​​ ថ្ងៃអាទិត្យ ទី៥​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី-៩)​

គុជឬកែវមុក្តា

អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ។ យ៉ូហាន ១:១១

អំណានប្រចាំថ្ងៃ៖ ​ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺប្រៀបបានទៅនឹងគុជដែលមានតម្លៃយ៉ាងអស្ចារ្យ

ព្រះយេស៊ូវប្រៀបធៀបព្រះពរនៃសេចក្តីស្រឡាញ់ប្រោសលោះរបស់ទ្រង់ជាមួយនឹងគុជដែលមានតម្លៃខ្ពស់។ ដើម្បីបង្រៀនមេរៀននេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់រឿងប្រៀបប្រដូចអំពីអ្នកជំនួញម្នាក់ដែលបានទិញនិងលក់គុជដែលមានគុណភាពល្អ «កាលណាបានឃើញ១ដែលមានតម្លៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់មកទិញកែវមុក្តានោះ»។ ម៉ាថាយ១៣ៈ៤៦។ ព្រះយេស៊ូវគឺជាគុជឬកែវមុក្តាដែលមានតម្លៃខ្ពស់។ នៅក្នុងទ្រង់មានគ្រប់ទាំងសិរីល្អនៃព្រះវរបិតាគឺមានលក្ខណៈជាព្រះពេញលេញ។ទ្រង់គឺជាពន្លឺចាំងចែងនៃសិរីល្អរបស់ព្រះវរបិតានិងជាតួអង្គពិតប្រាកដនៃអង្គទ្រង់។ សិរីល្អរបស់ព្រះជាម្ចាស់ចរិតលក្ខណៈបរិសុទ្ធនៃព្រះវរបិតាគឺមើលឃើញច្បាស់នៅក្នុងចរិតលក្ខណៈរបស់ព្រះយេស៊ូវ។ រាល់ទំព័រ​នៃព្រះគម្ពីរ​បរិសុទ្ធចែងចាំងដោយពន្លឺនៃព្រះយេស៊ូវ។ ភាពសុចរិតរបស់​ព្រះយេស៊ូវ​គឺបរិសុទ្ធ គុជឬកែវមុក្តាពណ៌សគ្មានខូចឬដុះស្នឹមនៅត្រង់ណាឡើយ។មនុស្សដែលមានអំពើបាបមិនអាចធ្វើអ្វីដែលអាចធ្វើឲ្យភាពអស្ចារ្យនិងអំណោយទានដ៏មានតម្លៃរបស់ព្រះបានប្រសើរឡើងបានឡើយ។ ភាពសុចរិតរបស់ព្រះយេស៊ូវគ្មានកំហុសខុសឆ្គងទេ។ នៅក្នុងព្រះយេស៊ូវគឺមាន «គ្រប់​ទាំង​ផលថ្លៃវិសេសនៃប្រាជ្ញានិងសេចក្តីចេះដឹងលាក់ទុកក្នុងទ្រង់»។ កូឡុស ២ៈ៣។ ព្រះយេស៊ូវជា «ប្រាជ្ញាដែលមកពីព្រះហើយជាសេចក្តីសុចរិត​សេចក្តីបរិសុទ្ធនិងសេចក្តីប្រោសលោះដល់យើងផង»។ កូរិនថូសទី១ ១ៈ៣០។គ្រប់យ៉ាងដែលអាចបំពេញសេចក្តីត្រូវការ ហើយនិងចិត្តមនុស្សចង់បានសម្រាប់លោកិយនេះ ហើយនិងលោកិយដែលនឹងមកដល់នាពេលខាងមុខគឺឃើញមាននៅក្នុងព្រះយេស៊ូវ។ អ្នកប្រោសលោះរបស់យើងគឺជាគុជឬកែវមុក្តាមានតម្លៃណាស់នៅក្នុងការប្រៀបធៀបរហូតដល់របស់ផ្សេងៗចាត់ទុកថាគ្មានតម្លៃ។ ព្រះយេស៊ូវ «បានយាងមកគង់នៅផែនដីរបស់ទ្រង់តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ»។ យ៉ូហាន ១ៈ១១។ ពន្លឺរបស់ព្រះជាម្ចាស់បាន​ចាំងនៅក្នុងសេចក្តីងងឹតនៃលោកិយ ហើយ «ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតយល់មិនដល់ពន្លឺទេ។ យ៉ូហាន ១ៈ៥។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២១៖១៨-២២

ខចងចាំ៖​​ «មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវមុក្តាយ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​តម្លៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់មក​ទិញ​កែវមុក្តា​នោះ»។ ម៉ាថាយ ១៣:៤៥-៤៦

Powered by CAM