​​ ថ្ងៃសៅរ៍ ទី២៨​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៨-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ តែ​មិន​ជឿ នោះ​ខ្ញុំ​មិន​កាត់​ទោស​គេ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​កាត់​ទោស​ដល់​លោកីយ៍​ទេ គឺ​មក​ប្រយោជន៍​នឹង​សង្គ្រោះ​វិញ។ យ៉ូហាន ១២:៤៧

អំណានប្រចាំថ្ងៃ៖ ការមិនស្គាល់ព្រះជាម្ចាស់​ គឺជាការមិនស្គាល់អ្វីទាំងអស់

សាតាំងធ្វើការនៅលើចិត្តគំនិតរបស់យើង នាំយើងឲ្យជឿថាចំណេះប្រាជ្ញាដែលខាងលោកិយផ្តល់ឲ្យគឺល្អអស្ចារ្យ។ សាតាំងបាន​ប្រើពាក្យបោក​បញ្ឆោត ធ្វើឲ្យអ័ដាមនិងអេវ៉ា សង្ស័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយ​​ ផ្តល់គំនិតធ្វើឲ្យពួកគេមិនស្តាប់បង្គាប់ព្រះ។ សាតាំងឆ្លាត​ ប៉ុន្តែគំនិតមិនត្រឹម​ត្រូវកំពុងតែធ្វើការនៅក្នុងចិត្តគំនិតរបស់មនុស្សនាពេលសព្វថ្ងៃនេះដដែលដូចវាបានធ្វើនៅសម័យកាលក្នុងសួនអេដែនដូច្នោះដែរ។ ពួកគ្រូបង្រៀន​ដែលលាយឡំមេរៀនជាមួយនឹងការបង្រៀនរបស់មនុស្សដែលមិនជឿថាមានព្រះ​នោះអាចធ្វើឲ្យជ្រាបទៅក្នុងគំនិតរបស់ពួកយុវជន ដែលនឹងនាំពួកគេមិនឲ្យជឿទុកចិត្តព្រះ ហើយនឹងប្រព្រឹត្តិរំលងច្បាប់របស់ទ្រង់។ ពួកគេមិនដឹងពីលទ្ធផលនៃការងាររបស់ពួកគេនឹងទៅជាយ៉ាងណានោះទេ។

សិស្សម្នាក់អាចខំប្រឹងអស់ពីសមត្ថភាពដើម្បីក្រេបយកចំណេះវិជ្ជាបញ្ចប់ថ្នាក់វិទ្យាល័យនិងសកលវិទ្យាល័យបាន លុះត្រាតែសិស្សនោះស្គាល់ព្រះចាត់ទុកទ្រង់ជាមិត្តនិងព្រះអង្គសង្គ្រោះហើយប្រព្រឹត្តិតាមច្បាប់របស់ទ្រង់អំពីជីវិតនិងសុខភាព បើមិនដូច្នោះទេ គេនឹងបំផ្លាញខ្លួនឯងមិនខាន។ ដោយ​ទម្លាប់មិនល្អគេបានបាត់បង់ការគ្រប់គ្រងលើខ្លួនឯង។ គេមិនបានគិតឲ្យដិតដល់អំពីសុខភាពរបស់ខ្លួន។ គេមិនចេះគិត ហើយមិនខ្វល់នៅក្នុងការប្រព្រឹត្តិចំពោះចិត្តគំនិតនិងរាងកាយរបស់ខ្លួនទេ។ ដោយទម្លាប់មិនត្រឹមត្រូវគេធ្វើឲ្យរាងកាយនិងចិត្តខូចបង់។ គេមិនអាចសប្បាយបានទេ ពីព្រោះពួកគេមិនបានរស់នៅតាមរបៀបដែលធ្វើឲ្យគេមានសុខភាពល្អ ភាពបរាជ័យ​នេះដាក់ឲ្យគេស្ថិតនៅក្រោមការគ្រប់គ្រង ទម្លាប់ដែលបំផ្លាញសេចក្តីសុខរបស់ខ្លួន។ គ្រប់ឆ្នាំសិក្សាដែលគេខំប្រឹងរៀនត្រូវខាតបង់ពីព្រោះគេបានបំផ្លាញខ្លួនឯង។ គេបានគ្រប់គ្រងលើរាងកាយ និងថាមពលខួរក្បាលមិនត្រឹមត្រូវហើយ​ព្រះវិហារនៃរាងកាយគឺនៅក្នុងការបំផ្លិចបំផ្លាញ។ គេត្រូវបំផ្លិចបំផ្លាញសម្រាប់​​ជីវិតនេះ ហើយបាត់បង់ជីវិតអស់កល្ប។ ដោយទទួលចំណេះប្រាជ្ញានៅលើផែនដីនេះ គេបានគិតថាបានទទួលកំណប់ទ្រព្យ ប៉ុន្តែដោយការមិនសិក្សាព្រះគម្ពីរគេបានលះបង់កំណប់ទ្រព្យដែលមានតម្លៃជាងអ្វីៗទាំងអស់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៩៖ ១៣-១៥

ខចងចាំ៖​​ «មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅលក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ»។ ម៉ាថាយ ១៣:៤៤

Powered by CAM