​​ ថ្ងៃពុធ ទី១១​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៦-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ឱ​មនុស្ស​កំឡៅ​អើយ គ្រាប់​ពូជ​ដដែល​អ្នក​ព្រោះ​ទៅ បើ​មិន​ងាប់ នោះ​មិន​ពន្លក​ដុះ​ឡើង​ទេ ហើយ​គ្រាប់​ដែល​អ្នក​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ពន្លក​ឡើង​នោះ​ដែរ គឺ​ជា​គ្រាប់​សុទ្ធ ដូច​ជា​គ្រាប់​ស្រូវ ឬ​ពូជ​ណា​ទៀត​ក្តី តែ​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ដើម​ទីទៃ​ពី​គ្នា​រៀង​រាល់​ពូជ តាម​ព្រះហឫទ័យ​ទ្រង់។ កូរិនថូសទី១ ១៥:៣៦-៣៨

អំណានប្រចាំថ្ងៃ៖ សួន ឬចំការបន្លែ គឺជាថ្នាក់រៀនរបស់ព្រះជាម្ចាស់

រឿងប្រៀបប្រដូចនេះបានបង្រៀនអំពីបទពិសោធនៃជីវិតពិតរបស់អ្នកសាបព្រោះ ហើយនឹងគ្រាប់ពូជ។ ខណៈពេលដែលឪពុកម្តាយនិងគ្រូបង្រៀនខំព្យាយាមបង្រៀនមេរៀនទាំងនេះត្រូវធ្វើឲ្យការងារនេះមានប្រយោជន៍។ ចូរឲ្យកុមារខ្លួនឯងជាអ្នករៀបចំដីនិងដាំគ្រាប់ពូជចុះ។ ដូចគ្រាប់ពូជកប់នៅក្រោមដី ពួកគេអាចបង្រៀនមេរៀនអំពីការសុគតរបស់ព្រះយេស៊ូវបាន។ ដូច​គ្រាប់ពូជដុះឡើង ហើយចេញស្លឹកដំបូង ពួកគេអាចបង្រៀនមេរៀនអំពីសេចក្តីពិតនៃការរស់ឡើងវិញបាន។ ដូចដើមរុក្ខជាតិដុះលូតលាស់អាចបង្រៀនកុមារ​អំពីរបៀបទំនាក់ទំនងនៃធម្មជាតិជាមួយនិងអ្វីដែលនៅខាងព្រលឹងវិញ្ញាណ។

ត្រូវបង្រៀនណែនាំពួកយុវវ័យតាមរបៀបស្រដៀងគ្នាដែរ។ ត្រូវបង្រៀន​​ពួក​គេឲ្យចេះដាំដុះ។ វាជាការល្អ បើសិនជាគ្រប់សាលា​រៀនមានដីសម្រាប់ធ្វើកសិកម្ម។ ដីសម្រាប់ធ្វើកសិកម្មត្រូវចាត់ទុកដូចជាបន្ទប់ថ្នាក់រៀនរបស់ព្រះជាម្ចាស់។ ត្រូវមើលទៅអ្វីៗនៅក្នុងធម្មជាតិទុកជាសៀវភៅមេរៀនដែលកូនចៅរបស់ទ្រង់ត្រូវសិក្សារៀនសូត្រពីសៀវភៅនោះ ហើយដែលពួកគេអាចទទួលបានចំណេះអំពីការរីកចម្រើនលូតលាស់នៃចិត្តខាងព្រលឹងវិញ្ញាណ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៤៖១៣-២១

ខចងចាំ៖​​ «ខ្ញុំចង់​និយាយ​ដូច្នេះ គឺ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ»។ កូរិនថូសទី២ ៩:៦

Powered by CAM