ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ក៏មានរូបកាយសំរាប់ស្ថានសួគ៌ ហើយមានរូបកាយសំរាប់ផែនដីដែរ តែសិរីរបស់រូបកាយនៅស្ថានសួគ៌ និងរបស់រូបកាយនៅផែនដីនោះទីទៃពីគ្នា។ ម៉ាថាយ ១៣:៣៤-៣៥
អំណានប្រចាំថ្ងៃ៖ ការងាររបស់ព្រះវិញ្ញណបរិសុទ្ធបង្កើតផលផ្លែនៅក្នុងជីវិតយើង
អាចបន្តរៀនមេរៀននានាមកពីការជីកដីនិងកែកុននិងគ្រប់គ្រងដី។ គ្មានអ្នកណានឹងគិតរស់នៅក្នុងព្រៃសង្ឃឹមថា បានទទួលផលស្រូវដោយមិនបានធ្វើការងារបោសសំអាតព្រៃរៀបចំដី ហើយនិងសាបព្រោះគ្រាប់ពូជនោះទេ។ ការខំប្រឹងយកចិត្តទុកដាក់ ហើយតស៊ូនឹងការងារ គឺការងាររៀបចំដីមុននឹងដាក់គ្រាប់ពូជដាំ។ ចំពោះការងារខាងព្រលឹងវិញ្ញាណនៅក្នុងចិត្តមនុស្សវិញក៏ដូចគ្នាដែរ។ អ្នកទាំងនោះនឹងទទួលបានផលប្រយោជន៍ដោយជីកដីត្រូវតែធ្វើដំណើរទៅមុខជាមួយនិងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ បន្ទាប់មកពួកគេនឹងរកឃើញដីនៃចិត្ត ដែលបាក់បែកដែលមិនទាន់ភ្ជួររាស់ ដោយសារតែឥទ្ធិពលនៃភាពទន់ខ្សោយ យកឈ្នះលើព្រះវិញ្ញាណបរិសុទ្ធ។ លុះត្រាតែមានការខំប្រឹងប្រែងរៀបចំដីឲ្យរួចរាល់ បើពុំនោះទេនឹងមិនបានទទួលផលឡើយ។ ចំពោះដីនៃចិត្តវិញក៏ដូច្នោះដែរ ព្រះវិញ្ញាណ របស់ព្រះជាម្ចាស់ត្រូវតែធ្វើការលើដីនោះសម្រិតសម្រាំងហើយកែខៃវាមុននឹងវាអាចផ្តល់ផលផ្លែដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់បាន។
ដីនឹងមិនផ្តល់ជីជាតិរបស់វាទេ នៅពេលដែលធ្វើការដោយមិនបានគ្រោងទុកនិងថែរក្សាវានោះ។ វាត្រូវការ ការយល់ចិត្តនិងចំណាប់អារម្មណ៍ជារៀងរាល់ថ្ងៃ។ ដីនោះត្រូវភ្ជួរាស់ឲ្យបានញឹកញាប់ ហើយភ្ជួរឲ្យបានជ្រៅដោយផ្តល់នូវការចាប់អារម្មណ៍ ដើម្បីកុំឲ្យស្មៅស្រូបយកសារធាតុចិញ្ចឹមពីគ្រាប់ពូជល្អដែលបានដាំហើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៤៖ ២២-៣៦
ខចងចាំ៖ «ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ»។ កូរិនថូសទី២ ៩:៦