ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ។ រ៉ូម ១០:១៧
អំណានប្រចាំថ្ងៃ៖ ព្រះគម្ពីរមានចម្លើយពិតប្រាកដ សម្រាប់សេចក្តីត្រូវការពិតប្រាកដ
ដូច្នេះសេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះ។ រ៉ូម ១០ៈ១៧។ ព្រះបន្ទូលនៅក្នុងព្រះគម្ពីរគឺជាជំនួយដ៏ធំធេងនៅក្នុងការកែប្រែចរិតលក្ខណៈ។ ព្រះយេស៊ូវបានអធិស្ឋានថា«សូមញែកគេចេញជាបរិសុទ្ធដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិតគឺជាព្រះបន្ទូលរបស់ទ្រង់។ យ៉ូហាន១៧ៈ១៧។ បើសិនជាបានដឹង ហើយប្រព្រឹត្តិតាម នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើការនៅក្នុងចិត្ត កែប្រែរាល់ចរិតលក្ខណៈដែលមិនបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធយាងមកបង្ហាញយើងថាយើងបានប្រព្រឹត្តិអំពើបាបហើយដោយសារតែសេចក្តីជំនឿនិងសេចក្តីស្រឡាញ់របស់យើងមានចំពោះព្រះយេស៊ូវ ទ្រង់ធ្វើការកែប្រែយើង ទាំងខាងរាងកាយព្រលឹងនិងវិញ្ញាណឲ្យដូចជាអង្គទ្រង់។ បន្ទាប់មកព្រះជាម្ចាស់អាចប្រើយើងឲ្យធ្វើការងារតាមព្រះហឫទ័យទ្រង់។ អំណាចនៃព្រះវិញ្ញាណបរិសុទ្ធដែលបានផ្តល់មកឲ្យយើងគឺធ្វើការនៅផ្នែកខាងក្នុង ប៉ុន្តែមើលឃើញនៅផ្នែកខាងក្រៅខណៈពេលដែលយើងត្រូវបានដឹកនាំឲ្យទៅចែកចាយសេចក្តីពិតចែកចាយដល់អ្នកដទៃ ដែលសេចក្តីពិតនោះត្រូវបានចែកចាយមកឲ្យយើងរួចហើយនោះ។
សេចក្តីពិតដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ បំពេញសេចក្តីត្រូវការពិតរបស់មនុស្ស នាំឲ្យមនុស្សកែប្រែសេចក្តីជំនឿខាងឯព្រលឹងតាមរយៈសេចក្តីជំនឿ។ យើងមិនត្រូវគិតថា គោលការណ៍ដ៏ល្អទាំងនេះដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺត្រូវតែបរិសុទ្ធខ្លាំងពេក ដើម្បីឲ្យក្លាយទៅជាចំណែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងនោះទេ។ គោលការណ៍នៃព្រះបន្ទូលទាំងនោះគឺជាសេចក្តីពិត ហើយក៏ពិតនៅឯនគរឋានសួគ៌ដែរ ហើយនឹងនៅស្ថិតស្ថេរអស់កល្ប ហើយព្រះបន្ទូលទាំងនេះច្បាស់ជាមានឥទ្ធិពលផ្តល់ជីវិតនូវរាល់បទពិសោធនីមួយៗរបស់យើងហើយ។
បានទទួលយកចូលនៅក្នុងចិត្តមេដំបែនៃសេចក្តីពិតនឹងគ្រប់គ្រងសេចក្តីប្រាថ្នាធ្វើឲ្យចិត្តគំនិតបរិសុទ្ធ ហើយនិងធ្វើឲ្យចរិតលក្ខណៈល្អ។ វាធ្វើឲ្យចិត្តគំនិតធ្វើការបានប្រសើរ ហើយផ្តល់កម្លាំងថាមពលដល់រាងកាយ។ វាបង្កើនសមត្ថភាពសម្រាប់ឲ្យដឹងពីអារម្មណ៍និងសម្រាប់ស្រឡាញ់ដល់អ្នកដទៃ។
មនុស្សដែលមិនស្គាល់ព្រះយេស៊ូវមិនយល់អំពីមនុស្សដែលបានទទួលសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវចូលទៅក្នុងចិត្តនោះទេ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៦៖ ៥-១២
ខចងចាំ៖ «ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ»។ អេភេសូរ ២:៨