ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជម្រះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ ទៅដល់ជីវិតវិញ ។ យ៉ូហាន ៥:២៤
អំណានប្រចាំថ្ងៃ៖ អ្នកណាដែលបន្ទាបខ្លួនស្វែងរកព្រះជាម្ចាស់ នឹងរកបានសេចក្តីស្រឡាញ់
ព្រះជាម្ចាស់នឹងបង្ហាញឬផ្តល់សេចក្តីស្រឡាញ់ដល់អ្នកដែលបន្ទាបខ្លួនដែលស្វែងរកទ្រង់។ កាលណាយើងកាន់តែឲ្យតម្លៃការបូជាឬលះបង់របស់ព្រះជាម្ចាស់សម្រាប់យើង ព្រះជាម្ចាស់កាន់តែជួយឲ្យយើងយល់ពីសេចក្តីស្រឡាញ់របស់ទ្រង់ថែមទៀត។ នៅពេលដែលយើងស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយបន្ទាបខ្លួនរឿងនៃការប្រោសលោះដ៏អស្ចារ្យនឹងក្លាយជារបស់យើងឲ្យយើងយល់។ កាលណាយើងកាន់តែព្យាយាមយល់ពីរឿងនៃការប្រោសលោះព្រះជាម្ចាស់នឹងកាន់តែធ្វើឲ្យយើងយល់ថែមទៀត។
ជីវិតរបស់យើង គឺត្រូវរួមតែ១ជាមួយជីវិតរបស់ព្រះយេស៊ូវ។ យើងត្រូវតែទទួលកម្លាំងរបស់យើង ពីព្រះយេស៊ូវជានិច្ច។ ទ្រង់គឺជានំបុ័ងជីវិតដែលបានយាងចុះមកពីនគរឋានសួគ៌ គឺជាប្រភពទឹកដែលតែងតែស្រស់ថ្លា ជានិច្ចតែងតែចែកចាយទ្រព្យសម្បត្តិហូរហៀររបស់ទ្រង់ជានិច្ច។ បើសិនជាយើងរក្សាព្រះយេស៊ូវឲ្យគង់នៅក្នុងចិត្តគំនិតរបស់យើង ឲ្យចិត្តរបស់យើងបន្តធ្វើការថ្លែងអំណរគុណ ហើយសរសើរតម្កើងទ្រង់ជាប់ជានិច្ច នោះជីវិតនៃការកាន់សាសនារបស់យើងនឹងមានភាពស្រស់ថ្លាតទៅទៀត។ ការអធិស្ឋានរបស់យើង នឹងក្លាយទៅជាការសន្ទនាជាមួយនិងព្រះជាម្ចាស់ ដូចយើងនិយាយជាមួយមិត្តភក្តិដូច្នោះដែរ។ ទ្រង់នឹងមានបន្ទូលប្រាប់យើង ពីអាថ៌កំបាំងរបស់អង្គទ្រង់ផ្ទាល់។ ជាញឹកញាប់យើងនឹងទទួលបានបទពិសោធនៃព្រះវត្តមានដ៏រីករាយរបស់ព្រះយេស៊ូវ។ ជារឿយៗយើងនឹងទទួលបានសេចក្តីសុខដ៏កក់ក្តៅ នៅក្នុងចិត្តរបស់យើងនៅពេលដែលព្រះយេស៊ូវខិតមកជិតយើង ដើម្បីមានបន្ទូលជាមួយយើង ដូចដែលទ្រង់បានមានបន្ទូលជាមួយនិងលោកអុីណុកដែរ។ នៅពេលរឿងនេះជាបទពិសោធរបស់គ្រីស្ទាន គេនឹងឃើញភាពងាយស្រួល ភាពបន្ទាបខ្លួននិងការបន្ទាបឬដាក់ចិត្តនៅក្នុងជីវិតអ្នកនោះ ដែលបង្ហាញដល់មនុស្សទាំងឡាយណា ដែលគេសេពគប់ជាមួយ ដែលធ្លាប់បាននៅជាមួយព្រះយេស៊ូវ និងស្គាល់ ឬដឹងពីទ្រង់។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៤៖៣៦-៥១
ខចងចាំ៖ «ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្តប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ»។ ទំនុកតម្កើង ១១៩:១១