​​ ថ្ងៃអង្គារ ទី២៨​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។ ម៉ាថាយ ២៨:១៩-២០

អំណានប្រចាំថ្ងៃ៖ ​ជួយឲ្យមនុស្សដទៃស្គាល់ព្រះជាម្ចាស់ គឺជាការងារដ៍អស្ចារ្យ​បំផុត

នៅក្នុងការប្រទានព្រះបន្ទូលរបស់ទ្រង់មកឲ្យយើង ព្រះជាម្ចាស់បានដាក់យើងឲ្យធ្វើជាម្ចាស់នៃសេចក្តីពិតទាំងអស់ដែលត្រូវការសម្រាប់សេចក្តីសង្គ្រោះរបស់យើង។ ដំណឹងល្អអំពីសេចក្តីសង្គ្រោះគឺជារឿងដែលមិនចេះរីងស្ងួត គឺតែងតែមានគ្រប់សម្រាប់មនុស្សគ្រប់គ្នាជានិច្ច។ មានមនុស្សរាប់​ពាន់នាក់បានផ្តោតជីវិតរបស់ពួកគេទៅលើព្រះជាម្ចាស់ ហើយដោយឃើញចរិតលក្ខណៈល្អនិងសេចក្តីស្រឡាញ់របស់ទ្រង់បានផ្លាស់ប្តូរទៅដូចជាទ្រង់។ ពួកគេរំភើបនៅពេលដែលចែកចាយអំពីចរិតលក្ខណៈដែលប្រកបដោយក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប្រាប់នូវអ្វីដែលព្រះយេស៊ូវបានធ្វើដើម្បីពួកគេ ហើយនិងព្រះយេស៊ូវស្រឡាញ់ពួកគេច្រើនប៉ុនណាក្នុងនាមអ្នកដែលទ្រង់បានប្រោសលោះនោះ។ ទោះបីជាមានមនុស្សជាច្រើនបានរៀនព្រះគម្ពីរ​​វិវរណៈរួចហើយក៏ដោយ ក៏នៅតែមានមេរៀនថ្មីៗ ដើម្បីរៀនតទៅ​ទៀត​ដែរ។ មានមនុស្សរាប់ពាន់នាក់ទៀតអាចចូលរួមធ្វើ​ការស្វែងរកអាថ៌កំបាំង​នៃ​សេចក្តីសង្គ្រោះ។ នៅពេលដែលគេរៀនសូត្រដឹងពីជីវិតរបស់​ព្រះយេស៊ូវហើយនិងគោលបំណងនៃបេសកកម្ម​របស់ទ្រង់ ដោយការចង់ដឹង​សេចក្តី​ពិតនឹងបានយល់កាន់តែច្បាស់។ ជាមួយនិង​ការស្វែងរកថ្មីនឹង​បានយល់​កាន់តែច្បាស់។ រឿងគឺមិនចេះអស់នោះទេ ការរៀនសូត្រអំពីរបៀប​ដែលព្រះរាជបុត្រានៃព្រះក្លាយទៅជាមនុស្ស ការលះបង់ របស់ទ្រង់ដែល​បង់ថ្លៃ​លោះ សម្រាប់អំពើបាបរបស់យើងនិងការងាររបស់ទ្រង់ ដើម្បីស្តារ​ទំនាក់ទំនងជាមួយព្រះវរបិតាទ្រង់នឹងផ្តល់ការងារ ដល់ចិត្តគំនិតសិស្ស​ដែល​ខំព្យាយាមយកចិត្តទុកដាក់ដល់ទីបញ្ចប់ឲ្យតែមានពេល។ អស់អ្នកដែលបានទទួលជីវិតអស់កល្បនឹងប្រើចិត្តគំនិតនិងភាសារបស់ពួកគេគ្មានទីបញ្ចប់ ដើម្បីនិយាយអំពីគម្រោងនៃការប្រោសលោះមនុស្ស ដែល​មានបាប។ ពួកគេនឹងយល់​ពី​សេចក្តីពិត ដែលព្រះយេស៊ូវចង់បង្ហាញដល់សាវ័ករបស់ទ្រង់ ប៉ុន្តែ ពួកគេមិនមានសេចក្តីជំនឿនឹងចាប់យក។ ទស្សនៈថ្មីនៃភាពឥតខ្ចោះនិងសិរីល្អនៃព្រះយេស៊ូវនឹងបង្ហាញដល់យើងជារៀងរហូត។ តាមរយៈជំនាន់ដែលគ្មាន​ទីបញ្ចប់ ម្ចាស់ផ្ទះជាព្រះ​ដែលមានភាពស្មោះត្រង់នឹងបញ្ចេញរបស់មានតម្លៃថ្មីនិងចាស់របស់ទ្រង់មក។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៦៖១៤-១៦

ខចងចាំ៖​​ «មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល និង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មានដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលានោះ​ជិត​ដល់​ហើយ»។ វិវរណៈ ១:៣

Powered by CAM