ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ ។ កូរិនថូសទី២ ៩:៦
អំណានប្រចាំថ្ងៃ៖ ព្រះពររបស់អ្នកកើនឡើង នៅពេលដែលអ្នកចែកចាយ
សេចក្តីសប្បុរសទាំងខាងព្រលឹងវិញ្ញាណនិងខាងលោកិយ គឺបានបង្រៀននៅក្នុងមេរៀននៃការសាបគ្រាប់ពូជ។ ព្រះជាម្ចាស់មានបន្ទូលថា«មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះ ក្បែរគ្រប់ទាំងផ្លូវទឹក» អេសាយ៣២ៈ២០។ «ខ្ញុំចង់និយាយដូច្នេះ គឺថាអ្នកណាដែលព្រោះដោយកំណាញ់នោះ នឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ»។ កូរិនថូសទី២ ៩ៈ៦។ ការសាបព្រោះក្បែរគ្រប់ទាំងផ្លូវទឹកមានន័យថា បន្តការចែកចាយអំណោយទានរបស់ព្រះជាម្ចាស់។ មានន័យថាការផ្តល់ឲ្យនៅកន្លែងដែលការងាររបស់ព្រះជាម្ចាស់ឬកន្លែងណាដែលមនុស្សត្រូវការជំនួយរបស់យើង។ ការធ្វើបែបនេះនឹងមិននាំឲ្យកើតមានភាពក្រីក្រនោះទេ។«អ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ»។ កសិករបង្កើនគ្រាប់ពូជរបស់ខ្លួនដោយការដាំគ្រាប់ពូជនោះ។ ដូចគ្នាដែរចំពោះអស់អ្នកទាំងឡាយណាដែលស្មោះត្រង់ក្នុងការចែកចាយអំណោយទានរបស់ព្រះជាម្ចាស់។ ដោយការចែកចាយព្រះពររបស់ពួកគេក៏កើនឡើង។ ព្រះជាម្ចាស់បានសន្យាដល់ពួកគេគ្រប់គ្រាន់ដើម្បីឲ្យពួកគេអាចបន្តចែកចាយ។ «ចូរឲ្យទៅគេនោះនឹងបានឲ្យមកអ្នកដែរគេ នឹងវាល់ឲ្យអ្នកយ៉ាងល្អទាំងញាត់ទាំងរលាក់ហើយដាក់ឲ្យហៀរនឹងយកមកដាក់បំពេញចិត្តអ្នកផងដ្បិតគេនឹងវាល់ឲ្យអ្នកតាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ»។ លូកា៦ៈ៣៨គឺនៅមានមេរៀនច្រើនទៀតដែលត្រូវរៀនពីការសាបព្រោះនិងការប្រមូលផល។ ខណៈពេលដែលយើងចែកចាយរបស់របរដែលជាព្រះពររបស់ព្រះជាម្ចាស់ការបង្ហាញនៃសេចក្តីស្រឡាញ់និងសេចក្តីអាណិតមេត្តារបស់យើងធ្វើឲ្យអ្នកដែលទទួលរបស់ទាំងនោះមានការថ្លែងអំណរគុណនិងការដឹងគុណដល់ព្រះជាម្ចាស់។ ចិត្តខាងព្រលឹងវិញ្ញាណគឺបានរៀបចំទទួលគ្រាប់ពូជនៃសេចក្តីពិតខាងព្រលឹងវិញ្ញាណ។ ព្រះជាម្ចាស់ដែលជាអ្នកប្រទានគ្រាប់ពូជទៅឲ្យអ្នកសាបព្រោះនឹងធ្វើឲ្យគ្រាប់ពូជដុះឡើងហើយផ្តល់ផលផ្លែនៃជីវិតអស់កល្ប។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៣៖៤៧-៥២
ខចងចាំ៖ «ខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ»។ កូរិនថូសទី២ ៩:៦