​​ ថ្ងៃអង្គារ ទី១៧​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៧-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដ៏​លើស​លប់ ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មាន​ដល់​យើង​រាល់​គ្នា ។ អេភេសូ ២:៤

អំណានប្រចាំថ្ងៃ៖ ​អត្តចរិតរបស់ព្រះយេស៊ូវ​គឺជាកម្រិតនៃការរស់នៅប្រចាំថ្ងៃរបស់យេើង

ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំឲ្យលោកប៉ុលសរសេរថា « ប៉ុន្តែ ព្រះ​​ដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ដោយព្រោះសេចក្តីស្រឡាញ់ខ្លាំងដែលទ្រង់មានដល់យើងរាល់គ្នាក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះ ហើយទ្រង់បានប្រោស​ឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ​ នៅស្ថានដ៏ខ្ពស់​ដែរ ដើម្បីឲ្យទ្រង់បានសំដែងឲ្យអស់ទាំងកល្បខាងមុខបានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្តីសប្បុរស ដែលទ្រង់ផ្តល់មកយើងក្នុងព្រះគ្រីស្ទយេស៊ូវ។ ដ្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញ។ អេភេសូរ ២ៈ៤-៨

មេដំបែកប់នៅក្នុងម្សៅ វាធ្វើការមិនបានឲ្យយើងឃើញនោះទេ វាធ្វើឲ្យដុំម្សៅទាំងមូលឡើងដូចគ្នានេះដែរ«មេដំបែ» នៃេសចក្តីពិតធ្វើការដោយស្ងាត់ៗយ៉ាងទៀងទាត់ហើយដោយកំបាំងដើម្បីកែប្រែចិត្តមនុស្ស។ ទម្លាប់នៃការប្រព្រឹត្តិអំពើបាបត្រូវបានចុះខ្សោយហើយបានឈ្នះ។ គំនិតថ្មី​ អារម្មណ៍ថ្មីហេតុផលថ្មី ត្រូវបានដាក់ទៅក្នុងចិត្តរបស់យើង។ ចរិតលក្ខណៈរបស់ព្រះយេស៊ូវ​​ក្លាយទៅជាខ្នាតគំរូថ្មី ទៅតាមបែបផែនដែលយើងរស់នៅ។ ចិត្តគំនិត​ត្រូវ​បានកែប្រែយើងចាប់ផ្តើមប្រើជីវិតយើងធ្វើអ្វីៗដែលថ្មីទៅតាមព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនបានប្រទានសមត្ថភាពថ្មីដល់មនុស្សឡើយ​ប៉ុន្តែ សមត្ថភាពដែលមនុស្សមាន គឺត្រូវបានប្រើសម្រាប់រឿង ខាង​ព្រលឹង​វិញ្ញាណ។ សតិសម្បជញ្ញៈត្រូវបានភ្ញាក់ឡើង។ ចរិតលក្ខណៈរបស់យើងត្រូវបានកែប្រែឬផ្លាស់ប្តូរដើម្បីឲ្យយើងអាចធ្វើការបម្រើព្រះជាម្ចាស់​បាន។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៥៖ ៣២-៣៩

ខចងចាំ៖​​ «ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ»។ អេភេសូរ ២:៨

Powered by CAM