ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តី ដែលលោកបានចែងទុកមកទេ នោះធ្វើដូចម្តេចឲ្យជឿពាក្យខ្ញុំទៅបាន។ យ៉ូហាន ៥:៤៧
អំណានប្រចាំថ្ងៃ៖ យើងអាចរៀនអំពីព្រះយេស៊ូវបន្ថែមទៀតបានជានិច្ច
ការស្គាល់ព្រះយេស៊ូវការរៀនសូត្រពីសេចក្តីពិតគឺគ្មានកម្រិតព្រំដែននោះទេ។ កាលណាសិស្សរៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែសុីជម្រៅ គេនឹងកាន់តែយល់បានទូលំទូលាយថែមទៀត។ យើងនឹងមិនយល់ច្បាស់ពីអាថ៌កំបាំងនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នៅក្នុងការប្រទានព្រះយេស៊ូវដែលជាព្រះរាជបុត្រារបស់ទ្រង់ ដើម្បីនាំសេចក្តីសុខសាន្តរវាងមនុស្សនិងព្រះជាម្ចាស់បានទេ ទាល់តែយើងទៅនគរឋានសួគ៌ទើបយើងយល់។ ការងារដែលព្រះយេស៊ូវបានធ្វើនៅលើផែនដី ដើម្បីលោះយើងនឹងក្លាយទៅជាប្រធានបទ១ ដែលនឹងធ្វើឲ្យការស្រមើស្រមៃរបស់យើងរំជើបរំជួល។
យើងអាចទទួលបានពិសោធពីសេចក្តីពិតនៅក្នុងព្រះយេស៊ូវបាន ប៉ុន្តែ មិនអាចពន្យល់បាន។ កម្រិតកម្ពស់និងទំហំ ហើយនិងជម្រៅរបស់វាគឺហួសពីកម្រិតចេះដឹងរបស់យើង។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើង គឺធំធេងណាស់គឺថាមិនថាយើងខំព្យាយាមយល់យ៉ាងណានោះទេ យើងនឹងយល់ពីវាបានតែបន្តិចតែប៉ុណ្ណោះ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺមិនអាចពន្យល់បកស្រាយបានទេគឺវាខ្ពស់ដូចជានគរឋានសួគ៌អ៊ីចឹង ប៉ុន្តែវាធ្វើការនៅក្នុងចិត្តយើងនៅលើផែនដីនេះ ដើម្បីបង្កើតរូបអង្គនៃព្រះជាម្ចាស់នៅក្នុងយើងម្តងទៀត។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៤៖៣២-៣៥
ខចងចាំ៖ «ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្តប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ»។ ទំនុកតម្កើង ១១៩:១១