​​ ថ្ងៃសុក្រ ទី១០​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៩-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ទ្រង់​មាន​ព្រះបន្ទូល​ថា នៅ​ថ្ងៃ​ដែល​អញ​ធ្វើ​ការ​នេះ នោះ​គេ​នឹង​បាន​ជា​របស់​ផង​អញ គឺ​ជា​របស់​ផង​អញ​ពិត ហើយ​អញ​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន​ពិត។ ម៉ាឡាគី ៣:១៧

អំណានប្រចាំថ្ងៃ៖ ព្រះយេស៊ូវ គឺជាគុជដែលមានតម្លៃ

ផ្ទៃរឿងដែលយើងត្រូវគិតបំផុតនោះគឺព្រះយេស៊ូវជាគុជឬកែវមុក្តាដែលមានតម្លៃ ហើយនឹងផលប្រយោជន៍របស់យើងដែលមានទ្រព្យមកពីនគរឋានសួគ៌នេះ។ គឺជាព្រះវិញ្ញាណបរិសុទ្ធដែលបានបង្ហាញដល់មនុស្សឲ្យដឹងពីតម្លៃមិនអាចកាត់ថ្លៃបាននៃគុជឬកែវមុក្តានេះ។

នៅពេលដែលរាស្ត្ររបស់ព្រះជាម្ចាស់ខិតខំស្រាវជ្រាវព្រះគម្ពីរដោយចង់ស្គាល់/ដឹងពីព្រះយេស៊ូវ កំណប់ទ្រព្យដែលគ្របបាំងព្រះវិញ្ញាណបរិសុទ្ធជាពិសេសអាចធ្វើការបានយ៉ាងខ្លាំងក្លា។ កាលពីព្រះយេស៊ូវគង់​នៅលើផែនដី​នៅឡើយ មនុស្សជាច្រើនបានឮពីដំណឹងល្អ ប៉ុន្តែ ពួកគេមិនអាចយល់ពីដំណឹងល្អនោះ ពីព្រោះពួកគេបានទទួលការបង្រៀនមេរៀនក្លែងក្លាយឬខុសរួចទៅហើយ។ ពួកគេមិនដឹងថា ព្រះយេស៊ូវជាគ្រូបង្រៀនដ៏សុភាពមកពីស្រុកកាលីឡេគឺជាគ្រូបង្រៀនដែលព្រះជាម្ចាស់ចាត់មកនោះទេ។ ប៉ុន្តែ ក្រោយពេលព្រះយេស៊ូវបានយាងត្រឡប់ទៅនគរឋានសួគ៌វិញ ហើយគង់​សោយរាជ្យនៅលើបល្ល័ង្កទ្រង់ ដើម្បីចាប់ផ្តើមធ្វើការងារភាវនាដើម្បីមនុស្សព្រះវិញ្ញាណបរិសុទ្ធត្រូវបានបញ្ជូនទៅជាមួយនិងអំណាច។ ព្រះវិញ្ញាណ​បរិសុទ្ធត្រូវបានប្រទានឲ្យនៅថ្ងៃបុណ្យផិនធីខស្ត៍ ឬថ្ងៃបុណ្យទីហាសិប(បុណ្យដែលមានចំនួន៥០ថ្ងៃបន្ទាប់ពីបុណ្យរំលង)។ សាវ័ករបស់ព្រះយេស៊ូវ​បានប្រកាសថា ព្រះអង្គសង្គ្រោះដែលបានតម្កើងឡើងគឺមានអំណាចខ្លាំងទាំងអស់។ ពន្លឺនៃនគរឋានសួគ៌បានចាំងឆ្លុះទៅក្នុងចិត្តគំនិតដែលងងឹតរបស់មនុស្សដែលត្រូវបានចាញ់បោកដោយសត្រូវរបស់ព្រះយេស៊ូវ។ ឥឡួវពួកគេបានយល់ហើយថាព្រះយេស៊ូវត្រូវបានតម្កើងឡើងជា «ព្រះជាម្ចាស់និងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្តដល់សាសន៍អុីស្រាអែលប្រយោជន៍ឲ្យបានរួចពីបាប»។ កិច្ចការ៥ៈ៣១។ ពួកគេបានឃើញព្រះយេស៊ូវហ៊ំុព័ទ្ធដោយសិរីល្អពីនគរឋានសួគ៌ ទ្រង់មានកំណប់ទ្រព្យដែលមិនចេះអស់ដើម្បីឲ្យទៅមនុស្សទាំងឡាយណាដែលឈប់រឹងទទឹងរស់នៅក្នុងអំពើបាប។ ដូចដែលពួកសាវ័កទាំង១២បានប្រកាសអំពីសិរីល្អរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រាតែ១របស់ព្រះជាម្ចាស់ មានមនុស្ស៣០០០នាក់ បានថ្វាយចិត្តទៅព្រះយេស៊ូវ។ ពួកគេបានឃើញអំពើបាបរបស់ខ្លួន ហើយដែលព្រះយេស៊ូវប្រាថ្នាចង់ធ្វើជាមិត្តនិងជាអ្នកប្រោសលោះរបស់ពួកគេ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២២៖១៥-២២

ខចងចាំ៖​​ «មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវមុក្តាយ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​តម្លៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់មក​ទិញ​កែវមុក្តា​នោះ»។ ម៉ាថាយ ១៣:៤៥-៤៦

Powered by CAM