​​ ថ្ងៃអាទិត្យ ទី១៩​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ។ ទំនុកតម្កើង ១១៩:១១

អំណានប្រចាំថ្ងៃ៖ ​ក្រឹត្យវិន័យ ឬច្បាប់របស់ព្រះជាម្ចាស់ គឺជានិមិត្តរូបនៃ​សេចក្តី​ស្រឡាញ់​របស់ទ្រង់

នៅពេលដែលយើងរៀនច្បាប់របស់ព្រះយើងឃើញរូបភាពនៃក្តីស្រឡាញ់របស់ព្រះយេស៊ូវ ហើយយើងអាចយល់ពីគោលការណ៍នៃការរកឃើញនគររបស់ទ្រង់។ ពួកហោរាកាលពីសម័យមុន បានទាយអំពីព្រះយេស៊ូវ​​ហើយទាំងនេះគឺបានកត់ត្រាទុក នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ព្រះយេស៊ូវនៅក្នុងជីវិតនៃការសុគត និងការរស់ឡើងវិញរបស់ទ្រង់ ហើយនឹងព្រះយេស៊ូវ​ ដែលជាព្រះអង្គឯង បានបង្ហាញឲ្យស្គាល់តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធគឺជាទ្រព្យនៃព្រះគម្ពីរសញ្ញាថ្មី។ ព្រះអង្គសង្គ្រោះរបស់យើងដែលបញ្ចេញពន្លឺនៃសិរីល្អរបស់ព្រះវរបិតាគឺមានទាំងនៅក្នុងព្រះគម្ពីរសញ្ញាចាស់និងសញ្ញាថ្មី។

ពួកហោរាបានប្រាប់អំពីជីវិត ការសុគត ហើយនិងការងាររបស់ព្រះយេស៊ូវដើម្បីប្រជារាស្ត្រ។ ពួកសាវ័ករបស់ព្រះយេស៊ូវត្រូវចេញទៅធ្វើជាសាក្សីឬជាស្មរបន្ទាល់ចំពោះសេចក្តីពិតនៃបទទំនាយ។ ពួកសាវ័ក​ត្រូវ​ប្រាប់អំពីសីលធម៌នៃជីវិតរបស់ព្រះយេស៊ូវនិងភាពបរិសុទ្ធរបស់ទ្រង់ ហើយនិងដោយសារតែទ្រង់មានសេចក្តីស្រឡាញ់ចំពោះយើងយ៉ាងធំធេង ទ្រង់បានបណ្តោយឲ្យអង្គទ្រង់ត្រូវរងភាពអាម៉ាស់នៅលើឈើឆ្កាង។ ដើម្បីបង្រៀន​អំពីជីវិតរបស់ព្រះយេស៊ូវឲ្យបានពេញលេញ ពួកសាវ័កមិនត្រឹមតែត្រូវប្រាប់អំពីជីវិតរបស់ទ្រង់និងការបង្រៀនរបស់ទ្រង់ប៉ុណ្ណោះទេតែត្រូវប្រាប់អំពីហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់បានទស្សទាយអំពីជីវិតនិងការសុគតរបស់ទ្រង់ ហើយនិងអំពីយញ្ញបូជាធ្វើឡើង សំដៅទៅលើទ្រង់។

ការបង្រៀនរបស់ព្រះយេស៊ូវនាំឲ្យមានការយល់ដឹងថ្មីៗចំពោះសេចក្តីពិតចាស់ ដែលទ្រង់គឺជាអ្នកដើមរឿងនៃសេចក្តីពិត នោះសេចក្តីពិតដែលទ្រង់បានមានបន្ទូលតាមរយៈមេដឹកនាំនិងហោរាល្អៗ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ពិតជាមានន័យខុសគ្នាមែន កាលព្រះយេស៊ូវបានពន្យល់​ពីសេចក្តីពិតចាស់ទាំងនេះ ធ្វើឲ្យពួកគេយល់បាន ហើយពិតជាមានព្រលឹងវិញ្ញាណ។ព្រះយេស៊ូវបានសន្យាដល់ពួកសាវ័កថា ព្រះវិញ្ញាណបរិសុទ្ធនឹងបន្តធ្វើឲ្យពួកគេយល់កាន់តែច្បាស់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកសាវ័កអាចជួយឲ្យពួកគេយល់បានសុីជម្រៅពីសេចក្តីពិត។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ១៥៖៨-១០

ខចងចាំ៖​​ «ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ»។ ទំនុកតម្កើង ១១៩:១១

Powered by CAM