​​ ថ្ងៃពុធ ទី៤​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៦-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង មុន​ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ ក្រោយ​ទៀត​ចេញ​ជា​គ្រាប់។ ម៉ាកុស ៤:២៨

អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់ផ្តល់សម្រាប់មនុស្ស នៅពេលដែលមនុស្ស​សហការជាមួយទ្រង់

ព្រះជាម្ចាស់គ្រប់គ្រងលើវត្ថុដែលមានរូបរាងទាំងអស់នៃលោកិយនេះ។ វត្ថុធម្មជាតិស្តាប់បង្គាប់ក្រឹត្យវិន័យដែលព្រះជាម្ចាស់បានបង្កើត។ វត្ថុគ្រប់យ៉ាងនិយាយនិងធ្វើតាមព្រះហឫទ័យរបស់ព្រះអាទិករ។ ពពកនិងពន្លឺថ្ងៃទឹកសន្សើមនិងទឹកភ្លៀងខ្យល់ និងព្យុះទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយស្តាប់បង្គាប់តាមបញ្ជារបស់ព្រះជាម្ចាស់។ គ្រាប់ពូជ​ស្តាប់បង្គាប់ តាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់តាំងពីការចេញពន្លកត្រួយ​ការដុះ​ចេញពីគ្រាប់ដុះចេញពីក្នុងដីមកលើផ្ទៃដីខាងលើ«មុនដំបូងចេញជាពន្លករួចបែកជាកួរ ក្រោយទៀតចេញជាគ្រាប់»។ ម៉ាកុស ៤ៈ២៨។ រុក្ខជាតិដុះត្រឹមត្រូវតាមរដូវកាល ពីព្រោះពួកវាមិនប្រឆាំងនឹងច្បាប់ដែលព្រះជាម្ចាស់បានបង្កើត។ តើវាអាចទៅរួចដែរទេ ដែលថាមនុស្ស​ត្រូវបាន​បង្កើត​ឡើងនៅក្នុងរូបអង្គព្រះជាម្ចាស់ប្រទានសមត្ថភាព ឲ្យចេះគិត និងនិយាយជាផ្នែកតែ១គត់នៃការបង្កើតរបស់ព្រះជាម្ចាស់ ដែលមិនឲ្យតម្លៃអំណោយរបស់ព្រះជាម្ចាស់​ហើយសម្រេចចិត្តមិនស្តាប់បង្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះ? តើមានតែមនុស្សឬដែលមានសមត្ថភាពចេះគិត ហើយចេះដោះស្រាយបញ្ហាដែលបណ្តាលឲ្យមានការច្របូកច្របល់ឬភាន់ច្រឡំ នៅក្នុងលោកិយនេះ?

សេចក្តីត្រូវការរបស់មនុស្សត្រូវបានបំពេញតាមតម្រូវការដោយសារការសហការរវាងអំណាចរបស់ព្រះជាម្ចាស់ និងការខិតខំប្រឹងប្រែងរបស់មនុស្ស។ វានឹងគ្មានការច្រូតកាត់នោះទេ លុះត្រាតែមនុស្សសាប​ព្រោះ​ជាមុនសិន ប៉ុន្តែ បើសិនជាព្រះជាម្ចាស់មិនធ្វើការផ្តល់ពន្លឺថ្ងៃនិងទឺកភ្លៀងទឹកសន្សើមនិងពពក នោះនឹងគ្មានការរីកចម្រើនឡើយ។ គឺវាដូចគ្នានៅក្នុងសកម្មភាពខាងមុខជំនួញឬការរកសុីនីមួយៗនៅក្នុងគ្រប់វិស័យនៃការសិក្សានិងវិទ្យាសាស្ត្រ។ យើងមានការងាររបស់យើង ដើម្បី​កែ​ប្រែ​ចរិត​លក្ខណៈ និងគ្រប់ការងារទាំងអស់របស់គ្រីស្ទាន រួមទាំងផ្នែកខាងព្រលឹងវិញ្ញាណផង ប៉ុន្តែយើងត្រូវការអំណាចរបស់ព្រះជាម្ចាស់ដើម្បីធ្វើជាជំនួយដល់យើងដែរ។

នៅពេលណាដែលមនុស្សបានសម្រេចអ្វីមួយមិនថានៅខាងព្រលឹងវិញ្ញាណឬក៏ខាងសម្ភារៈ អ្នកនោះត្រូវរក្សាទុកនៅក្នុងចិត្តគំនិតថា គេបានសម្រេចការងារនោះតាមរយៈការសហការជាមួយព្រះអាទិកររបស់ខ្លួន។ យើងមានសេចក្តីត្រូវការយ៉ាងធំដើម្បីឲ្យដឹងពីការពឹងអាស្រ័យលើព្រះជាម្ចាស់។មនុស្សមានការទុកចិត្តខ្លាំងពេក មានការពឹងផ្អែកទៅលើអ្វីៗដែលមនុស្សបង្កើតខ្លាំងពេក។ គឺមានទំនុកចិត្តចំពោះអំណាចដែលព្រះជាម្ចាស់ត្រៀមនឹងប្រទានឲ្យ។ «យើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ»។កូរិនថូសទី១ ៣ៈ៩។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៣៖១-២៣

ខចងចាំ៖​​ «ទ្រង់​ក៏​ថែ​រក្សា ហើយ​ស្រោច​ស្រប់​ផែនដី ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ផល​កាន់​តែ​ច្រើន​ឡើង ដោយ​ទន្លេ​នៃ​ព្រះ​មាន​ទឹក​ពេញ រួច​ទ្រង់​​ផ្គត់ផ្គង់​​​ឲ្យ​មាន​ស្រូវ ដោយ​រៀបចំ​ផែនដី​ យ៉ាង​នោះ ទ្រង់​ស្រោច​គន្លង​ទាំង​ប៉ុន្មាន​ជា​បរិបូរក៏​ពង្រាប​អាចម៍​បំណះ ហើយ​ធ្វើ​ឲ្យ​ដី​ទន់ ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ដល់​ពន្លក ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ​បាន​ប្រកប​ដោយសេចក្តី​សប្បុរស​នៃ​ទ្រង់​វិល​ខួប ហើយ​អស់​ទាំង​ផ្លូវ​ទ្រង់​ ក៏​ស្រក់​ជា​សេចក្តី​បរិបូរ»។ ទំនុកតម្កើង ៦៥៖៩-១១

Powered by CAM