ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយ៍នេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ។ យ៉ូហាន ១២:២៤-២៥
អំណានប្រចាំថ្ងៃ៖ ការសុគតរបស់ព្រះយេស៊ូវ នាំមកនូវជីវិតអស់កល្ប
ដោយការដាំគ្រាប់ពូជនៅក្នុងដីព្រះយេស៊ូវបង្ហាញពីការបូជាអង្គទ្រង់សម្រាប់ការប្រោសលោះរបស់យើង។ ព្រះយេស៊ូវមានបន្ទូលថា«បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែលតែបើងាប់វិញនោះក៏បង្កើតផលជាច្រើនឡើង»។ យ៉ូហាន១២ៈ២៤។ ដូចគ្នាដែរ ការសុគតរបស់ព្រះយេស៊ូវនឹងផ្តល់ជាលទ្ធផល ផលផ្លែសម្រាប់នគររបស់ព្រះជាម្ចាស់។ ដូចគ្នាទៅនឹងដើមរុក្ខជាតិដែរ ជីវិតអស់កល្បសម្រាប់មនុស្សគឺជាមូលហេតុដែលធ្វើឲ្យព្រះយេស៊ូវសុគតដើម្បីពួកគេ។
អ្នកទាំងឡាយណាដែលនឹងផ្តល់ជាផលផ្លែក្នុងនាមជាអ្នកធ្វើការជាមួយព្រះយេស៊ូវត្រូវតែដួលទៅនឹងដី ហើយស្លាប់ជាមុនសិន។ ត្រូវតែលះបង់ជីវិតដើម្បីបំពេញសេចក្តីត្រូវការរបស់លោកិយ។ការស្រឡាញ់ខ្លួនឯងការចាប់អារម្មណ៍លើខ្លួនឯងត្រូវតែលះបង់ចេញជារៀងរហូត។ ប៉ុន្តែ ច្បាប់នៃការបរិច្ចាគគឺជាច្បាប់នៃការរក្សាការពារខ្លួន។ គ្រាប់ពូជដែលកប់នៅក្នុងដីផ្តល់ផលផ្លែ ហើយគ្រាប់ពូជនេះក៏ត្រូវយកទៅដាំបង្កើនផលបានច្រើនទៀត។កសិកររក្សាគ្រាប់ពូជដោយដាំវានៅក្នុងដី។ ចំពោះជីវិតមនុស្សក៏ដូចគ្នាដែរការឲ្យទៅគេគឺដើម្បីរស់។ ជីវិតដែលនឹងត្រូវបានរក្សាការពារទុកគឺជាជីវិតដែលបានថ្វាយទៅក្នុងការបម្រើការងារព្រះជាម្ចាស់និងមនុស្ស។ អស់អ្នកដែលនៅខាងព្រះយេស៊ូវ លះបង់ជីវិតរបស់ពួកគេនៅក្នុងការងារនេះនឹងរក្សាជីវិតរបស់ពួកគេសម្រាប់ភាពអស់កល្ប។
គ្រាប់ពូជទាំងនេះងាប់ ប៉ុន្តែ មិនយូរទេ វានឹងលូតលាស់មានជីវិតថ្មីហើយនៅក្នុងចំណុចនេះគេបានបង្រៀនយើងអំពីមេរៀននៃការរស់ឡើងវិញ។ អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់ឡើងវិញនៅក្នុងសួនអេដែនដែលនៅនគរឋានសួគ៌។ ព្រះជាម្ចាស់បានមានបន្ទូលថា «គេបានកប់ទៅជារូបកាយដែលពុករលួយ តែរស់ឡើងវិញជារូបកាយមិនចេះពុករលួយឡើយបានកប់ទៅទាំងមានសេចក្តីអាប់ឱន តែរស់ឡើងវិញមានព្រះចេស្តា»។កូរិនថូសទី១ ១៥ៈ៤២,៤៣
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៣៖៥៣-៥៨
ខចងចាំ៖ «ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ»។ កូរិនថូសទី២ ៩:៦