ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស។ កូរិនថូសទី១ ១:២៧
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់ជ្រើសរើសយកអ្នកដែលចេះបន្ទាបខ្លួន ពីព្រោះពួកគេអាចបង្រៀនបាន
ពួកមេដឹកនាំសាសនាធំៗនៅក្នុងជំនាន់នេះសរសើរតម្កើងនិងសង់វិមានឲ្យអ្នកដែលបានដាំគ្រាប់ពូជនៃសេចក្តីពិតកាលពីច្រើនសតវត្សរ៍មកហើយខណៈពេលដែលធ្វើឲ្យមនុស្សខកចិត្តមកពីធ្វើការងារដូចគ្នានៅសព្វថ្ងៃនេះដែរ។ អ្វីដែលបាននិយាយកាលពីយូរយារមកហើយនោះគឺត្រូវបានធ្វើសារឡើងវិញ«យើងដឹងថាព្រះបានមានបន្ទូលនឹងលោកម៉ូសេពិតតែអ្នកនោះយើងមិនដឹងជាមកពីណាទេ»។ យ៉ូហាន៩ៈ២៩។ ដូចកាលពីពេលកន្លងហួសសេចក្តីពិតពិសេសសម្រាប់ពេលនេះគឺឃើញចំពោះមនុស្សប្រុសស្រីដែលចេះបន្ទាបខ្លួនមិនមែនជាមួយនិងពួកមេដឹកនាំសាសនាដែលមានចំណេះខ្លាំងពេកនិងឆ្លាតហួសពេក ហើយនឹងមិនជឿព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះឡើយ។
«ឱបងប្អូនអើយអ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅមិនសូវមានអ្នកប្រាជ្ញច្រើនខាងសាច់ឈាមឬច្រើននាក់មានអំណាចនិងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ។ ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកិយនេះដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកិយនេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាសហើយទ្រង់បានរើសអ្នកទាបថោកនៅលោកិយនេះនិងពួកអ្នកដែលគេមើលងាយព្រមទាំងរបស់ដែលគ្មានផង ដើម្បីនឹងលើកចោលរបស់ដែលមានចេញ»។ កូរិនថូសទី១ ១ៈ២៦-២៨។ «ដើម្បីកុំឲ្យសេចក្តីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ»។កូរិនថូសទី១ ២ៈ៥។
នៅក្នុងតំណចុងក្រោយនេះរឿងប្រៀបប្រដូចនៃគ្រាប់ពូជដ៏តូចគឺដើម្បីឲ្យបានសម្រេចការសំខាន់និងជោគជ័យ។ គ្រាប់ដ៏តូចនឹងក្លាយ ទៅជាដើម ឈើ។ សារនៃសេចក្តីព្រមាននិងសេចក្តីមេត្តាគឺត្រូវទៅ«ដល់គ្រប់អស់ទាំង សាសន៍គ្រប់ពូជអំបូរគ្រប់ភាសា»។ វិវរណៈ ១៤ៈ៦-១៤ «ដើម្បីរើសយករាស្ត្រ១ពួកពីគេទុកសម្រាប់ព្រះនាមទ្រង់។ កិច្ចការ ១៥ៈ១៤ ហើយសិរីល្អរបស់ទេវតានោះក៏បំភ្លឺផែនដី»។ វិវរណៈ ១៨ៈ១។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១២៖៣៨-៤២
ខចងចាំ៖ «ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង ដោយទន្លេនៃព្រះមានទឹកពេញ រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដី យ៉ាងនោះ ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយសេចក្តីសប្បុរសនៃទ្រង់វិលខួប ហើយអស់ទាំងផ្លូវទ្រង់ ក៏ស្រក់ជាសេចក្តីបរិបូរ»។ ទំនុកតម្កើង ៦៥៖៩-១១