ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំបានមកក្នុងលោកីយ៍ជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្តីងងឹតឡើយ។ យ៉ូហាន ១២:៤៦
អំណានប្រចាំថ្ងៃ៖ ការសិក្សាអប់រំដែលខ្ពស់បំផុត គឺបានមកដោយការសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់
កម្រិតខ្ពស់បំផុតនៃការអប់រំសិក្សាពិតគឺបានមកដោយការសិក្សារៀនសូត្រនិងស្តាប់បង្គាប់ឬធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប៉ុន្តែ នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានប្តូរជាមួយនិងសៀវភៅដែលមិននាំទៅឯព្រះជាម្ចាស់ ហើយនឹងនគរឋានសួគ៌នោះទេ ការទទួលបានការអប់រំសិក្សាមិនអាចហៅថាការអប់រំសិក្សាពិតបានទេ។
នៅក្នុងធម្មជាតិមានសេចក្តីពិតដ៏អស្ចារ្យ។ ផែនដីសមុទ្រនិងផ្ទៃមេឃគឺពោរពេញទៅដោយសេចក្តីពិត។ វត្ថុអស់ទាំងនោះគឺជាគ្រូបង្រៀនរបស់យើង។ ធម្មជាតិនិយាយនៅក្នុងមេរៀនអំពីចំណេះប្រាជ្ញាមកពីឋានសួគ៌និងសេចក្តីពិតអស់កល្ប។ ប៉ុន្តែ មនុស្សដែលមានបាបមិនចង់យល់ឡើយ។ អំពើបាបបានធ្វើឲ្យមនុស្សមើលមិនឃើញ ដើម្បីកុំឲ្យគេអាចរៀនមេរៀនពីធម្មជាតិដោយមិនបាច់យករបស់ពីក្នុងធម្មជាតិធ្វើជាព្រះ។ មេរៀនត្រឹមត្រូវមិនអាចធ្វើឲ្យអស់អ្នកដែលបដិសេធមិនទទួលព្រះបន្ទូលមានចិត្តចាប់អារម្មណ៍នោះបានទេ។ អស់អ្នកដែលមិនមានចំណេះដឹងរបស់ព្រះជាម្ចាស់បង្រៀនអំពីធម្មជាតិនៅក្នុងផ្លូវមួយដែលបំបែរចិត្តគំនិតមនុស្សឲ្យងាកចេញពីព្រះអាទិករ។
មនុស្សជាច្រើនគិតថា ចំណេះប្រាជ្ញារបស់មនុស្សគឺប្រសើរជាងចំណេះប្រាជ្ញារបស់ព្រះយេស៊ូវ ហើយថាសៀវភៅមេរៀនរបស់ព្រះជាម្ចាស់ដែលជាព្រះគម្ពីរគឺហួសសម័យ គ្មានតម្លៃ ហើយមិនគួឲ្យចាប់អារម្មណ៍នោះទេ។ អស់អ្នកដែលមានជីវិតនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនមិនគិតបែបនេះទេ។ពួកគេឃើញកំណប់ទ្រព្យដែលមានតម្លៃមិនអាចកាត់ថ្លៃបានហើយនឹងលក់របស់របរទាំងអស់ដើម្បីទិញស្រែដែលមានកំណប់នោះ។ ជំនួសឲ្យការអានសៀវភៅដែលមានជំនឿរបស់អ្នកនិពន្ធដែលល្បីៗកូនចៅរបស់ព្រះជាម្ចាស់ជ្រើសរើសយកព្រះបន្ទូលរបស់ព្រះសរសេរឡើងដោយអ្នកនិពន្ធដ៏ឆ្នើមបំផុត និងគ្រូបង្រៀនដែលលោកិយមិនធ្លាប់ជួបឬស្គាល់ គឺជាព្រះដែលលះបង់ព្រះជន្ម ដើម្បីយើងដែលតាមរយៈទ្រង់ យើងអាចមានជីវិតអស់កល្បជានិច្ច។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៩៖ ១-១២
ខចងចាំ៖ «មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅលក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ»។ ម៉ាថាយ ១៣:៤៤