ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ដែលគេថ្វាយបង្គំអញ ដោយបង្រៀនសេចក្តីបញ្ញត្តជារបស់មនុស្ស នោះជាឥតប្រយោជន៍ទេ។ ម៉ាកុស ៧:៧
អំណានប្រចាំថ្ងៃ៖ ប្រពៃណី មិនគួរនាំឲ្យយល់ខុសចំពោះព្រះបន្ទូលឡើយ
ពួកសង្ឃនិងពួកផារីសុីគិតថាពួកគេគឺជាគ្រូបង្រៀនល្អដោយយកការបកស្រាយរបស់ខ្លួនមកដាក់ជំនួសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែ ព្រះយេស៊ូវបានមានព្រះបន្ទូលទៅពួកគេថា «ដូច្នេះអ្នករាល់គ្នាភាន់ច្រឡំទេតើពីព្រោះមិនស្គាល់គម្ពីរឬព្រះចេស្តានៃព្រះ»។ ម៉ាកុស ១២ៈ២៤។ ទ្រង់បានមានបន្ទូលថា ពួកគេមានកំហុស «ដោយបង្រៀនសេចក្តីបញ្ញត្តិជារបស់មនុស្ស»។ ម៉ាកុស ៧ៈ៧។ ថ្វីបើពួកគេជាគ្រូបង្រៀនអំពីបទទំនាយរបស់ព្រះជាម្ចាស់ ហើយត្រូវយល់អំពីព្រះបន្ទូលរបស់ទ្រង់ ពួកគេមិនទាំងធ្វើតាមនូវអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានបង្រៀនដល់ពួកគេផង។ សាតាំងបានធ្វើឲ្យពួកគេខ្វាក់ ដើម្បីកុំឲ្យពួកគេអាចយល់ពីសារៈសំខាន់នៃសេចក្តីពិតបាន។
សព្វថ្ងៃនេះមានមនុស្សជាច្រើនធ្វើដូចជាពួកផារីសុីនេះដែរ។ មានព្រះវិហារឬពួកជំនុំជាច្រើនបានប្រព្រឹត្តិអំពើបាបនេះ។ គឺមានគ្រោះថ្នាក់យ៉ាងធំធេងដែលមនុស្សឥឡូវគិតថា ឆ្លាតនឹងធ្វើតាមបទពិសោធរបស់ពួកគ្រូបង្រៀនដែលជាសាសន៍យូដា។ ពួកគេបង្រៀនឬបកស្រាយបទទំនាយរបស់ព្រះជាម្ចាស់ខុស ពីព្រោះតែពួកគេយល់សេចក្តីពិត ដែលព្រះប្រទានឲ្យខុសជាហេតុធ្វើឲ្យមនុស្សច្របូកច្របល់ ភាន់ច្រឡំ ហើយខ្វាក់ខាងព្រលឹងវិញ្ញាណ។
ទំនៀមទម្លាប់ប្រពៃណីនិងការយល់ឃើញរបស់មនុស្សមិនចាំបាច់ធ្វើឲ្យមនុស្សយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ខុសនោះឡើយ។ការព្យាយាមពន្យល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយប្រើទំនៀមទម្លាប់ប្រពៃណីនិងការស្រមើស្រមៃរបស់មនុស្សគឺដូចជាការព្យាយាមផ្តល់ពន្លឺទៅឲ្យព្រះអាទិត្យដោយប្រើពិលដូច្នោះដែរ។ ព្រះបន្ទូលបរិសុទ្ធរបស់ព្រះជាម្ចាស់មិនត្រូវការគំនិតរបស់មនុស្សដើម្បីឲ្យវាកាន់តែល្អនោះទេ។ វាគឺជាពន្លឺស្រាប់ហើយសិរីល្អរបស់ព្រះត្រូវបានបង្ហាញឲ្យឃើញ ហើយនៅក្បែរៗវា ពន្លឺដទៃទៀតគឺមានពន្លឺស្រទំ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២០៖ ១-១៦
ខចងចាំ៖ «កូនតូចៗ រាល់គ្នាអើយ ដែលខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត»។ យ៉ូហានទី១ ២:១