​​ ថ្ងៃចន្ទ ទី២​​៣ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៨-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវមុក្តាយ៉ាង​ល្អ។ ម៉ាថាយ ១៣:៤៥

អំណានប្រចាំថ្ងៃ៖ ​ព្រះគម្ពីរ គឺជាកន្លែងនៃកំណប់ទ្រព្យ

រឿងប្រៀបប្រដូចនេះបង្ហាញពីតម្លៃនៃកំណប់នៅនគរឋានសួគ៌ហើយនិងត្រូវធ្វើការខិតខំប្រឹងប្រែងដើម្បីរក្សាទុកវាឲ្យមានសុវត្ថិភាព។ អ្នកដែលរកឃើញកំណប់ទ្រព្យនៅក្នុងដីស្រែបានត្រៀមខ្លួនដើម្បីលះបង់អ្វីគ្រប់យ៉ាងដែលគាត់មានត្រៀមខ្លួនខិតខំធ្វើការយ៉ាងខ្លាំង ហើយនឹងក្នុងរយៈពេលយូរដើម្បីឲ្យកំណប់នោះបានមកជារបស់គាត់។ ចំពោះអ្នកដែលរកកំណប់ខាងនគរឋានសួគ៌ក៏ដូចគ្នាដែរ គាត់គិតថាគ្មានចំនួនការងារណាដែលច្រើន​ហួសហើយគ្មានការលះបង់ណាដែលធំហួសពេក ដើម្បីឲ្យបានកំណប់សេចក្តី​​ពិតនោះទេ។

នៅក្នុងរឿងប្រៀបប្រដូចដីស្រែដែលមានកំណប់តំណាងឲ្យព្រះគម្ពីរបរិសុទ្ធ។ហើយដំណឹងល្អគឺជាកំណប់ទ្រព្យ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺមានតម្លៃជាងមាសនិងពេជ្រដែលកប់នៅក្នុងដីទៅទៀត។

រឿងប្រៀបប្រដូចនេះប្រាប់យើងថាកំណប់ទ្រព្យនៃដំណឹងល្អគឺត្រូវបានលាក់កំបាំងឬកប់។ មនុស្សទាំងឡាយណាដែលគិតថា ខ្លួនឯងឆ្លាតហើយជាមនុស្សដែលមានអំនួតដោយសារតែការយល់ឃើញពីផ្លូវដែលលោកិយមិនអាចយល់បានពីសម្រស់អំណាច និងអាថ៌កំបាំងនៃផែនការរបស់ព្រះជា​​ម្ចាស់ ដើម្បីសង្គ្រោះមនុស្សដែលមានអំពើបាប។ មនុស្សជា​ច្រើន​ដែល​មាន​​​ភ្នែក ប៉ុន្តែ មិនអាចមើលឃើញពួកគេមានត្រចៀកតែមិនអាចស្តាប់ ឮមាន​ខួរ​ក្បាល​ឆ្លាត ប៉ុន្តែ មិនយល់ពីកំណប់ដែលកប់ឬលាក់កំបាំងនោះទេ។មនុស្សម្នាក់អាចដើរលើកន្លែងដែលកំណប់ទ្រព្យនោះកប់។ គាត់អាច​អង្គុយនៅក្រោមម្លប់ឈើគិតអំពីសេចក្តីត្រូវការដ៏ធំរបស់គាត់មិនដែលដឹងថានៅក្រោមជើងរបស់គាត់គឺមានកំណប់ទ្រព្យកប់នៅទីនោះទេ។ ចំពោះពួកសាសន៍យូដាគឺមានលក្ខណៈបែបនេះឯង។ ព្រះជាម្ចាស់បានប្រទានកំណប់ទ្រព្យនៃេសចក្តីពិតទៅពួកសាសន៍ហេព្រើរ។ បែបផែននៃជីវិតរស់នៅតាមបែបសាសន៍យូដាគឺព្រះយេស៊ូវជាអ្នករចនានិងបង្កើតឡើងដោយអង្គទ្រង់ផ្ទាល់។ នៅក្នុងពិធីបុណ្យហើយនិងនិមិត្តសញ្ញានានាសេចក្តីពិតសំខាន់នៃការប្រោសលោះត្រូវបានបង្ហាញឲ្យឃើញ។ តែនៅពេលដែលព្រះយេស៊ូវយាងមកពួកសាសន៍យូដាមើលមិនស្គាល់ទ្រង់ថា ជាព្រះដែលតំណាងដោយនិមិត្តសញ្ញាទាំងនេះ។ ពួកគេមានព្រះបន្ទូលរបស់ព្រះទាំងអស់នៅក្នុងដៃ ប៉ុន្តែទំនៀមទំលាប់ប្រពៃណីដែលបានបន្តឲ្យពីជំនាន់មួយទៅជំនាន់មួយ ហើយនឹងការបកស្រាយព្រះបន្ទូលរបស់ព្រះបានលាក់បាំងសេចក្តីពិតអំពីព្រះយេស៊ូវពីពួកគេ។ ភាពសំខាន់នៃការបង្រៀនខាងព្រលឹងវិញ្ញាណ​ត្រូវបានគេយល់ខុសឬភាន់ច្រឡំ ដូច្នេះហើយទើបវាបាត់បង់។ ពួកគេមិន​ដឹងថា ផ្ទះកំណប់ទ្រព្យនៃចំណេះប្រាជ្ញាទាំងអស់បានបើកបង្ហាញឲ្យឃើញ ដើម្បីឲ្យពួកគេអាចយល់បាននោះឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៧៖ ២២-២៧

ខចងចាំ៖​​ «មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅលក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ»។ ម៉ាថាយ ១៣:៤៤

Powered by CAM