ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ កូនអើយ ចូរផ្ចង់ចិត្តចំពោះប្រាជ្ញារបស់អញ ហើយផ្ទៀងត្រចៀកចំពោះយោបល់អញដែរ ដើម្បីឲ្យឯងបានបំរុងទុកនូវគំនិតវាងវៃ ហើយឲ្យបបូរមាត់ឯងបានរក្សាទុកនូវដំរិះ។ សុភាសិត ៥:១-២
អំណានប្រចាំថ្ងៃ៖ ព្រះគម្ពីរតែងតែមានកំណប់ទ្រព្យជាច្រើនទៀត កំពុងតែរង់ចាំអ្នកដែលស្វែងរក
គ្មានអ្នកណាម្នាក់ត្រូវគិតថា ពួកគេបានរៀនគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ហើយនិងផែនការនៃសេចក្តីសង្គ្រោះឡើយ។ វាប្រហែលជាអាចស្ទង់ដឹងពីភាពវៃឆ្លាតរបស់មនុស្សបាន ឬក៏រៀនគ្រប់យ៉ាងដែលត្រូវចេះដឹងអំពីអ្វីដែលមនុស្សបានសរសេរ ប៉ុន្តែដំណើរខ្ពស់បំផុត ជ្រៅបំផុត ទូលាយបំផុតនៃការស្រមើស្រមៃមិនអាចដឹងអំពីព្រះជាម្ចាស់បានទេ។ នៅពេលដែលចិត្តគំនិតរបស់មនុស្សបានយល់គ្រប់យ៉ាងដែលមានសមត្ថភាពគឺនៅតែមានរបស់ជាច្រើនរាប់មិនអស់ទៀតដែលត្រូវចេះដឹង។ យើងបានឃើញសិរីល្អរបស់ព្រះជាម្ចាស់តែបន្តិចបន្តួចប៉ុណ្ណោះ ចំណេះប្រាជ្ញាគឺដូចដែលយើងកំពុងតែស្វែងរកកំណប់ទ្រព្យនៅលើរ៉ែ ខណៈពេលដែលមាសមានតម្លៃនៅកប់ខាងក្រោមដីជ្រៅ នៅរង់ចាំឲ្យយើងជីកយកវា។ ផ្លូវរូងទៅកន្លែងរ៉ែត្រូវតែជីកឲ្យជ្រៅហើយកាន់តែជ្រៅទៅ ដើម្បីឲ្យបានផលមកជាផលនៃកំណប់ទ្រព្យដ៏ល្អអស្ចារ្យ។ តាមរយៈសេចក្តីជំនឿដែលត្រឹមត្រូវចំណេះប្រាជ្ញារបស់ព្រះនឹងក្លាយទៅជាចំណេះប្រាជ្ញារបស់យើង។ គ្រប់គ្នាដែលស្វែងរកជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធត្រូវស្វែងរកសេចក្តីពិតនៅក្នុងព្រះគម្ពីរនឹងត្រូវបានទទួលរង្វាន់។ នៅពេលដែលមនុស្សសុខចិត្តឲ្យព្រះជាម្ចាស់បង្រៀនដូចជាកូនក្មេងតូចនៅពេលដែលគេថ្វាយជីវិតរបស់គេទៅព្រះជាម្ចាស់ទាំងស្រុង អ្នកនោះនឹងឃើញសេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើសិនជាមនុស្សស្តាប់បង្គាប់ពួកគេនឹងយល់អំពីផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ នគរឋានសួគ៌នឹងបើកជង្រុកនៃព្រះគុណនិងសិរីល្អឲ្យយើងចូលរក។ មនុស្សនឹងមានសភាពខុសប្លែកពីពេលនេះពីព្រោះនៅពេលដែលមនុស្សស្វែងរកសេចក្តីពិតនៅក្នុងព្រះគម្ពីរ ចរិតលក្ខណៈរបស់ពួកគេនឹងក្លាយដូចជាចរិតលក្ខណៈរបស់ព្រះយេស៊ូវ។
អាថ៌កំបាំងនៃផែនការនៃសេចក្តីសង្គ្រោះ កំណើតព្រះយេស៊ូវជាមនុស្សការបូជាអង្គទ្រង់ដែលបានបង់សម្រាប់អំពើបាបរបស់យើងនឹងមិនដូចពេលឥឡូវនោះទេ គឺមិនច្បាស់នៅក្នុងចិត្តគំនិតរបស់យើង។ វាមិនត្រឹមតែច្បាស់ល្អប៉ុណ្ណោះទេ ប៉ុន្តែឲ្យតម្លៃកាន់តែខ្ពស់ទៅទៀត។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២១៖១-១១
ខចងចាំ៖ «កូនតូចៗ រាល់គ្នាអើយ ដែលខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត»។ យ៉ូហានទី១ ២:១