​​ ថ្ងៃអង្គារ ទី២១​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ​ពិត នោះ​នឹង​បាន​ជឿ​ដល់​ខ្ញុំ​ដែរ ពី​ព្រោះ​លោក​បាន​ចែង​ទុក​ពី​ខ្ញុំ ។ យ៉ូហាន ៥:៤៦

អំណានប្រចាំថ្ងៃ៖ ព្រះគម្ពីរសញ្ញាចាស់ + ព្រះគម្ពីរសញ្ញាថ្មី = ​សេចក្តីពិត

មានអ្នកដែលអះអាងថាខ្លួនជឿហើយបង្រៀនសេចក្តីពិតនៃព្រះគម្ពីរសញ្ញាចាស់ ប៉ុន្តែក្នុងពេលតែ១ ពួកគេបដិសេធនឹងព្រះគម្ពីរសញ្ញាថ្មី។ ដោយ​​ការមិនព្រមទទួលយកការបង្រៀនរបស់ព្រះយេស៊ូវ ពួកគេបង្ហាញ​ឲ្យឃើញ​ថា ពួកគេមិនជឿនូវអ្វីដែលពួកមេដឹកនាំនិងពួកហោរាបានសរសេរនៅក្នុងព្រះគម្ពីរសញ្ញាចាស់នោះទេ។ ព្រះយេស៊ូវបានមានបន្ទូលថា «ប្រសិនបើអ្នករាល់គ្នាជឿពាក្យលោកម៉ូសេអ្នករាល់គ្នាមុខជាជឿខ្ញុំមិនខាន ព្រោះ​លោកបានសរសេរទុកក្នុងគម្ពីរស្តីអំពីខ្ញុំ»។ យ៉ូហាន ៥ៈ៤៦។ សម្រាប់​ហេតុផលនេះ គឺគ្មានអំណាចពិតប្រាកដនៅក្នុងការបង្រៀនរបស់ពួកគេ​អំពីគម្ពីរ​សញ្ញា​ចាស់ឡើយ។

មនុស្សជាច្រើនបានធ្វើខុសស្រដៀងគ្នា ដោយអះអាងថា ជឿហើយ​បង្រៀន​ដំណឹងល្អ។ ពួកគេនឹងមិនប្រើគម្ពីរសរសេរនៅក្នុងសញ្ញាចាស់ដែលព្រះជាម្ចាស់បានប្រកាសប្រាប់ថា«គឺគម្ពីរនេះហើយធ្វើជាបន្ទាល់ឲ្យខ្ញុំ» នោះទេ។យ៉ូហាន៥ៈ៣៩។ នៅក្នុងការបដិសេធចំពោះគម្ពីរសញ្ញាចាស់គឺហាក់ដូចជាពួកគេបានបដិសេធចំពោះគម្ពីរសញ្ញាថ្មីដែរ ព្រោះថាទាំង២ផ្នែកនេះ គឺមិន​អាចញែកចេញពីគ្នាបានឡើយ។ គឺគ្មានអ្នកណាម្នាក់មានសិទ្ធិប្រាប់​ ឬបង្រៀន​​ច្បាប់របស់ព្រះជាម្ចាស់ ដោយគ្មានដំណឹងល្អ ឬប្រាប់ដំណឹងល្អដោយគ្មានច្បាប់របស់ព្រះជាម្ចាស់បានដែរ។ ច្បាប់ឬក្រឹត្យគឺជា​ការសង្ខេប​នៃដំណឹងល្អហើយដំណឹងល្អគឺជាច្បាប់ដែលគេមើលឃើញនៅក្នុងទង្វើឬការប្រព្រឹត្តិ។ ច្បាប់គឺដូចជាឫសនៃដើម​ឈើនិងដំណឹងល្អគឺជាក្លិននៃផ្ការីកហើយនិងជាផ្លែដែលវាផ្តល់មក។

គម្ពីរសញ្ញាចាស់បញ្ចាំងពន្លឺទៅលើគម្ពីរសញ្ញាថ្មី ហើយគម្ពីរសញ្ញាថ្មីបញ្ចាំងពន្លឺទៅលើគម្ពីរសញ្ញាចាស់។ គម្ពីរនីមួយៗគឺបង្ហាញពីសិរីល្អរបស់ព្រះជាម្ចាស់នៅក្នុងព្រះយេស៊ូវ។ ការសិក្សារៀនសូត្រពីសេចក្តីពិត​ដោយយកចិត្តទុកដាក់បានបង្រៀននៅក្នុងគម្ពីរសញ្ញាថ្មី និងសញ្ញាចាស់នឹងតែងតែនាំឲ្យមានការយល់កាន់តែសុីជម្រៅ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៤៖២៩-៣១

ខចងចាំ៖​​ «ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ»។ ទំនុកតម្កើង ១១៩:១១

Powered by CAM