​​ ថ្ងៃសៅរ៍ ទី១៨​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្តី ដែល​តម្រូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំងឡាយ ឲ្យ​គេ​ស្តាប់ ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ពួក​ហោរា​រៀង​មក។ លូកា ២៤:២៧

អំណានប្រចាំថ្ងៃ៖ ព្រះគម្ពីរសញ្ញាចាស់ បង្រៀនយើងអំពីព្រះយេស៊ូវ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់រួមមានព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់និងសញ្ញាថ្មី។ ព្រះគម្ពីរនេះមិនអាចមានលក្ខណៈគ្រប់គ្រាន់បានទេ បើខ្វះណាមួយនោះ (សញ្ញាចាស់និងសញ្ញាថ្មី)។ ព្រះយេស៊ូវបានមាន​បន្ទូលថា សេចក្តីពិតនៃព្រះគម្ពីរសញ្ញាចាស់គឺមានតម្លៃស្មើនឹងព្រះគម្ពីរសញ្ញាថ្មីដែរ។ ព្រះយេស៊ូវបានជួយសង្គ្រោះដល់មនុស្សយ៉ាងច្រើន តាំងតែពីសម័យលោកអ័ដាមក៏ដូចជាសម័យសព្វថ្ងៃនេះដែរ។ មុននឹងព្រះយេស៊ូវបានយាងចាកចេញពីនគរឋានសួគ៌ មកយកកំណើតជាមនុស្ស នៅក្នុង​ផែន​ដីនេះ លោកអ័ដាម លោកសេត លោកអុីណុក លោកមធូសាឡា និងលោកណូអេ បានប្រាប់ពីដំណឹងល្អហើយ។​ លោកអ័ប្រាហាំនៅក្នុងស្រុកកាណាននិងលោកឡុតនៅក្នុងទីក្រុងសូដុំមបានចែកចាយដំណឹងនេះហើយពីមួយជំនាន់ទៅមួយជំនាន់ មានអ្នកនាំសារដ៏ស្មោះស្ម័គ្រ បានបង្រៀន​អំពីព្រះរាជបុត្រារបស់ព្រះដែលនឹងយាងមក។

ព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកម៉ូសេ នៅលើភ្នំសុីណាយ បង្រៀនដល់គាត់អំពីពិធីបុណ្យនិងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិយូដា។ ទ្រង់បានបង្កើតពិធីបុណ្យឲ្យពួកគេមានយញ្ញបូជា ហើយពិធីបុណ្យទាំងនោះគឺសំដៅទៅលើការបូជាជីវិតរបស់ទ្រង់នៅលើឈើឆ្កាង។ គេបាន​ថ្វាយការបង្ហូរឈាមធ្វើជាយញ្ញបូជាសំដៅទៅរក ការបូជាយញ្ញនៃកូនចៀម​ របស់​ព្រះ​ជាម្ចាស់។ តង្វាយផ្សេងៗទាំងអស់តំណាងឲ្យជីវិត ការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវ។

ព្រះគម្ពីរសញ្ញាចាស់មានតម្លៃខ្ពង់ខ្ពស់ណាស់ ពីព្រោះយើងដឹងអំពី​ព្រះយេស៊ូវ ដោយសារព្រះគម្ពីរនេះឯង។ បទពិសោធន៍នៃមេដឹកនាំល្អៗ មាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងប្រព័ន្ធនៃការធ្វើយញ្ញបូជាហើយ និងនិមិត្តសញ្ញារបស់វា បង្រៀនយើងអំពីព្រះយេស៊ូវ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៤៖៣-១៤

ខចងចាំ៖​​ «អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯងដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ»។ យ៉ូហាន ៥:៣៩

Powered by CAM