​​ ថ្ងៃចន្ទ ទី២០​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ កាល​កំពុង​តែ​ប្រាប់​រឿង​ទាំង​នោះ ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្តាល​គេ មាន​ព្រះបន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​ចុះ ។ លូកា ២៤:៣៦

អំណានប្រចាំថ្ងៃ៖ ​ សេចក្តីដែលគ្មានអំណាចរបស់ព្រះជាម្ចាស់ គឺគ្មាន​ប្រយោជន៍

ចាប់តាំងពីសម័យកាលលោកអ័ដាមបានប្រព្រឹត្តិបាបមក ហើយព្រះជាម្ចាស់បានប្រាប់ពីគម្រោងរបស់ទ្រង់ ដើម្បីប្រោសលោះមនុស្ស។ មនុស្ស​បានសិក្សារៀនសូត្រ ដើម្បីឲ្យយល់ពីជីវិតចរិតលក្ខណៈនិងការងាររបស់ព្រះយេស៊ូវ ដើម្បីធ្វើជាស្ពានបំពេញចន្លោះដែលអំពើបាបបានបង្កើតរវាងព្រះជាម្ចាស់និងមនុស្ស។ សេចក្តីពិតអំពីការងាររបស់ព្រះយេស៊ូវគឺធ្វើឡើងដើម្បីលោះមនុស្ស គឺគេយល់នៅក្នុងកម្រិតសុីជម្រៅជានិច្ច។ ទោះបីជា ចាស់ក៏ដោយ ក៏គង់កើតក្នុងជីវិតថ្មីមួយទៀត មិនមែនជាជីវិតចាស់​នោះឡើយ ដើម្បីបង្ហាញដល់អ្នកស្វែងរកសេចក្តីពិត ឲ្យឃើញជានិច្ចនូវ​សិរីល្អ​អស្ចារ្យ​និង​អំណាចដ៏មានឫទ្ធិ។

ព្រះជាម្ចាស់ប្រទានការយល់ដឹងនៃសេចក្តីពិតថ្មីនិងសុីជម្រៅសម្រាប់​ជំនាន់​នីមួយៗ។ សេចក្តីពិតចាស់ៗទាំងឡាយគឺមានប្រយោជន៍ទាំងអស់ សេចក្តីពិតថ្មីគឺមិនមែនឯករាជ្យពីសេចក្តីពិតចាស់ឡើយ ប៉ុន្តែធ្វើឲ្យយល់ពីវាកាន់តែច្បាស់។ ទាល់តែយើងយល់ពីសេចក្តីពិតចាស់សិន ទើបយើងអាច​យល់​ពីសេចក្តីពិតថ្មី។ នៅពេលដែលព្រះយេស៊ូវចង់បង្រៀនដល់សាវ័ករបស់ទ្រង់អំពីសេចក្តីពិតនៃការរស់ឡើងវិញរបស់ទ្រង់ ទ្រង់បានចាប់ផ្តើម «សេចក្តីដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូលចាប់ពីគម្ពីរលោកម៉ូសេរហូតដល់គម្ពីរព្យាការីទាំងអស់»។ លូកា ២៤ៈ២៧។ កាលណាពួកគេ​យល់​ដឹង​ពីសេចក្តីពិតសុីជម្រៅហើយ វាកាន់តែធ្វើឲ្យមានតម្លៃ នៅលើអ្វី​ដែល​បាន​​​យល់រួចហើយ។ អ្នកដែលបដិសេធមិនទទួលឬមិនអើពើចំពោះសេចក្តីពិតថ្មីគឺមិនទាន់បានយល់ពីសេចក្តីពិតចាស់នោះទេ។ ចំពោះគេសេចក្តីពិតបាត់បង់នូវអំណាចឬថាមពលរបស់វា ហើយក្លាយទៅជាឥតប្រយោជន៍វិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៤៖១៥-២៨

ខចងចាំ៖​​ «ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ»។ ទំនុកតម្កើង ១១៩:១១

Powered by CAM