​​ ថ្ងៃអាទិត្យ ទី១២​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៩-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ប៉ុន្តែ សេចក្តី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះគ្រីស្ទ ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះគ្រីស្ទ​វិញ។ ភីលីព ៣:៧-៨

អំណានប្រចាំថ្ងៃ៖ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែរង់ចាំឲ្យយើងទទួលអំណាច ឬថាមពលរបស់ទ្រង់

អ្វីដែលបានកើតមានឡើងនៅបុណ្យទីហាសិបនឹងកើតមានឡើងម្តងទៀត ហើយកាន់តែមានឫទ្ធានុភាពខ្លាំងក្លាជាងនេះ។ ការចាក់​ព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃបុណ្យទីហាសិបគឺដូចជាភ្លៀងដើមរដូវដូច្នោះដែរ។ គឺដូចជាភ្លៀងចុងរដូវដែលមានលក្ខណៈជោគជាំ ដូច្នេះអំណាចនៃព្រះវិញ្ញាណបរិសុទ្ធនឹងមានអំណាចខ្លាំង មុនពេលដែលព្រះយេស៊ូវយាងមកម្តងទៀត។ ព្រះវិញ្ញាណរង់ចាំឲ្យយើងសូម ហើយទទួលយកអំណាចរបស់ទ្រង់។

ដោយសារអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ រាស្ត្ររបស់ព្រះជាម្ចាស់នឹងបង្ហាញអំណាចនិងចរិតលក្ខណៈរបស់ព្រះយេស៊ូវជាថ្មីម្តងទៀត។​ មនុស្ស​នឹងដឹងពីតម្លៃនៃគុជដ៏មានតម្លៃហើយជាមួយនិងលោកប៉ុលនឹងនិយាយថា «ក៏ ប៉ុន្តែអ្វីៗដែលខ្ញុំធ្លាប់គិតថាមានតម្លៃសម្រាប់ខ្ញុំនោះខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែព្រះគ្រីស្ទ គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការព្រោះតែបានស្គាល់ព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដែលប្រសើរវិសេសវិសាលបំផុត»។ ភីលីព ៣ៈ៧,៨។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២២៖៣៤-៤០

ខចងចាំ៖​​ «អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯងដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ»។ យ៉ូហាន ៥:៣៩

Powered by CAM