ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ មានពរហើយ អ្នកណាដែលមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។ វិវរណៈ ១:៣
អំណានប្រចាំថ្ងៃ៖ វិវរណៈ គឺជាសេៀវភៅដែលត្រូវតែសិក្សា
ខណៈពេលដែលយើងខិតចូលមកជិតដល់ទីបញ្ចប់នៃប្រវត្តិសាស្ត្រនៃពិភពលោកនេះ បទទំនាយទាក់ទងទៅនឹងថ្ងៃចុងក្រោយ ជាពិសេសនោះ ទាមទារឲ្យយើងរៀនសូត្រ។ សៀវភៅគម្ពីរវិវរណៈគឺមានពោរពេញទៅដោយ សេចក្តីពិតដែលយើងត្រូវការយល់ដឹង។ សាតាំងបានធ្វើឲ្យចិត្តគំនិតរបស់ មនុស្សជាច្រើនងងឹតសូន្យសុង ដើម្បីឲ្យវាបានសប្បាយនឹងពាក្យដោះសានានា សម្រាប់ការរៀនសូត្រពីព្រះគម្ពីរវិវរណៈ។ ប៉ុន្តែ ព្រះយេស៊ូវបានឲ្យបាវ បម្រើរបស់ទ្រង់ឈ្មោះយ៉ូហានសរសេរសៀវភៅវិវរណៈនូវរឿងរ៉ាវ ដែលកើត មានឡើង មុនពេលព្រះយេស៊ូវយាងមក ហើយទ្រង់មានបន្ទូលថា «អ្នកណាអានសៀវភៅនេះអ្នកនោះមានសុភមង្គលហើយ អស់អ្នកដែលស្តាប់ពាក្យ លោកថ្លែង ក្នុងនាមព្រះជាម្ចាស់ ហើយប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែល មានចែងទុកមកនេះ ក៏មានសុភមង្គលដែរ»។ វិវរណៈ១ៈ៣។ព្រះយេស៊ូវបានមានបន្ទូលថា «រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់ព្រះអង្គដែលជាព្រះដ៏ពិតតែមួយគត់និងឲ្យគេស្គាល់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះអង្គចាត់ឲ្យមក។ យ៉ូហាន ១៧ៈ៣។ ហេតុអ្វីបានជាយើងមិនយល់ពីតម្លៃនៃចំណេះដឹងនេះ? ហេតុអ្វីបានជាសេចក្តីពិតដ៏អស្ចារ្យទាំងនេះមិនធ្វើឲ្យចិត្តរបស់យើងមានភាពកក់ក្តៅការបន្តចែកចាយជាមួយនិងអ្នកដទៃហើយផ្លាស់ប្តូរផ្លូវនៃការរស់នៅរបស់យើងទាំងមូល?
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៦៖៦-១៣
ខចងចាំ៖ «មានពរហើយ អ្នកណាដែលមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មានដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលានោះជិតដល់ហើយ»។ វិវរណៈ ១:៣