ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ និងលា ឲ្យដើររកស៊ីតាមចិត្ត។ អេសាយ ៣២:២០
អំណានប្រចាំថ្ងៃ៖ ការដាំដុះ គឺជាវិធីសាស្រ្តមួយនៃការអប់រំចិត្តខាងព្រលឹងវិញ្ញាណ
កសិករដែលបានភ្ជួរដី និងដាំគ្រាប់ពូជត្រៀមសម្រាប់ការប្រមូលផល។ គ្មានអ្នកណាត្រូវឈរនៅក្នុងស្រែមើលផលដែលមិនកើតនោះទេ។ អស់អ្នកដែលរៀនមេរៀនខាងព្រលឹងវិញ្ញាណមកពីមេរៀនភ្ជួរដីនឹងទទួលបានព្រះពរមកពីព្រះជាម្ចាស់។ នៅក្នុងការជីកដី អ្នកធ្វើការមិនដឹងថា អាចរកបានកំណប់អ្វីទេ។
អ្នកធ្វើការត្រូវរៀនមេរៀនដោយខ្លួនឯងពីអ្នកដែលមានបទពិសោធនិងមានចំណេះ។ នេះគឺជាផ្នែកនៃការហ្វឹកហាត់។ ការរៀបចំដីសម្រាប់ដាំដំណាំនឹងក្លាយជាការអប់រំសម្រាប់ចិត្តខាងព្រលឹងវិញ្ញាណ។
ព្រះជាម្ចាស់ជាព្រះអាទិករនៃយើង ជាស្តេចនៃនគរឋានសួគ៌ គឺជាព្រះដែលធ្វើឲ្យគ្រាប់ពូជដុះ ជាអ្នកដែលមើលថែរក្សាវាទាំងថ្ងៃទាំងយប់ជាអ្នកផ្តល់ថាមពលឲ្យវារីកធំលូតលាស់បាន។ គឺជាទ្រង់ហើយដែលជាអ្នកបង្ហាញការយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងធំធេងចំពោះកូនចៅរបស់ទ្រង់។ខណៈពេលកសិករដែលជាមនុស្សធម្មតាកំពុងដាំគ្រាប់ពូជ ដើម្បីផ្គត់ផ្គង់ជីវិតខាងលោកិយរបស់យើង អ្នកសាបព្រោះមកពីនគរឋានសួគ៌នឹងដាំគ្រាប់ពូជនៅក្នុងចិត្ត ដែលនឹងផ្តល់ផលផ្លែនាំឆ្ពោះទៅរកជីវិតអស់កល្ប។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៥៖ ១-៩
ខចងចាំ៖ «ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ»។ កូរិនថូសទី២ ៩:៦