ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ ។ ម៉ាថាយ ១៣:៤៤
អំណានប្រចាំថ្ងៃ៖ នគរឋានសួគ៌ គឺដូចជាកំណប់ទ្រព្យអាថ៌កំបាំង
វិធីម្យ៉ាងទៀត ដើម្បីឲ្យយល់ពីនគរឋានសួគ៌គឺដោយធ្វើការប្រៀបធៀបវាជាមួយនិងកំណប់ដែលបានកប់នៅក្នុងដីស្រែ។ នៅពេលដែលបុរសម្នាក់កំពុងតែធ្វើការងារនៅក្នុងស្រែ ក៏បានរកឃើញកំណប់គាត់លាក់វាទុកគាត់បានទៅផ្ទះ ហើយលក់របស់របរដែលគាត់មានទាំងអស់ដោយក្តីអំណរហើយនិងយកលុយដែលគាត់លក់របស់របរបាន ទៅទិញដីស្រែនោះ។
រាប់ពាន់ឆ្នាំមកហើយមនុស្សតែងតែកប់កំណប់របស់ពួកគេនៅក្នុងដី។ មានការលួចប្លន់ជាញឹកញាប់ ហើយនៅពេលណាដែលមានការផ្លាស់ប្តូរនៅក្នុងអំណាចគ្រប់គ្រង ពួកអ្នកមានត្រូវបង់ពន្ធក្នុងតម្លៃខ្ពស់។ បញ្ហា១ទៀតគឺពួកកងទ័ពឧស្សាហ៍ចូលលុកលុយលួច ខណៈដែលពួកគេធ្វើដំណើរឆ្លងកាត់។ ដោយសារតែបញ្ហានេះពួកអ្នកមានព្យាយាមរក្សាទ្រព្យសម្បត្តិរបស់ពួកគេដោយកប់វាលាក់នៅក្នុងដី គិតថាវាជាកន្លែងដែលមានសុវត្ថិភាព។ ប៉ុន្តែ ជារឿយៗពួកគេតែងតែភ្លេចពីកន្លែងដែលលាក់នោះ ម្ចាស់ទ្រព្យនោះអាចនឹងត្រូវបានសម្លាប់ឬក៏ស្លាប់ជាប់ឃុំឃាំងឬក៏ត្រូវនិរទេស ធ្វើឲ្យពួកគេត្រូវឃ្លាតឆ្ងាយពីទ្រព្យសម្បត្តិរបស់ខ្លួន ហើយទ្រព្យសម្បត្តិដែលពួកគេបានព្យាយាមការពារត្រូវបានទុកឲ្យមនុស្សដែលមានសំណាងផ្សេងទៀតដែលបានរកវាឃើញ។ នៅក្នុងសម័យកាលរបស់ព្រះយេស៊ូវវាមិនមែនជារឿងមិនធម្មតាទេ ដែលរកឃើញរបស់មានតម្លៃដូចជាកាក់ចាស់និងគ្រឿងអលង្ការធ្វើអំពីមាសនិងប្រាក់នៅក្នុងដី ដែលមិនមានមនុស្សប្រើប្រាស់នោះ។
បុរសម្នាក់ជួលដីឲ្យគេដាំដំណាំ ហើយគោរបស់អ្នកនោះទាញនង្គ័លភ្ជួរតាមស្រែកំណប់ដែលកប់ក៏បាននង្គ័លកាយឡើងលើ។ ខណៈពេលដែលបុរសនោះរកឃើញកំណប់នេះគាត់យល់ថាគាត់អាចក្លាយទៅជាអ្នកមានបាន។ គាត់ដាក់មាសចូលទៅក្នុងកន្លែងដើមវិញគាត់ត្រឡប់ទៅផ្ទះ ហើយលក់របស់របរដែលគាត់មានទាំងអស់ដើម្បីយកលុយមកទិញដីដែលមានកំណប់ទ្រព្យនោះ។ ក្រុមគ្រួសាររបស់គាត់និងអ្នកជិតខាងគាត់គិតថាគាត់ធ្វើឫកដូចជាមនុស្សឆ្កួត។ មើលទៅឯស្រែពួកគេមើលមិនឃើញតម្លៃនៅក្នុងដីដែលគេមិនប្រើនោះឡើយ។ ប៉ុន្តែ បុរសនោះដឹងនូវអ្វីដែលគាត់កំពុងតែធ្វើ ហើយនៅពេលដែលគាត់បានដីស្រែជាកម្មសិទ្ធិក្នុងឈ្មោះគាត់ ហើយនោះគាត់រាវរកកំណប់គ្រប់កន្លែងនៅក្នុងដីដែលគាត់បានទិញនោះ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៧៖ ១៤-២១
ខចងចាំ៖ «មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅលក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ»។ ម៉ាថាយ ១៣:៤៤