​​ ថ្ងៃអង្គារ ទី៣១​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៨-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា ដូច្នេះ អ្នក​រាល់​គ្នា​ភាន់ច្រឡំ​ទេ​តើ ពី​ព្រោះ​មិន​ស្គាល់​គម្ពីរ ឬ​ព្រះចេស្តា​នៃ​ព្រះ ។ ម៉ាកុស ១២:២៤

អំណានប្រចាំថ្ងៃ៖ ​សិស្សដែលខ្ជិលច្រអូសមិនអាចយល់ពីព្រះគម្ពីរបានឡើយ

ប៉ុន្តែ យើងត្រូវខិតខំសិក្សានិងការសុើបអង្កេតយ៉ាងដិតដល់ហើយ។ការយល់ច្បាស់ពីសេចក្តីពិតនឹងមិនចេញមកពីការខ្ជិលសិក្សាព្រះគម្ពីរដោយគ្រាន់តែរៀនសើរៗតែប៉ុណ្ណោះ។ គឺមិនអាចទទួលបានព្រះពរដោយគ្មានការខំប្រឹងប្រែងឲ្យអស់ពីចិត្ត គ្មានការអត់ធ្មត់តស៊ូនោះទេ។ បើសិនជាមនុស្សសម្រេចឬទទួលបានជោគជ័យនៅក្នុងការប្រកបអាជីវកម្ម(របររកសុី)ពួកគេត្រូវមានឆន្ទៈប្រកបការងារនោះ ហើយនិងមានសេចក្តីជំនឿដើម្បីឲ្យបានទទួលលទ្ធផល។ ហើយយើងមិនអាចរំពឹងទុកថានឹងទទួលបានចំណេះប្រាជ្ញាខាងព្រលឹងវិញ្ញាណដោយមិនខិតខំធ្វើការនោះដែរ។ អស់អ្នកដែលប្រាថ្នាចង់រកកំណប់ទ្រព្យនៃសេចក្តីពិតត្រូវតែជីករកវាដូចអ្នករករ៉ែត្បូងដូច្នោះដែរ ពីព្រោះកំណប់ទ្រព្យវាកប់នៅក្នុងដី។ គ្មានការងារណាដែលល្អគ្រប់គ្រាន់នោះទេ បើសិនជាគ្មានចិត្តនឹងធ្វើឲ្យស្វាហាប់និងយកចិត្តទុកដាក់នោះ។ ការអានព្រះបន្ទូលគឺជារឿងសំខាន់សម្រាប់មនុស្សចាស់ ក្មេង ប៉ុន្តែ ត្រូវរៀនដោយយកចិត្តទុកដាក់ដោយអធិស្ឋាននិងស្វែងរកសេចក្តីពិតទុកដូចជាកំណប់ទ្រព្យដែលកប់ឬគ្របបាំង។ អស់អ្នកទាំងឡាយណាដែលបានធ្វើដូចនេះនឹងទទួលបានរង្វាន់ ពីព្រោះព្រះយេស៊ូវនឹងប្រទានការយល់ឲ្យដល់ពួកគេ។

សេចក្តីសង្គ្រោះរបស់យើងអាស្រ័យទៅលើការដឹងពីសេចក្តីពិតដែលមាននៅក្នុងព្រះគម្ពីរ។ វាគឺជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលយើងត្រូវ មានសេចក្តីពិតនេះ។ យើងត្រូវតែបន្តស្វែងរកវានៅក្នុងព្រះគម្ពីរ គឺហាក់ដូច ជាយើងស្វែងរកចំណីអាហារ ដើម្បីបំបាត់ការស្រេកឃ្លានរបស់យើងដូច្នោះដែរ។ ស្វែងរកព្រះបន្ទូលរបស់ព្រះដូចជាអ្នកស្វែងរករ៉ែមានតម្លៃនៅក្នុងដី រកកន្លែងដែលមានរ៉ែមាស។ ចូរកុំបោះបង់ចោលការស្វែងរកឲ្យសោះរហូតទាល់តែមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ហើយដឹង/ស្គាល់ព្រះហឫទ័យ របស់ទ្រង់ចំពោះអ្នក។ ព្រះយេស៊ូវបានមានបន្ទូលថា «ហើយការអ្វីក៏ដោយដែលអ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសម្រេចឲ្យ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា។ បើអ្នករាល់គ្នានឹងសូមអ្វីដោយនូវឈ្មោះខ្ញុំនោះខ្ញុំ នឹងសម្រេចឲ្យ»។ យ៉ូហាន ១៤ៈ១៣,១៤។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២០៖១៧-១៩

ខចងចាំ៖​​ «កូន​តូចៗ រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរបិតា គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត»។ យ៉ូហានទី១ ២:១

Powered by CAM