​​ ថ្ងៃអាទិត្យ ទី១៥​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៧-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​សំអាត​ដំបែរ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ដុំ​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឥត​ដំបែ​ហើយ ព្រោះ​ព្រះគ្រីស្ទ​ដ៏​ជា​យញ្ញបូជា​នៃ​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើង​រាល់​គ្នា​ហើយ។ កូរិនថូសទី១ ៥:៧

អំណានប្រចាំថ្ងៃ៖ ​ព្រះជាម្ចាស់អាចកែប្រែអ្នកដែលមានបាបខ្លាំងជាងគេបាន

គ្មានអ្នកណាម្នាក់ប្រព្រឹត្តិអាក្រក់ ហើយក៏គ្មានអ្នកណាម្នាក់ក្លាយជាមនុស្សមានបាបខ្លាំងហួសហេតុ រហូតដល់ថ្នាក់ព្រះគុណរបស់ព្រះជាម្ចាស់មិនអាចកែប្រែបាននោះទេ។ ព្រះវិញ្ញាណបរិសុទ្ធនឹងប្រទា​នជីវិតថ្មីឲ្យ និងស្តាររូបភាពរបស់ព្រះជាម្ចាស់នៅក្នុងខ្លួនអ្នកណាដែលនឹងអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងជីវិតរបស់ពួកគេ។

មនុស្សទាំងឡាយគ្មានអំណាចដើម្បីផ្លាស់ប្តូរខ្លួនឯងបានទេមិនថាពួកគេខិតខំព្យាយាមយ៉ាងណាឡើយ។ «មេដំបែ» គឺជាវត្ថុដែលត្រូវតែដាក់លាយជាមួយនឹងម្សៅមុននឹងមានការប្រែប្រួលទៅតាមការចង់បានកើតមានឡើង។ ដូច្នេះព្រះគុណរបស់ព្រះជាម្ចាស់ត្រូវតែទទួលយកចូលទៅក្នុងជីវិតរបស់អ្នកមានអំពើបាបមុននឹងអ្នកទាំងនោះអាចរៀបចំត្រៀមខ្លួនចូលទៅក្នុងនគរនៃសិរីល្អរបស់ព្រះជាម្ចាស់។ គ្មានការសិក្សាអប់រំឬចំណេះវិជ្ជាខាងលោកិយ​ណាអាចកែប្រែមនុស្សដែលមានអំពើបាបនៅក្នុងការរៀបចំសម្រាប់ទៅនគរឋានសួគ៌បានទេ។ អំណាចដែលអាចនាំមកនូវការកែប្រែបានត្រូវតែមកពីព្រះជាម្ចាស់។ ការកែប្រែអាចធ្វើឡើងបានតែតាមរយៈព្រះវិញ្ញាណ​បរិសុទ្ធ​តែ​ប៉ុណ្ណោះ។ អស់អ្នកទាំងឡាយណាដែលនឹងត្រូវបានសង្គ្រោះ មនុស្សណា​ដែលសំខាន់ និងមនុស្សណាដែលមិនសំខាន់ អ្នកមាន ឬអ្នកក្រីក្រ ត្រូវតែយល់ព្រមនឹងការងារនៃអំណាចរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ពួកគេម្នាក់ៗ។

ដូចមេដំបែនៅពេលដែលលាយចូលជាមួយនិងម្សៅធ្វើការចេញពីក្នុង​មកក្រៅដូចគ្នានឹងការកែប្រែចិត្តជាថ្មីដែលព្រះគុណរបស់ព្រះជាម្ចាស់ធ្វើការកែប្រែជីវិត។ ការកែប្រែពីខាងក្រៅគឺមិនគ្រប់គ្រាន់ដើម្បីរួបរួមយើង​ជា​មួយនិង​ព្រះជាម្ចាស់បានឡើយ។

មានមនុស្សជាច្រើនដែលព្យាយាមបំផ្លាស់បំប្រែដោយកែប្រែទម្លាប់អាក្រក់នេះឬនោះចេញ ហើយពួកគេសង្ឃឹមថាធ្វើបែបនេះនឹងក្លាយទៅជាគ្រីស្ទាន ប៉ុន្តែពួកគេកំពុងតែចាប់ផ្តើមនៅកន្លែងដែលមិនត្រឹមត្រូវ។ ការងារ​ដំបូង​របស់យើងគឺជាមួយនិងចិត្ត។

ការនិយាយថាជឿ​និងមាន​សេចក្តី​ពិត​របស់ព្រះជាម្ចាស់នៅក្នុងចិត្តគឺជារឿង២ផ្សេងគ្នា។ ការស្គាល់សេចក្តីពិតគឺមិនគ្រប់គ្រាន់ទេ។​ យើងប្រហែលជាបានដឹងពី«សេចក្តីពិត» ប៉ុន្តែជីវិតរបស់យើងអាចមិនកែប្រែ។ ចិត្តត្រូវតែផ្លាស់ប្តូរជំនឿហើយធ្វើចិត្តឲ្យបានបរិសុទ្ធ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៥៖ ២១-២៨

ខចងចាំ៖​​ «ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ»។ អេភេសូរ ២:៨

Powered by CAM