ថ្ងៃចន្ទ​​ ទី០៥​​ ខែកញ្ញា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្តី​ប៉ងប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡកឡឺយ​ថា តើ​សេចក្តី​សន្យា​ពី​ព្រះអង្គ​យាង​មក​នៅ​ឯ​ណា ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល​ដូច​ជា​ពី​កំណើត​លោកីយ៍​រៀង​មក​ដែរ ។ ពេត្រុសទី២​ ៣:៣-៤

អំណានប្រចាំថ្ងៃ ការខកចិត្តយ៉ាងធ្ងន់ធ្ងរ

អស់អ្នកដែលបានទទួលសារនោះ ពោរពេញទៅដោយសេចក្តីសង្ឃឹមយ៉ាងមាំថានឹងបានជួបជាមួយនឹងព្រះជាម្ចាស់ ហើយពួកគេបានប្រកាន់ថា តួនាទីចំបងរបស់ពួកគេគឺជាការរក្សានូវភស្តុតាង ស្តីពីការទទួលជឿ​របស់​ពួកគេ ទៅលើព្រះជាម្ចាស់។ ពួកគេបានរួបរួមចិត្តគ្នា ហើយពួកគេក៏​បាន​អធិស្ឋានជាមួយគ្នា ព្រមទាំងអធិស្ឋានឱ្យគ្នាជារៀងរាល់ថ្ងៃដែរ។ ពួកគេ​តែង​តែជួបប្រជុំគ្នា ជារឿយៗ ដើម្បីប្រាស្រ័យជាមួយនឹងព្រះជាម្ចាស់ ហើយ​សំឡេងពីស្រែចំការរបស់ពួកគេក៏បានឮនៅឯស្ថានសួគ៌ផងដែរ។ ការធានារ៉ាប់រងនៃការទទួលស្គាល់របស់ព្រះជាម្ចាស់មានសារៈសំខាន់ដល់គេ ជាង​ចំណីអាហារប្រចាំថ្ងៃរបស់ពួកគេ ហើយប្រសិនបើពួកគេមានការសង្ស័យឬសេចក្តីល្បួងណាមួយ នោះពួកគេនឹងនៅតែព្យាយាមរហូតដល់ពពកខ្មៅនោះរលាយបាត់ទៅ។ នៅពេលដែលពួកគេដឹងពីព្រះគុណនៃការលើកលែងទោស ពួកគេចង់ឃើញព្រះជាម្ចាស់ដែលពួកគេស្រឡាញ់ជាខ្លាំង។

បានខកចិត្ត តែមិនបោះបង់ចោលឡើយ

ពួកគេបានជួបនឹងការខកចិត្តម្តងទៀត។ ពេលវេលាដែលពួកគេបានរង់ចាំបានកន្លងផុតទៅ ហើយព្រះអង្គសង្គ្រោះរបស់គេក៏មិនបានយាងមកទៀត។ ពួកគេបានទន្ទឹងរង់ចាំការយាងមករបស់ទ្រង់ដោយសំអាងលើភស្តុតាងយ៉ាងជាក់ច្បាស់ ប៉ុន្តែ ពេលនេះក្តីសង្ឃឹមនោះបានរលាយបាត់ ដូចជានាងម៉ារា នៅពេលនាងបានទៅផ្នូរនៃព្រះអង្គសង្គ្រោះរបស់នាង ហើយឃើញតែផ្នូរទទេ រួចស្រែកឡើងទាំងយំថា «ពួកគេបាននាំ​សពរបស់​ទ្រង់ទៅហើយ តើគេយកសពរបស់ទ្រង់ទៅលាក់នៅឯណាទៅ?»។ យ៉ូហាន ២០:១៣

អ្នកដែលមិនជឿបានចាប់ផ្តើមបន្ទោស និងសើចចំអកដល់អ្នករង់ចាំសារជាថ្មីម្តងទៀត។ មិនយូរប៉ុន្មាន មនុស្សដែលជឿលើការយាងមកវិញរបស់ព្រះជាម្ចាស់ជាច្រើននាក់ ក៏បានបាត់បង់ជំនឿ។ អ្នកដែលមាន​ជំនឿ​រឹងមាំខ្លះទៀត បានឈឺចាប់យ៉ាងខ្លាំងដោយការខកចិត្តហើយក៏មានក្តី​អាម៉ាស់​យ៉ាងខ្លាំងដែរ។ ពួកគេបានត្អូញត្អែរដល់ព្រះ ហើយចង់ស្លាប់ជា​ជាង​រស់នៅ ដូចជាលោកយ៉ូណាសដូច្នោះដែរ។ អស់អ្នកដែលមានជំនឿដោយសារតែការណែនាំរបស់អ្នកដទៃ មិនមែនដោយសារព្រះបន្ទូលរបស់​ព្រះ​នោះ បានផ្លាស់ប្តូរគំនិតរបស់ពួកគេវិញ។ ពួកអ្នកដែលសើចចំអកបានបញ្ចុះបញ្ចូលអ្នកដែលមានជំនឿខ្សោយ ហើយពួកគេទាំងនោះក៏បាននាំគ្នាប្រកាសថា ពេលវេលាបានកន្លងផុតទៅ ព្រះជាម្ចាស់ក៏មិនបានយាងមកវិញ ហើយពិភពលោកនេះក៏នៅតែដដែល អស់រយៈពេលរាប់ពាន់ឆ្នាំ។

អំណានព្រះគម្ពីរពេលល្ងាច៖ របាក្សត្រទី២ ជំពូក​ ១៥

ខចងចាំ៖​​ ហើយ​យើង​ខ្ញុំ​មាន​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​តាម ដូច​ជា​តាម​ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត ទាល់​តែ​ថ្ងៃ​ភ្លឺ​ឡើង ហើយ​ផ្កាយ​ព្រឹក​រះ​ឡើង​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។ េពត្រុសទី២ ១:១៩

Powered by CAM