ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ហើយការអ្វីក៏ដោយ ដែលអ្នករាល់គ្នានឹងសូម ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ ដើម្បីឲ្យព្រះវរបិតាបានដំកើងឡើងក្នុងព្រះរាជបុត្រា បើអ្នករាល់គ្នានឹងសូមអ្វី ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ។ យ៉ូហាន ១៤:១៣-១៤
អំណានប្រចាំថ្ងៃ៖ ស្រាវជ្រាវរកសេចក្តីពិតពីក្នុងព្រះគម្ពីរឲ្យដូចជាជីវិតរបស់អ្នកពឹងទៅលើព្រះគម្ពីរនោះ
មនុស្សដែលមានទេពកោសល្យខាងព្រលឹងវិញ្ញាណអាចយល់ឃើញថាព្រះបន្ទូលរបស់ព្រះជាសេចក្តីពិតដែលសំខាន់និយាយអំពីអ្វីៗដែល អស់កល្ប ប៉ុន្តែដោយសារពួកគេព្យាយាមយល់ពីសេចក្តីពិតទាំងនេះដោយផ្អែកទៅលើអ្វីដែល ពួកគេមើលឃើញនៅក្នុងលោកិយនេះ ពួកគេមិនយល់ពីធាតុពិតទាំងឡាយនៃនគររបស់ព្រះជាម្ចាស់ទេ។ បើសិនជាយើងចង់រក កំណប់ទ្រព្យដែលកប់បាត់ នោះឲ្យបានជោគជ័យ យើងត្រូវតែស្វែងរកនូវអ្វីដែលមិនអាចរកបាននៅក្នុងលោកិយនេះ។ នៅក្នុងការស្វែងរករបស់យើងយើងត្រូវតែប្រើប្រាស់ទេពកោសល្យដែលយើងមាន ហើយនិងអ្វីៗដែលសំខាន់ចំពោះយើង។
ការមិនស្តាប់បង្គាប់បានឃាំងទុកចំណេះដឹងមួយចំនួនធំដែលយើងអាចរៀនមកពីព្រះគម្ពីរបាន។ ការយល់ដឹងមានន័យថា ការប្រព្រឹត្តិ ឬស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ ការបង្រៀនព្រះគម្ពីរគឺមិនមែនអនុវត្ត ដើម្បីបំពេញទៅតាមគំនិតនិងសេចក្តីប្រាថ្នារបស់មនុស្សនោះទេ។ ការបង្រៀននោះអាចយល់បាន ចំពោះតែអស់អ្នកណាដែលបន្ទាបខ្លួនស្វែងរកចំណេះនៃសេចក្តីពិតដើម្បីឲ្យពួកគេអាចប្រតិបត្តិតាម។
តើអ្នកសួរថា «តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីឲ្យបានសង្គ្រោះឬ?» ដើម្បីឲ្យយល់ពីសេចក្តីពិតអ្នកត្រូវតែទុកទស្សនៈយោបល់ដែលអ្នកមានរួចហើយក៏ដូចជាគំនិតដែលក្រុមគ្រួសារនិងវប្បធម៌ប្រពៃណីរបស់អ្នកបានបង្រៀនដល់អ្នកមួយឡែក។ បើសិនជាអ្នករកព្រះគម្ពីរមកបញ្ជាក់ពីគំនិតយោបល់របស់អ្នកនោះអ្នកនឹងមិនរកឃើញសេចក្តីពិតសោះឡើយ។ ស្វែងរកដើម្បីរៀនសូត្រឲ្យដឹងពីអ្វីដែលព្រះជាម្ចាស់មានបន្ទូល។ បើសិនពេលដែលអ្នកស្វែងរកអ្នកនឹងឃើញសេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះគឺខុសគ្នាពីអ្វីដែលអ្នកបានជឿ ចូរកុំកាត់យល់សេចក្តីពិតខុសដើម្បីឲ្យវាស្របជាមួយនឹងអ្វីដែលអ្នកបានជឿរួចហើយ ប៉ុន្តែទទួលសេចក្តីពិតដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នក។ ចូរបើកចិត្តគំនិតដើម្បីឲ្យអ្នកអាចមើលឃើញរឿងអស្ចារ្យនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២០៖២០-២៨
ខចងចាំ៖ «កូនតូចៗ រាល់គ្នាអើយ ដែលខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត»។ យ៉ូហានទី១ ២:១