​​ ថ្ងៃចន្ទ ទី៦​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៩-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ។ យ៉ូហាន ១:១២

អំណានប្រចាំថ្ងៃ៖ ​ព្រះយេស៊ូ គឺ ជាអំណោយដែលបានប្រទានមកឲ្យអស់អ្នក​ដែល​ថ្វាយខ្លួនទៅឯទ្រង់

ខណៈមនុស្សភាគច្រើនមិនចាប់អារម្មណ៍នឹងអំណោយទានរបស់នគរឋានសួគ៌គឺមានមនុស្សខ្លះកំពុងតែរង់ចាំទទួល​យក​អំណោយនោះ។ អ្នកជំនួញនៅក្នុងរឿងប្រៀបប្រដូចតំណាងឲ្យក្រុមមនុស្សដែលពិតជាចង់បានសេចក្តីពិតអស់ពីកាយចិត្ត។ នៅក្នុងប្រទេសផ្សេងៗគឺមានមនុស្សដែលស្មោះហើយចេះគិតគូរដែលបានស្រាវជ្រាវរកនៅក្នុងអក្សរសាស្ត្រវិទ្យាសាស្ត្រ​​ហើយនិងសាសនានៃពិភពលោកដែលពួកគេអាចទទួលបានជាកំណប់ទ្រព្យ​នៃចិត្ត។ នៅក្នុងចំណោមពួកសាសន៍យូដាមានមនុស្សដែលកំពុងស្វែងរកនូវអ្វីដែលពួកគេមិនទាន់មាន។ ដោយមិនសប្បាយចិត្តនឹងសាសនាដែលពោរពេញទៅដោយប្រពៃណីនិងច្បាប់របស់មនុស្សពួកគេចង់បានសាសនាមួយដែលមានព្រលឹងវិញ្ញាណនិងជួយពួកគេឲ្យចេះលើកទឹកចិត្ត។ ពួកសាវ័ករបស់​ព្រះយេស៊ូវគឺមកពីក្រុមមនុស្សនេះឯង។ ពួកគេចង់បាន ហើយអធិស្ឋានសូមពន្លឺមកពីនគរឋានសួគ៌ ហើយនៅពេលដែលព្រះយេស៊ូវត្រូវបានបង្ហាញឲ្យឃើញដល់គេ ពួកគេទទួលទ្រង់ដោយរីករាយ។

នៅក្នុងរឿងប្រៀបប្រដូចគុជឬកែវមុក្តាមិនមែនតំណាងឲ្យអំណោយទាននោះទេ។ អ្នកជំនួញត្រូវចំណាយគ្រប់យ៉ាងដែលខ្លួនមាន។ មាន​មនុស្ស​ជាច្រើនឆ្ងល់ពីអត្ថន័យនេះ ព្រោះថានៅក្នុងព្រះគម្ពីរព្រះយេស៊ូវតំណាងឲ្យអំណោយ។ ទ្រង់គឺជាអំណោយ ប៉ុន្តែសម្រាប់តែអស់អ្នកណាដែលថ្វាយចិត្តកាយនិងព្រលឹងដល់ទ្រង់តែប៉ុណ្ណោះ។ យើងត្រូវថ្វាយជីវិតយើងទៅព្រះយេស៊ូវឲ្យរស់នៅជាជីវិតនៃការសុខចិត្តស្តាប់បង្គាប់ ឬប្រតិបត្តិតាមតម្រូវការរបស់ទ្រង់ទាំងអស់។ ទាំងខ្លួនយើង ទេពកោសល្យ​ទាំងអស់ ហើយនិងសមត្ថភាព​​ទាំងអស់ដែលយើងមាន ជារបស់ផងព្រះ ហើយត្រូវយកមកធ្វើការដើម្បីទ្រង់។ នៅពេលដែលយើងថ្វាយខ្លួនរបស់យើងទាំងស្រុងទៅព្រះយេស៊ូវព្រះយេស៊ូវរួមជាមួយនិងកំណប់ទ្រព្យនៃនគរឋានសួគ៌ទាំងអស់ទ្រង់នឹងប្រទានអង្គទ្រង់មកឲ្យយើង។ គុជឬកែវមុក្តាដែលមានតម្លៃខ្ពស់ក្លាយជារបស់យើង។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២១៖២៣-២៧

ខចងចាំ៖​​ «មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវមុក្តាយ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​តម្លៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់មក​ទិញ​កែវមុក្តា​នោះ»។ ម៉ាថាយ ១៣:៤៥-៤៦

Powered by CAM