​​ ថ្ងៃចន្ទ ទី១៦​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៧-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ។ យ៉ូហាន ៣:៥

អំណានប្រចាំថ្ងៃ៖ ​ការចូលចិត្តធ្វើអ្វីដែលត្រឹមត្រូវ គឺជាសញ្ញាបញ្ជាក់ពីការស្តាប់បង្គាប់ពិតប្រាកដ

មនុស្សណាដែលព្យាយាមរក្សាបញ្ញត្តិឬក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ដោយសារដឹងថាវាជារឿងត្រឹមត្រូវនឹងធ្វើនឹងមិនចូលទៅក្នុងសេចក្តីអំណរនៃការស្តាប់បង្គាប់ឡើយ។ គាត់មិនស្តាប់បង្គាប់ឬធ្វើតាមទេ។​ នៅពេលដែលយើងអន់ចិត្តជាមួយនិងបញ្ញត្តិរបស់ព្រះជាម្ចាស់ ពីព្រោះវាប្រឆាំងជាមួយនិងអ្វីដែលយើងចង់ធ្វើ យើងអាចដឹងថា យើងមិនទាន់បានចាប់ផ្តើមរស់នៅតាមបែបផែនជីវិតជាគ្រីស្ទាននោះនៅឡើយទេ។ ការស្តាប់បង្គាប់​ឬធ្វើតាមពិតប្រាកដមកពីព្រះវិញ្ញាណបរិសុទ្ធធ្វើការពីក្នុងចិត្តរបស់យើង។ ការស្តាប់បង្គាប់ឬធ្វើតាមពិតប្រាកដកើតឡើងនៅពេលដែលយើងចូលចិត្តប្រព្រឹត្តិឬធ្វើនូវអ្វីដែលត្រឹមត្រូវ ហើយស្រឡាញ់ច្បាប់ឬក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ សញ្ញានៃសេចក្តីសុចរិតរបស់យើងគឺស្មោះត្រង់ចំពោះព្រះជាម្ចាស់​របស់យើង។ យើងនឹងប្រព្រឹត្តិឬធ្វើអ្វីដែលត្រឹមត្រូវ ពីព្រោះវាជារឿងត្រឹមត្រូវពីព្រោះការធ្វើអ្វីដែលត្រឹមត្រូវគឺគាប់ព្រះហឫទ័យព្រះជាម្ចាស់។

សេចក្តីពិតដ៏ល្អអស្ចារ្យអំពីរបៀបព្រះវិញ្ញាណបរិសុទ្ធកែប្រែឬផ្លាស់ប្តូរចិត្តអាចយល់ជ្រាបពីសម្តីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកនីកូដេម «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថាបើមិនបានកើតជាថ្មីនោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ។ លោកនីកូដេមទូលសួរថាធ្វើដូចម្តេចនឹងកើតឡើងបានក្នុងកាលដែលចាស់ហើយតើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀតហើយកើតឡើងវិញបានឬ?

ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជា ប្រាកដថា បើមិនបានកើត​​អំពីទឹកហើយអំពីព្រះវិញ្ញាណនោះគ្មានអ្នកណានឹងចូលទៅក្នុងនគរព្រះបានទេរបស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាព្រះវិញ្ញាណវិញ។ កុំឆ្ងល់ពីពាក្យដែល​ខ្ញុំប្រាប់ថា ត្រូវតែកើតជា​ថ្មី​នោះ​​ឡើយ។ ឯខ្យល់ចង់បក់ទៅឯណា ក៏ចេះ​តែ​បាន ហើយអ្នកឮសូរស័ព្ទតែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណនោះក៏ដូច្នោះដែរ»។ យ៉ូហាន ៣ៈ៣-៨។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៥៖ ២៩-៣១

ខចងចាំ៖​​ «ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ»។ អេភេសូរ ២:៨

Powered by CAM