​​ ថ្ងៃសុក្រ ទី២៤​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។ យ៉ូហាន ៦:៥៤

អំណានប្រចាំថ្ងៃ៖ ការងារផ្សព្វផ្សាយរបស់យើង​ ត្រូវតែផ្តោតទៅលើ​ជីវិត​អស់កល្ប

សាសនាគ្រីស្ទពិតប្រាកដអាចមើលដឹង នៅពេលដែលជីវិតប្រចាំថ្ងៃរបស់មនុស្សត្រូវបានផ្តល់ឲ្យដោយក្តីអំណរ នៅក្នុងការរស់នៅទៅតាមគោលការណ៍ដែលព្រះយេស៊ូវបានបង្កើតឡើង។ ជីវិតរបស់ពួកគេនឹងបង្ហាញឲ្យឃើញនូវភាពស្រស់ថ្លាអំណាច ឬកម្្លាំងនិងសេចក្តីរីករាយ នៃភាពជាយុវវ័យជានិច្ច។ ចិត្តដែលទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺដូចជាចរន្តទឹកនៅតាមជួរភ្នំដែលតែងតែទទួលទឹកមកពីប្រភពទឹកដែលមិនចេះខះ ឬរីងដែលត្រជាក់ចាំងលោតពីផ្ទាំងថ្មមួយទៅផ្ទាំងថ្មមួយទៀតធ្វើឲ្យអ្នកដែលនឿយហត់អ្នកដែលស្រេកហើយនិងអ្នកដែលមានបន្ទុកធ្ងន់មាន​ភាពស្រស់ថ្លាឡើងវិញ។

បទពិសោធរបស់គ្រីស្ទានពិតធ្វើឲ្យមនុស្សមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ធ្វើជាតំណាងឲ្យព្រះយេស៊ូវនិងជាគ្រូបង្រៀនសេចក្តីពិត។ គោលការណ៍ដែលព្រះយេស៊ូវបានបង្រៀននឹងផ្តល់ទាំងកម្លាំងឬអំណាចនិងការណែនាំពីរបៀបទំនាក់ទំនងនិងរបៀបអធិស្ឋានរបស់គ្រីស្ទានពិតប្រាកដ។ ទីបន្ទាល់របស់អ្នកនោះសម្រាប់ព្រះយេស៊ូវ នឹងមិនទៅជាទីបន្ទាល់ដែលគួរឲ្យធុញនោះឡើយ។ គ្រូគង្វាលនឹងមិនបង្រៀនពីរឿងដដែលៗឡើយ។ ចិត្តគំនិតរបស់គាត់ នឹងបើកទទួលការលើកទឹកចិត្តដោយព្រះវិញ្ញាណបរិសុទ្ធជានិច្ច។

ព្រះយេស៊ូវបានមានបន្ទូលថា «អ្នកណាពិសាសាច់និងលោហិតរបស់ខ្ញុំអ្នកនោះមានជីវិតអស់កល្បជានិច្ច....ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ទ្រង់មានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គ យ៉ាងណាអ្នកបរិភោគខ្ញុំក៏នឹងមានជីវិតរស់ដោយសារខ្ញុំយ៉ាងនោះដែរ...មានតែ​ព្រះវិញ្ញាណ​ទេ ដែល​ផ្តល់ជីវិត....រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាសុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្តល់ជីវិត»។ យ៉ូហាន ៦ៈ៥៤-៦៣។នៅពេលដែលយើងញាំុវត្ថុដែលជានិមិត្តសញ្ញាតំណាងឲ្យសាច់​ ឬរូបកាយនិងព្រះលោហិតរបស់ព្រះយេស៊ូវ ដោយក្លាយមកតែមួយជាមួយទ្រង់ ជីវិតអស់កល្បនឹងត្រូវផ្តោតទៅលើការងារផ្សព្វផ្សាយរបស់យើង។ យើងនឹងមិនប្រើគំនិតចាស់ដដែលៗនោះឡើយ។ យើងនឹងឈប់អធិប្បាយនូវសេចក្តីអធិប្បាយណាដែលគ្មានអំណាច។ សេចក្តីពិតចាស់នឹងនៅតែត្រូវបង្រៀនប៉ុន្តែ វានឹងមានជីវិតថ្មីចំពោះពួកគេ។ នឹងមានការយល់ដឹងថ្មីពីសេចក្តីពិតច្បាស់ជាង ហើយមានអំណាចជាងមុនឆ្ងាយណាស់។ អ្នកដែលបានរៀនពីគ្រីស្ទានពិតទាំងនេះ បើសិនជាពួកគេឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំ នឹងបានទទួលអំណាចនៃជីវិតថ្មីនៅក្នុងព្រះយេស៊ូវ។ ភ្លើងនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នឹងត្រូវបានដុតនៅក្នុងចិត្តរបស់ពួកគេ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងជួយពួកគេឲ្យមើលឃើញ ពីសារៈប្រយោជន៍និងឫទ្ធានុភាពនៃសេចក្តីពិត។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៥៖១៤-៣០

ខចងចាំ៖​​ «ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ»។ ទំនុកតម្កើង ១១៩:១១

Powered by CAM