងការល្បួងរបស់វាយ៉ាងស្ទាត់ជំនាញ ចែកចាយដល់មនុស្សគ្រប់ស្ថានភាពនិងគ្រប់វប្បធម៌។ វាធ្វើការជាមួយ «នឹងពួកអ្នកដែលវាអាចបោកបញ្ឆោតបានទាំងអស់ ដែលជាមនុស្សទុច្ចរិត» ដើម្បីគ្រប់គ្រងលើកូនចៅរបស់មនុស្ស ប៉ុន្តែ វាអាចសម្រេចគោលបំណងរបស់វានេះបាន ដោយសារតែមនុស្សទទួលយកសេចក្តីល្បួងរបស់វាតែប៉ុណ្ណោះ។ អស់អ្នកដែលនៅក្នុងអំណាចរបស់វា ដោយបណ្តែតបណ្តោយខ្លួនទៅតាមលក្ខណៈអត្តចរិតនៃវិញ្ញាណអាក្រក់ មិនដឹងថាជីវិតរបស់គេនឹងត្រូវចប់នៅកន្លែងណាទេ។ មេល្បួងសម្រេចជោគជ័យនៃការបំផ្លិចបំផ្លាញរបស់វា ហើយបន្ទាប់មកវាប្រើប្រាស់ការបំផ្លិចបំផ្លាញនោះ ឱ្យបំផ្លាញដល់អ្នកដទៃបន្តទៀត។
ប៉ុន្តែ គ្មាននរណាម្នាក់ត្រូវបានបោកបញ្ឆោត ដោយការអះអាងកុហករបស់អ្នកមានជំនឿទៅលើវិញ្ញាណអ្នកស្លាប់នោះឡើយ។ ព្រះទ្រង់បានប្រទាននូវពន្លឺគ្រប់គ្រាន់ដល់មនុស្សនៅលើពិភពលោកនេះ ដើម្បីឱ្យពួកគេអាចរកឃើញអន្ទាក់របស់សាតាំង។ ដោយតាំងខ្លួនជាតំណាងរបស់មនុស្ស ដូចនៅស្ថានសួគ៌ និងបានលើកតម្កើងខ្លួនទ្បើងយ៉ាងខ្ពស់ នៅទីនោះ សាតាំងប្រកាសថ្លែងប្រាប់ដល់មនុស្សនៅលើពិភពលោកថា ទោះបីអ្នកជាមនុស្សអាក្រក់យ៉ាងណាក៏ដោយ ទោះបីជាមនុស្សអាក្រក់យ៉ាងណាក៏ដោយ ទោះបីជាអ្នកជឿទៅលើព្រះហើយនិងព្រះគម្ពីរ ឬមិនជឿក៏ដោយ។ ចូរអ្នករស់នៅឱ្យសប្បាយចុះ ស្ថានសួគ៌គឺជាផ្ទះ របស់អ្នកហើយ។
ម៉្យាងវិញទៀត ដោយការក្លែងបន្លំនៃវិញ្ញាណទាំងនេះ វាបានធ្វើឱ្យពួកសាវករបស់ព្រះជំទាស់ទៅនឹងអ្វីដែលពួកគេបានសរសេរ តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេបានបដិសេធប្រភពដើមនៃព្រះគម្ពីរមកពីព្រះ ហើយតាមរយៈការនេះ បានដកយកនូវមូលដ្ឋានគ្រឹះនៃសេចក្តីសង្ឃឹមរបស់គ្រីស្ទាន និងពន្លត់ពន្លឺដែលបង្ហាញផ្លូវទៅស្ថានសួគ៌។
អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក ៨:២៦-៣៩
ខចងចាំ៖ ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្តីនឹកចាំពីគេបានសូន្យបាត់ហើយ ទោះទាំងសេចក្តីស្រឡាញ់ សេចក្តីសំអប់ នឹងសេចក្តីឈ្នានីសរបស់គេវិនាសសូន្យបាត់ទៅហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។ សាស្តា ៩:៥-៦