​​ ថ្ងៃអាទិត្យ ទី៨​​ ខែមករា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៦-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្តី​ពុករលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះវិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជានិច្ច ពី​ព្រះវិញ្ញាណ​វិញ។ កាឡាទី ៦:៨

អំណានប្រចាំថ្ងៃ៖ ​អស់អ្នកទាំងឡាយណាដែលបានបំផ្លាញ នឹងត្រូវបាន​បំផ្លាញខ្លួនឯង

ព្រះជាម្ចាស់មិនបំផ្លាញមនុស្សណាម្នាក់ទេ។ អ្នកណាដែលត្រូវបានបំផ្លាញគឺបានបំផ្លាញដោយសារតែជម្រើសនិងការប្រព្រឹត្តិរបស់ខ្លួនឯង។ អស់អ្នកណាដែលមិនស្តាប់សតិសម្បជញ្ញៈគឺកំពុងតែសាបព្រោះគ្រាប់ពូជនៃភាពមិនមានសេចក្តីជំនឿហើយ ហើយការនេះនឹងផ្តល់ជាលទ្ធផល។ ដោយការបដិសេធនូវការព្រមានមកពីព្រះជាម្ចាស់លើកទី១សេ្តចផារ៉ោននៅសម័យមុនបានសាបព្រោះគ្រាប់ពូជនៃភាពចចេសរឹងរូសហើយទ្រង់ទទួលបានផលមកវិញជាភាពចចេសរឹងរូសដែរ។ ព្រះជាម្ចាស់មិនបានបង្ខំទ្រង់មិនឲ្យជឿនោះទេ។ គ្រាប់ពូជនៃភាពមិនមានជំនឿ​ដែលទ្រង់បានសាបព្រោះ​ផ្តល់​ផលមក នូវភាពមិនមានជំនឿ។ សេ្តចផារ៉ោននៅតែបន្តប្រឆាំងរហូតទាល់តែទ្រង់ទតឃើញទឹកដីរបស់ទ្រង់ត្រូវបានបំផ្លាញខ្ទេចខ្ទីឃើញបុត្រទី១របស់ទ្រង់សុគត ហើយនិងកូនទី១ របស់អ្នកដែលនៅក្នុងព្រះរាជវាំង និងកូនទី១របស់គ្រួសារផ្សេងៗនៅក្នុងនគររបស់ទ្រង់បានស្លាប់រហូតទាល់តែទតឃើញទឹកសមុទ្រជន់លិចសេះនិងរទេះ ហើយនឹងទ័ពរបស់ទ្រង់ផង។ ប្រវត្តិរបស់ទ្រង់គឺជារឿងដែលបង្ហាញពីសេចក្តីពិតដែលគួរឲ្យខ្លាចគឺពាក្យ១ឃ្លាដែលបានចែងថា«ដ្បិតពូជណាដែលមនុស្សព្រោះចុះ​ នោះនឹងច្រូតបានពូជនោះឯងវិញ»។ កាឡាទី ៦ៈ៧។​ បើសិនជាមនុស្សដឹងពីរឿងនេះពួកគេនឹងប្រុងប្រយ័ត្ននូវប្រភេទគ្រាប់ពូជដែលពួកគេសាបព្រោះជាមិនខាន។

ខណៈពេលដែលគ្រាប់ពូជដែលបានសាបព្រោះទៅផ្តល់ផលហើយបន្ទាប់មកគ្រាប់ពូជដែលបានប្រមូលផលនោះត្រូវបានគេយកទៅសាបព្រោះការប្រមូលផលបានកើនឡើង។ ច្បាប់នេះគឺពិតប្រាកដនៅក្នុងទំនាក់ទំនង​របស់យើងជាមួយអ្នកដទៃ។

រាល់កាយវិការរាល់ពាក្យសម្តីគឺជាគ្រាប់ពូជដែលនឹងផ្តល់ជាផលផ្លែ។ រាល់ទង្វើនៃសេចក្តីសប្បុរសដែលផុសចេញពីចិត្ត រាល់ទង្វើនៃការស្តាប់បង្គាប់ ឬក៏ការបរិច្ចាគនឹងបន្តពូជរបស់វានៅក្នុងអ្នកដទៃ ហើយតាមរយៈអ្នកទាំងនោះអ្នកដទៃក៏ទទួលបានផលនោះ ហើយនឹងបន្តពីក្រុម១ទៅក្រុម១ទៀតដែរ។ ដូចគ្នានេះដែរ រាល់ទង្វើនៃការច្រណែនការព្យាបាទឬក៏ការទាស់ប្រឆាំងគ្នាគឺ​ជាគ្រាប់ពូជដែលនឹងបង្កឲ្យកើតទៅជាភាពល្វីងជូរចត់ធ្វើឲ្យកើតមានភាពមិនស័ក្តិសមជាច្រើនសម្រាប់នគរឋានសួគ៌។ ហើយមនុស្សទាំងនោះជាច្រើននឹងមានឥទ្ធិពលនឹងធ្វើឲ្យមនុស្សជាច្រើនទៀតធ្វើតាមឬដើរតាមខ្លួន។ដូច្នេះការសាបព្រោះអំពើល្អនិងអំពើអាក្រក់បន្តកើនឡើង។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៣៖៤៤-៤៦

ខចងចាំ៖​​ «ខ្ញុំចង់​និយាយ​ដូច្នេះ គឺ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ»។ កូរិនថូសទី២ ៩:៦

Powered by CAM