​​ ថ្ងៃអាទិត្យ ទី២៩​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៨-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ កូន​តូចៗ រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរបិតា គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត។ យ៉ូហានទី១ ២:១

អំណានប្រចាំថ្ងៃ៖ ត្រូវបង្រៀនមេរៀនពីក្នុងព្រះគម្ពីរដល់កូនៗ

យើងត្រូវរៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងត្រូវបង្រៀនកូនៗរបស់យើងអំពីសេចក្តីពិតដែលមាននៅក្នុងព្រះគម្ពីរ។ ព្រះគម្ពីរ គឺជាកំណប់​ដែលយើងប្រើមិនចេះអស់។ ប៉ុន្តែ មនុស្សមិនព្រមរកកំណប់ទ្រព្យនេះទេពីព្រោះពួកគេមិនស្វែងរកវាឲ្យទាល់តែឃើញ។ មានមនុស្សជា​ច្រើនពេញចិត្តនឹងគិតពួកគេស្គាល់សេចក្តីពិត។ ពួកគេពេញចិត្តនឹងដឹងតិចតួចអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជឿថាពួកគេដឹងនូវអ្វីដែលសំខាន់។ ពួកគេជឿអ្វីដែលអ្នកដទៃនិយាយដោយគិតថាវាគឺជាសេចក្តីពិត ប៉ុន្តែ ពួកគេខ្ជិលសិក្សារៀនសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់ខ្លួនគេពេក។ នៅក្នុងរឿងប្រៀបប្រដូច​​អំពីកំណប់ទ្រព្យមេរៀននេះតំណាងឲ្យការជីករកកំណប់ទ្រព្យដែលបានគ្របបាំងឬកប់ជិត។ គំនិតរបស់មនុស្សមិនអាចយកជាការបានទេហើយក៏​គ្រោះថ្នាក់ដែរ ដោយការជឿទុកចិត្តលើគំនិតរបស់មនុស្សទាំងនោះពួកគេដាក់គំនិតរបស់មនុស្សជំនួសកន្លែងគំនិតរបស់ព្រះជាម្ចាស់វិញ។ ពួកគេជឿ​​​ទុកចិត្តលើពាក្យសម្តីរបស់មនុស្សជាជាងជឿទុកចិត្តលើព្រះបន្ទូលរបស់ព្រះ​ជា​ម្ចាស់។

ព្រះយេស៊ូវគឺជាសេចក្តីពិត។ ព្រះបន្ទូលរបស់ទ្រង់គឺជាសេចក្តីពិតហើយ ព្រះបន្ទូលទាំងនោះគឺសំខាន់ជាងតាមការគិតរបស់យើងទៅទៀត។ អ្វីៗដែលព្រះយេស៊ូវបានមានបន្ទូល មានតម្លៃជាងការយល់របស់​យើងទៅ​ទៀត។ មនុស្សដែលពោរពេញទៅដោយព្រះវិញ្ញាណ​បរិសុទ្ធ នឹងយល់ពី​តម្លៃ​នូវអ្វីដែលព្រះយេស៊ូវបានមានបន្ទូល។ ពួកគេនឹងឃើញសេចក្តីពិតដ៏​មាន​តម្លៃត្រូវបានរកឃើញនៅក្នុងកំណប់ទ្រព្យដែលកប់នេះ។

ទ្រឹស្តីនិងគំនិតរបស់មនុស្សនឹងមិនដែលនាំឲ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សដែលគិតថា ខ្លួនគេយល់ពីទស្សនវិជ្ជាក៏គិតថា ពួកគេអាចធ្វើឲ្យយល់ពីកំណប់ទ្រព្យនៃចំណេះដឹងដែលមាននៅក្នុងព្រះគម្ពីរហើយការពារនូវសេចក្តីជំនឿនិងការបង្រៀនក្លែងក្លាយមិនឲ្យចូលមកក្នុងព្រះវិហារបាន។ ប៉ុន្តែ ការពន្យល់បកស្រាយនេះហើយដែលបាននាំការបង្រៀននិងជំនឿក្លែងក្លាយចូលមកនោះ។ មនុស្សបានខំព្យាយាមពន្យល់នូវអ្វីដែលពួកគេគិតថាជាខព្រះគម្ពីរដែលពិបាកៗ ប៉ុន្តែជាញឹកញាប់ពួកគេបានសម្តែងឬពន្យល់ខុសពីអ្វីដែលខព្រះគម្ពីរបានបង្រៀន។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៩៖ ១៦-៣០

ខចងចាំ៖​​ «កូន​តូចៗ រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរបិតា គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត»។ យ៉ូហានទី១ ២:១

Powered by CAM