​​ ថ្ងៃអង្គារ ទី២៤​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៨-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖កាល​ណា​បាន​ឃើញ​១​ដែល​មាន​តម្លៃណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់ មក​ទិញ​កែវមុក្តា​នោះ។ ម៉ាថាយ ១៣:៤៦

អំណានប្រចាំថ្ងៃ៖ ​ព្រះជាម្ចាស់មិនបានលាក់បាំងសេចក្តីពិតពីមនុស្សឡើយ

ព្រះជាម្ចាស់មិនបានលាក់បាំងសេចក្តីពិតរបស់ទ្រង់ពីមនុស្សឡើយប៉ុន្តែដោយសារការប្រព្រឹត្តិរបស់មនុស្សខ្លួនឯងទេដែលលាក់បាំងវាពីខ្លួនពួកគេ។ ព្រះយេស៊ូវបានប្រទានភស្តុតាងគ្រប់គ្រាន់ដល់ពួកសាសន៍យូដាថាទ្រង់គឺជាព្រះមែស្ស៊ី ប៉ុន្តែ ការបង្រៀនរបស់ទ្រង់បានត្រាស់ហៅពួក​គេឲ្យកែប្រែជីវិតជារឿងសំខាន់។ ពួកគេបានដឹងថា បើសិនជាពួកគេបានទទួលយកព្រះយេស៊ូវ ពួកគេត្រូវតែលះបង់ពាក្យសម្តី និងទំនៀមទំលាប់ដែលពួកគេស្រឡាញ់ភាពអាត្មានិយម ហើយនិងសេចក្តីជំនឿមិនសមហេតុផលរបស់ពួកគេចេញ។ ត្រូវតែមានការលះបង់ដើម្បីឲ្យពួកគេអាចទទួលបានសេចក្តីពិតរបស់ព្រះជាម្ចាស់ដែលមិនចេះប្រែប្រួល។ ដូច្នេះពួកគេមិនទទួលយកភស្តុតាងដ៏ល្អបំផុតដែលព្រះជាម្ចាស់អាចប្រទានឲ្យដើម្បីសាងសេចក្តីជំនឿនៅក្នុងព្រះយេស៊ូវទេ។ ពួកគេបាននិយាយថាពួកគេបានជឿលើការបង្រៀននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ប៉ុន្តែពួកគេមិនព្រមទទួលនូវអ្វីដែលបានបង្រៀនអំពីជីវិតរបស់ព្រះយេស៊ូវនិងចរិតលក្ខណៈរបស់ទ្រង់។ ពួកគេភ័យខ្លាច​ក្រែង​លោជឿទៅ ពួកគេត្រូវផ្លាស់ប្តូរសេចក្តីជំនឿ ហើយបន្ទាប់មកមាន​អារម្មណ៍ថា ត្រូវតែបោះបង់គំនិតនិងទស្សនៈរបស់ខ្លួនចោល។ កំណប់ទ្រព្យនៃដំណឹងល្អផ្លូវសេចក្តីពិតនិងជីវិតគឺនៅជាមួយនិងពួកគេ ប៉ុន្តែ ពួកគេបានបដិសេធមិនទទួលយកអំណោយដ៏ធំដែលនគរឋានសួគ៌អាចផ្តល់ឲ្យបាន។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៨៖ ១-១១

ខចងចាំ៖​​ «មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅលក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ»។ ម៉ាថាយ ១៣:៤៤

Powered by CAM