ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ តែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ។ ពេត្រុសទី១ ១:១៥
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់ធ្វើឲ្យយើងបរិសុទ្ធ
លោកពេត្រុសលើកទឹកចិត្តយើងដោយនិយាយថា «ដូចជាព្រះដែលហៅអ្នករាល់គ្នា ទ្រង់បរិសុទ្ធដែរដ្បិតមានសេចក្តីចែងទុកមកថា ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ ។ ពេត្រុសទី១ ១ៈ១៥,១៦។ ព្រះគុណរបស់ព្រះយេស៊ូវគឺត្រូវគ្រប់គ្រងអារម្មណ៍ ឬកំហឹងនិងសំឡេង។ ការងាររបស់វានឹងបង្ហាញឲ្យឃើញនៅក្នុងភាពគួរសមពាក្យសម្តីលើកទឹកចិត្ត ហើយនិងការថែរក្សាថ្នាក់ថ្នមចំពោះគ្នាទៅវិញទៅមក។ ព្រះគុណនេះ នាំមកនូវវត្តមានដូចជាទេវតាមកនៅក្នុងក្រុមគ្រួសារ ឬផ្ទះដូច្នោះដែរ។ ជីវិតដែលមានលក្ខណៈដូចជាព្រះយេស៊ូវ គឺដូចជាទឹកអប់ដែលមានក្លិនក្រអូបប្រហើរដែលសាយភាយក្លិនទៅដល់ព្រះជាម្ចាស់ជាក្លិនធូបបរិសុទ្ធ។ សេចក្តីស្រឡាញ់បង្ហាញឲ្យឃើញនៅក្នុងលក្ខណៈជាចិត្តសប្បុរសសុភាពរាបសារ និងភាពអំណត់អត់ធន់។
មុខមាត់ត្រូវបានផ្លាស់ប្រែ។ព្រះយេស៊ូវគង់ប្រថាប់នៅក្នុងចិត្ត ចែងចាំងនៅលើផ្ទៃមុខ អស់អ្នកដែលស្រឡាញ់ទ្រង់ ហើយនិងរក្សាបញ្ញត្តិរបស់ទ្រង់។ អាចមើលឃើញសេចក្តីពិតនិងសេចក្តីសុខនៃនគរឋានសួគ៌។គឺមានឃើញភាពសុភាពរាបសារ សេចក្តីស្រឡាញ់ដែលលើសពីសេចក្តីស្រឡាញ់របស់មនុស្សជាបន្ត។
មេដំបែនៃសេចក្តីពិតធ្វើការកែប្រែមនុស្សទាំងមូលធ្វើឲ្យមនុស្សគម្រោះគម្រើយទៅជាមនុស្សដែលសុភាពរាបសា និងមានភាពថ្លៃថ្នូរ ហើយនឹងមនុស្សដែលអាត្មានិយម ក្លាយទៅជាមនុស្សដែលមានចិត្តសប្បុរស ចិត្តល្អ។តាមរយៈសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះអ្នកដែលប្រព្រឹត្តិអំពើបាបត្រូវបានលើកលែងទោសឲ្យត្រូវបានលាងសំអាតនៅក្នុងព្រះលោហិតរបស់កូនចៀម។ តាមរយៈអំណាចនៃព្រះបន្ទូលរបស់ព្រះ ចិត្តគំនិត ព្រលឹង និងកម្លាំងត្រូវបាននាំចូលមកក្នុងសេចក្តីសុខដុមរមនាជាមួយនិងជីវិតរបស់ព្រះ។ មនុស្សដែលមានចិត្តពោរពេញដោយអំពើបាប ក្លាយទៅជាអ្នកដែលមានចិត្តដែលមិនមានអំពើបាបដូចជាព្រះដែរ។ ព្រះយេស៊ូវត្រូវបានផ្តល់កិត្តិយស ឬគោរពដោយភាពវិសេសនិងចរិតលក្ខណៈល្អឥតខ្ចោះ។ កាលណាការកែប្រែទាំងនេះកើតមានឡើងពួកទេវតាបន្លឺសំឡេងច្រៀងដោយក្តីអំណរ និងព្រះជាម្ចាស់ ហើយនឹងព្រះយេស៊ូវត្រេកអរចំពោះមនុស្សដែលចិត្តរបស់ពួកគេត្រូវបានកែប្រែទៅដូចជាពួកទេវតារបស់ព្រះ ហើយនឹងព្រះយេស៊ូវ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៧៖ ១-១៣
ខចងចាំ៖ «ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ»។ អេភេសូរ ២:៨