​​ ថ្ងៃសៅរ៍ ទី២​​៥ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ នំបុ័ង​នេះ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថានសួគ៌​មក​ជា​ពិត មិន​មែន​ដូច​ជា​ពួក​អយ្យកោ​អ្នក​រាល់​គ្នា បាន​បរិភោគ​នំ​ម៉ាន៉ា ហើយ​ក៏​ស្លាប់​ទៅ​នោះ​ទេ គឺ​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ នឹង​រស់​នៅ​អស់​កល្ប​ជានិច្ច​វិញ។ យ៉ូហាន ៦:៥៨

អំណានប្រចាំថ្ងៃ៖ ​យើងត្រូវតែមានសេចក្តីសុខសាន្ត និងសេចក្តីអំណរ​នៃព្រះយេស៊ូវ

អ្នកម្ចាស់ផ្ទះដែលស្មោះត្រង់ដែលនាំទាំងការយល់ដឹងថ្មីនិងការយល់ដឹងចាស់ តំណាងឲ្យអ្វីៗដែលគ្រូបង្រៀនកុមារនិងយុវវ័យត្រូវធ្វើ។ បើសិនជាអ្នកនោះយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាទ្រព្យរបស់ខ្លួនគេនឹងបង្កើតបានសារៈប្រយោជន៍ថ្មី ហើយនិងសេចក្តីពិតថ្មី។ កាលណា​គ្រូបង្រៀននឹងពឹងទៅលើព្រះជាម្ចាស់នៅក្នុងការអធិស្ឋានព្រះវិញ្ញាណរបស់ព្រះយេស៊ូវនឹងមកសណ្ឋិតនៅលើគ្រូបង្រៀន នោះហើយព្រះជាម្ចាស់នឹងធ្វើការងារតាមរយៈគ្រូបង្រៀននោះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធទៅលើចិត្តគំនិត​របស់អ្នកដទៃ។ ព្រះវិញ្ញាណបំពេញចិត្តគំនិតដោយក្តីសង្ឃឹមនិងសេចក្តីក្លាហានល្អអស្ចារ្យ ហើយនិងការពន្យល់បង្ហាញព្រះគម្ពីរ ហើយការទាំងនេះនឹងត្រូវទាក់ទងទៅនឹងយុវវ័យដែលគ្រូបង្រៀននោះបង្រៀន។

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់លើកទឹកចិត្តគ្រូបង្រៀន សេចក្តីសុខសាន្តនិងសេចក្តីអំណរមកពីនគរឋានសួគ៌ នឹងបានឃើញនៅក្នុង​​ជីវិតគ្រូបង្រៀននឹងមានឥទ្ធិពលវិជ្ជមាន ហើយនិងបានពរដល់អស់អ្នក ដែលរៀន​សូត្រ​ពីគ្រូបង្រៀននោះ។ ព្រះគម្ពីរនឹងមិនក្លាយទៅជាសៀវភៅ ដែលគួរឲ្យ​ធុញចំពោះសិស្សឡើយ។ នៅក្រោមការបង្រៀនដ៏មានភាពឆ្លាតវៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងកាន់តែគួរឲ្យចង់រៀននិងចង់ដឹង។ គឺវាដូច​ជានំបុ័ងជីវិត ហើយនឹងមិនចេះចាស់។ ភាពស្រស់ថ្លានិងសម្រស់​របស់ព្រះជាម្ចាស់នឹងទាក់ទាញ ហើយធ្វើឲ្យកុមារនិងយុវវ័យរីករាយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺដូចជាព្រះអាទិត្យ ដែលចាំងមកលើផែនដីតែងតែចែកចាយពន្លឺនិងកំដៅរបស់វាជានិច្ច ហើយមិនដែលចេះអស់ឡើយ។ ព្រះវិញ្ញាណ បរិសុទ្ធយកព្រះបន្ទូលរបស់ព្រះមកប្រើដើម្បីបង្រៀនយើង។ ទ្រង់នាំយកសេចក្តីពិតថ្មីនិងមានតម្លៃឲ្យយើងមកពីគ្រប់ទំព័រ។ ទ្រង់បង្ហាញសេចក្តីពិតដល់យើងនិងធ្វើឲ្យយើងយល់ពីខនានា ច្បាស់លាស់​ហើយនិងពីរបៀបប្រើប្រាស់ខទាំងនោះ ឲ្យបានសមរម្យធ្វើដូចព្រះវរបិតាអង្គឯង ដែលបានមានបន្ទូលមកកាន់ចិត្តរបស់យើង។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៥៖៣១-៤៦

ខចងចាំ៖​​ «ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ»។ ទំនុកតម្កើង ១១៩:១១

Powered by CAM