​​ ថ្ងៃអង្គារ ទី៣​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៦-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ រីឯ​តិណជាតិ ដែល​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​នៅ​ជើងក្រាន បើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី ។ ម៉ាថាយ ៦:៣០

អំណានប្រចាំថ្ងៃ៖ ​ព្រះជាម្ចាស់រក្សាសេចក្តីសន្យារបស់ទ្រង់

ព្រះយេស៊ូវបានបង្រៀនសាវ័ករបស់ទ្រង់ឲ្យអធិស្ឋាន «សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ»។ ហើយចង្អុលទៅឯផ្កា ទ្រង់បានផ្តល់នូវកិច្ចសន្យាថា «បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះ នោះឱមនុស្សមានជំនឿតិចអើយ តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នាលើសជាងទៅទៀតទេឬអី?» ម៉ាថាយ ៦ៈ១១,៣០។ ព្រះយេស៊ូវតែងតែធ្វើការឆ្លើយតបសេចក្តីអធិស្ឋាននេះ ហើយនិងរក្សាសេចក្តីសន្យានេះជានិច្ច។ គឺមានអំណាចដែលមិនអាចមើលឃើញដែលតែងតែធ្វើការជាអ្នកបម្រើរបស់មនុស្សដើម្បីផ្តល់អាហារនិងស្លៀកពាក់ឲ្យគេ។ ព្រះជាម្ចាស់ប្រើវត្ថុជាច្រើនដើម្បីឲ្យគ្រាប់ពូជដែលគេបោះបង់ចោលឲ្យទៅជារុក្ខជាតិដែលមានជីវិត។ ហើយទ្រង់ផ្គត់ផ្គង់តាមចំនួនដែលត្រឹមត្រូវតាមសេចក្តីត្រូវការដើម្បីធ្វើឲ្យការប្រមូលផលបានល្អឥតខ្ចោះ។ នៅក្នុងពាក្យសម្តីដ៏ពីរោះរបស់សេ្តច​ដាវីឌនៅព្រះគម្ពីរទំនុកតម្កើង៖«ទ្រង់ក៏ថែរក្សាហើយស្រោចស្រប់ផែនដី ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើងដោយទន្លេនៃព្រះមានទឹកពេញ រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយ​រៀបចំផែនដីយ៉ាងនោះ ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរ ក៏ពង្រាបអាចម៏បំណះហើយធ្វើឲ្យដីទន់ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក។ ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយសេចក្តីសប្បុរសនៃទ្រង់វិលខួប ហើយអស់ទាំងផ្លូវទ្រង់ក៏ស្រក់ជាសេចក្តីបរិបូរ»។ ទំនុកតម្កើង ៦៥ៈ៩-១១

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១២៖៤៦-៥០

ខចងចាំ៖​​ «ទ្រង់​ក៏​ថែ​រក្សា ហើយ​ស្រោច​ស្រប់​ផែនដី ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ផល​កាន់​តែ​ច្រើន​ឡើង ដោយ​ទន្លេ​នៃ​ព្រះ​មាន​ទឹក​ពេញ រួច​ទ្រង់​​ផ្គត់ផ្គង់​​​ឲ្យ​មាន​ស្រូវ ដោយ​រៀបចំ​ផែនដី​ យ៉ាង​នោះ ទ្រង់​ស្រោច​គន្លង​ទាំង​ប៉ុន្មាន​ជា​បរិបូរក៏​ពង្រាប​អាចម៍​បំណះ ហើយ​ធ្វើ​ឲ្យ​ដី​ទន់ ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ដល់​ពន្លក ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ​បាន​ប្រកប​ដោយសេចក្តី​សប្បុរស​នៃ​ទ្រង់​វិល​ខួប ហើយ​អស់​ទាំង​ផ្លូវ​ទ្រង់​ ក៏​ស្រក់​ជា​សេចក្តី​បរិបូរ»។ ទំនុកតម្កើង ៦៥៖៩-១១

Powered by CAM