​​ ថ្ងៃសៅរ៍ ទី៤​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៨-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ អើ បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្តី​កោតខ្លាច​​ដល់​ព្រះយេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្តី​ស្គាល់​ដល់​ព្រះអង្គ។ សុភាសិត ២:៣-៥

អំណានប្រចាំថ្ងៃ៖ ​ជីវិតអស់កល្ប គឺត្រូវបានផ្តល់ទៅឲ្យអស់អ្នកទាំងឡាយដែលស្គាល់ព្រះជាម្ចាស់

នៅក្នុងសេចក្តីអធិស្ឋានរបស់ទ្រង់ទៅកាន់ព្រះវរបិតា ព្រះយេស៊ូវបានផ្តល់មេរៀនដល់លោកិយដែលត្រូវសរសេរនៅលើចិត្តនិងគំនិតរបស់យើង។ ព្រះយេស៊ូវបានមានបន្ទូលថា «នេះជាជីវិតដ៏អស់កល្បជានិច្ចគឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។ យ៉ូហាន ១៧ៈ៣។ នេះគឺជាការសិក្សាអប់រំពិត។ វាផ្តល់ ថាមពលឬអំណាច។ កាលណាយើងទទួលបានចំណេះដឹង​ពីព្រះនិងពីព្រះយេស៊ូវគ្រីស្ទដែលត្រូវបានចាត់មកដោយព្រះវរបិតា យើងបានប្រែក្លាយជាមានរូបអង្គដូចជាព្រះជាម្ចាស់។ យើងនឹងក្លាយទៅជាចៅហ្វាយរបស់ខ្លួនគ្រប់គ្រងលើចំណង់ប្រាថ្នានិងសេចក្តីត្រេកត្រអាលដែលពោរពេញទៅដោយអំពើបាប។ នៅពេលដែលយើងស្គាល់ព្រះជាម្ចាស់យើងក្លាយទៅជាកូនរបស់ព្រះ ហើយនិងជាអ្នកទទួលមរតកនៃនគរឋានសួគ៌។ ចិត្តគំនិតរបស់​​យើងអាចទាក់ទងជាមួយនិងចិត្តគំនិតរបស់ព្រះជាម្ចាស់ ហើយកំណប់ទ្រព្យស្តុកស្តម្ភនៃសកលលោកទាំងអស់ក្លាយជារបស់ផងយើង។

នេះគឺជាចំណេះប្រាជ្ញាដែលទទួលបានដោយការស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សម្នាក់ៗដែលសុខចិត្តលះបង់ទាំងអស់ដើម្បីឲ្យពួក​គេអាចរកឃើញកំណប់ទ្រព្យនេះប្រាកដជានឹងបានវា។ «អើបើឯងស្រែកហៅរកតម្រិះព្រមទាំងបន្លឺសំឡេងឡើងសូមឲ្យបានយោបល់។ បើឯងខំរក​ដូច​ជាការរកប្រាក់ ហើយស្វែងរកដូចជាកំណប់ទ្រព្យនោះឯងនឹងបានយល់សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្តីស្គាល់ដល់ព្រះអង្គ»។ សុភាសិត២ៈ៣-៥។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២១៖១២-១៧

ខចងចាំ៖​​ «កូន​តូចៗ រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរបិតា គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត»។ យ៉ូហានទី១ ២:១

Powered by CAM