ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ បានជាត្រូវឲ្យយើងធ្វើបុណ្យនេះដោយឥតមានដំបែ គឺដោយសេចក្តីស្មោះត្រង់ និងសេចក្តីពិតវិញ មិនមែនដោយដំបែចាស់ ឬ និងដំបែជាសេចក្តីអាក្រក់ និងសេចក្តីកំណាចនោះទៀតឡើយ។ កូរិនថូសទី១ ៥:៨
អំណានប្រចាំថ្ងៃ៖ នគរឋានសួគ៌ គឺដូចជាមេដំបែ
មានមនុស្សដែលមានចំណេះដឹងជាច្រើន អំណាច/តំណែងខ្ពង់ខ្ពស់ដើម្បីកែប្រែ ឬផ្លាស់ប្តូរអ្វីមួយបានមកស្តាប់ព្រះយេស៊ូវនៃស្រុកកាលីឡេ។ មនុស្សខ្លះនៅក្នុងចំណោមមនុស្សទាំងនេះបានឃើញហ្វូងមនុស្សដែលមកជួបជុំគ្នា ដើម្បីស្តាប់ព្រះយេស៊ូវបង្រៀន ក្នុងពេលដែលទ្រង់បង្រៀននៅមាត់សមុទ្រ។ ហ្វូងមនុស្សយ៉ាងធំគឺមានមនុស្សគ្រប់ប្រភេទ។ មានអ្នកក្រីក្រអ្នកអវិជ្ជា អ្នកសុំទាន ពួកចោរដែលមានទោស អ្នកពិការ អ្នកដែលហួសហេតុអ្នកលក់ អ្នកចូលនិវត្តន៍ អ្នកដែលមានអំណាច និងអ្នកដែលមិនមានអំណាចអ្នកមាន និងអ្នកក្រ អ្នកទាំងអស់នេះបានរុញច្រានគ្នាព្យាយាមខិតចូលឲ្យជិតដើម្បីបានស្តាប់ ឮព្រះបន្ទូលរបស់ព្រះយេស៊ូវ។ នៅពេលដែលអ្នកមានចំណេះវិជ្ជា និងអ្នកដែលមានអំណាច/តំណែងខ្ពង់ខ្ពស់មើលទៅហ្វូងមនុស្សយ៉ាងច្រើននេះពួកគេឆ្ងល់ថាតើនគរព្រះជាម្ចាស់អាចមានមនុស្សប្រភេទខុសៗគ្នាទាំងនេះឬ? ដោយព្រះយេស៊ូវជ្រាបពីគំនិតរបស់ពួកគេទ្រង់បានឆ្លើយតបដោយយករឿងប្រៀបប្រដូចមកប្រាប់។
«នគរស្ថានសួគ៌ប្រៀបដូចជាដំបែដែលស្ត្រីម្នាក់បានយកមកលាយនឹងម្សៅ៣រង្វាល់ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់»។ នៅក្នុងចំណោមពួកសាសន៍យូដាជួនកាលគេប្រើមេដំបែជានិមិត្តសញ្ញានៃអំពើបាប។ នៅក្នុងពេលធ្វើបុណ្យរំលងគេបានឲ្យមនុស្សគ្រប់គ្នាយកមេដំបែចេញពីផ្ទះឲ្យអស់គឺប្រៀបបានទៅនឹងដកយកអំពើបាបចេញពីក្នុងចិត្តរបស់ពួកគេដូច្នោះដែរ។ ព្រះយេស៊ូវបានដាស់តឿនព្រមានដល់សាវ័ករបស់ទ្រង់ថា «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងដំបែពួកផារីសុីដែលជាសេចក្តីកំពុត»។លូកា១២ៈ១។ ហើយលោកសាវ័កប៉ុលនិយាយអំពី«ដំបែជាសេចក្តីអាក្រក់និងសេចក្តីកំណាច។ កូរិនថូសទី១ ៥ៈ៨។ ប៉ុន្តែ នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះមេដំបែគឺគេប្រើសម្រាប់តំណាងឲ្យនគរឋានសួគ៌វិញ។មេដំបែចង្អុលបង្ហាញអំពីរបៀបព្រះគុណរបស់ព្រះជាម្ចាស់ធ្វើការកែប្រែជីវិត។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៥៖ ១០-២០
ខចងចាំ៖ «ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ»។ កូរិនថូសទី២ ៩:៦