​​ ថ្ងៃពុធ ទី២៥​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៨-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណនៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្តី​ល្ងង់ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្តី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ ។ កូរិនថូសទី១ ២:១៤

អំណានប្រចាំថ្ងៃ៖ ​លោកិយ គឺជាទ្រព្យសម្បតិ្តដែលត្រូវតែបាត់បង់

«ប៉ុន្តែនៅក្នុងពួកនាមុឺនក៏មានជាច្រើននាក់បានជឿដល់ទ្រង់ដែរតែគេមិនហ៊ានប្រាប់ដល់អ្នកណាសោះព្រោះពួកផារីសុីក្រែងត្រូវកាត់ចេញពីពួកជំនុំគេទៅ»។ យ៉ូហាន ១២ៈ៤២។ ពួកគេជឿជាក់នៅក្នុងចិត្តហើយពួកគេបានជឿថាព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះជាម្ចាស់ ប៉ុន្តែ ពួកគេមិនព្រមសារភាពថាពួកគេជឿទេពួកគេភ័យក្រែងលោវាធ្វើឲ្យខូចគម្រោងការអាត្មានិយមរបស់ពួកគេ។ ពួកគេមិនទទួលបានកំណប់ទ្រព្យមកពីឋានសួគ៌ឡើយពីព្រោះ​​ពួកគេគ្មានជំនឿ។ ពួកគេកំពុងតែស្វែងរកកំណប់ទ្រព្យខាងលោកិយ។

ហើយសព្វថ្ងៃនេះមនុស្សកំពុងតែចង់ស្វែងរកកំណប់ទ្រព្យខាងលកិយ។ ចិត្តគំនិតរបស់ពួកគេគឺពោរពេញទៅដោយគំនិតអាត្មានិយមគំនិតមហិច្ឆតា។ដើម្បីឲ្យពួកគេអាចទទួលបានទ្រព្យខាងលោកិយកិត្តិយសឬអំណាច ពួកគេបានរក្សាទុកពាក្យសម្តីទំនៀមទម្លាប់ប្រពៃណីនិងតម្រូវការរបស់មនុស្សលើតម្រូវការរបស់ព្រះជាម្ចាស់ទៅទៀត។ កំណប់ទ្រព្យនៃព្រះបន្ទូលរបស់ទ្រង់ត្រូវបានលាក់កំបាំងពីពួកគេ។

«ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណវិញ»។ កូរិនថូសទី១ ២ៈ១៤។«បើសិនជាដំណឹងល្អរបស់យើងត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នកដែលកំពុងវិនាសទេ ជាពួកអ្នកដែលព្រះរបស់លោកិយនេះបានបង្អាប់ដល់គំនិតពួកគេ ដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អដែលសម្តែងពីសិរីល្អនៃព្រះយេស៊ូវដ៏ជារូបអង្គព្រះបានភ្លឺមកដល់គេ»។ កូរិនថូសទី២ ៤ៈ៣,៤។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៨៖ ១២-១៤

ខចងចាំ៖​​ «មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅលក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ»។ ម៉ាថាយ ១៣:៤៤

Powered by CAM