​​ ថ្ងៃសុក្រ ទី១៧​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​មាន​ពរ​ហើយ សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​ិរបស់​ទ្រង់​ដល់​ទូលបង្គំ បបូរ​មាត់​ទូលបង្គំ​​បាន​សំដែង​ពី​គ្រប់​ទាំង​ច្បាប់ ដែល​ចេញ​ពី​ព្រះឱស្ឋ​ទ្រង់​មក ទូលបង្គំ​បាន​ត្រេកអរ​ក្នុង​ផ្លូវ​ប្រព្រឹត្ត​តាម សេចក្តី​បន្ទាល់​របស់​ទ្រង់ ឲ្យ​ស្មើ​នឹង​សេចក្តី​អំណរ​ចំពោះ​ទ្រព្យសម្បត្តិ​គ្រប់​យ៉ាង។ ទំនុកតម្កើង ១១៩:១២-១៤

អំណានប្រចាំថ្ងៃ៖ ព្រះគម្ពីរ​ គឺជាកន្លែងទុកទ្រព្យសម្បត្តិរបស់ព្រះជាម្ចាស់

ជង្រុកដ៏ធំនៃសេចក្តីពិតគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានមានបន្ទូលមកកាន់យើងតាមរយៈព្រះគម្ពីរ មេរៀនដែលរៀនចេញ មកពីធម្មជាតិ ហើយនឹងបទពិសោធន៍ដែលយើងមាន ខណៈពេលដែល យើង​ឃើញព្រះ ធ្វើការនៅក្នុងជីវិតរបស់យើង។ អស់អ្នកដែលធ្វើការ ដើម្បី​ព្រះយេស៊ូវ គឺត្រូវយកមេរៀនពីទ្រព្យសម្បត្តិទាំងនេះឯង។ នៅក្នុងការស្វែងរកសេចក្តីពិតពួកគេត្រូវពឹងលើព្រះជាម្ចាស់ មិនមែនលើបញ្ញារបស់មនុស្សដែលមានឋានៈបុណ្យសក្តិនោះទេ ចំពោះព្រះជាម្ចាស់ ចំណេះប្រាជ្ញារបស់ពួកគេ គឺល្ងង់ខ្លៅ។ ចំពោះមនុស្សម្នាក់ៗដែលស្វែងរកទ្រង់ ព្រះជាម្ចាស់នឹងសម្រេចពីរបៀបដែលទ្រង់ នឹងចែកចាយចំណេះដឹងអំពីអង្គទ្រង់។

បើសិនជាអ្នកជឿព្រះយេស៊ូវ ព្រមទាំងជឿព្រះបន្ទូលរបស់ទ្រង់ ហើយអនុវត្តវា គឺគ្មានវិទ្យាសាស្ត្រនៅក្នុងពិភពធម្មជាតិណា ដែលគេនឹងមិនយល់ហើយពេញចិត្តនោះឡើយ។ ព្រះយេស៊ូវនឹងធានាថា គេនឹងទទួលបាន​​នូវ​អ្វីដែលគេត្រូវការ ដើម្បីឲ្យអាចចែកចាយ សេចក្តីពិតជាមួយអ្នកដទៃបាន។វិទ្យាសាស្ត្រធម្មជាតិ គឺជាជង្រុកទ្រព្យនៃចំណេះដឹងដែលសិស្សនៅក្នុងសាលារៀនរបស់ព្រះយេស៊ូវម្នាក់ៗអាចយកបាន។

ពេលដែលយើងគិតអំពីសម្រស់ធម្មជាតិ ពេលដែលយើងរៀន​មេរៀន​​របស់​វា នៅក្នុងការរៀបចំដី នៅក្នុងការលូតលាស់នៃដើមឈើ នៅ​ក្នុង​គ្រប់ការអស្ចារ្យនៃផែនដី សមុទ្រនិងផ្ទៃមេឃ យើងនឹងអាចយល់ដឹង ពីសេចក្តីពិត​តាមរបៀបថ្មី។ កាលណាយើងយល់ ពីរបៀបធ្វើការងាររបស់ព្រះជាម្ចាស់ដើម្បីជួយសង្គ្រោះមនុស្ស ហើយថ្លែងអំណរគុណចំពោះចំណេះ​ប្រាជ្ញា ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងការសម្រេចសេចក្តីនៅក្នុងការដោះស្រាយជាមួយមនុស្សយើងនឹងទទួលបានកាន់តែច្រើន មកពីជង្រុកនៃទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់ព្រះជាម្ចាស់។

ប៉ុន្តែ នៅក្នុងព្រះគម្ពីរព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចំណេះប្រាជ្ញា​របស់ព្រះជាអង្គបានបង្ហាញយ៉ាងជាក់ច្បាស់ដល់មនុស្សមានបាប។ ព្រះគម្ពីរ​គឺជាជង្រុកទ្រព្យរបស់ព្រះយេស៊ូវ ដែល​ហួស​​ពីការយល់របស់យើង។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៤៖១-២

ខចងចាំ៖​​ «អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯងដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ»។ យ៉ូហាន ៥:៣៩

Powered by CAM