​​ ថ្ងៃអង្គារ ទី៧​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៩-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ មើល អញ​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​ឯង គ្មាន​អ្នក​ណា​នឹង​បិទ​បាន​ទេ ពី​ព្រោះ​ទោះ​បើ​ឯង​មាន​អំណាច​តែបន្តិច​ក៏​ដោយ គង់​តែ​បាន​កាន់​តាម​ពាក្យ​អញ​ដែរ ហើយ​មិន​បាន​លះបង់​ឈ្មោះ​អញ​ទេ។ វិវរណៈ ៣:៨

អំណានប្រចាំថ្ងៃ៖ ​សេចក្តីសង្គ្រោះ គឺជាអំណោយដែលឥតគិតថ្លៃ

សេចក្តីសង្គ្រោះគឺជាអំណោយដែលឥតគិតថ្លៃ តែយើងត្រូវទិញហើយនិងលក់។ នៅក្នុងផ្សារនៃនគរឋានសួគ៌ ដែលគ្រប់គ្រងឬចាត់ចែងដោយសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ គុជឬកែវមុកត្តាដ៏មានតម្លៃត្រូវបានបង្ហាញឲ្យឃើញថា បានទិញដោយគ្មានលុយកាក់ ហើយនឹងដោយ​គ្មាន​ដាក់តម្លៃ។ នៅក្នុងផ្សារនេះមនុស្សគ្រប់គ្នាអាចទិញរបស់របរនៅនគរឋានសួគ៌បាន។ ហាងទំនិញមានគ្រឿងអលង្ការនៃសេចក្តី​ពិតបើកឲ្យ​មនុស្ស​គ្រប់គ្នាចូលបាន។ ព្រះជាម្ចាស់មានបន្ទូលថា «មើលអញបានបើកទ្វារចំហនៅមុខឯងគ្មានអ្នកណានឹងបិទបានទេ»។ ទ្វារមិនមានសន្តិសុខចាំយាម​ដោយប្រើកាំភ្លើងនោះទេ។ មានសំឡេងបន្លឺចេញមកពីខាងក្នុង ហើយ​និង​នៅមាត់ទ្វារថាចូរមកចុះ។ ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះបានត្រាស់អញ្ជើញយើងដោយស្មោះនិងដោយស្រឡាញ់ថា «បានជាអញទូន្មានឲ្យឯង ទិញមាស ដែលសម្រងក្នុងភ្លើងពីអញដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន»។វិវរណៈ ៣ៈ៨,១៨។

គ្រប់គ្នាអាចមានដំណឹងល្អរបស់ព្រះយេស៊ូវទុកជាព្រះពរបាន។ ពីព្រោះសេចក្តីសង្គ្រោះមិនអាចទិញបានដោយប្រើទ្រព្យសម្បត្តិនៃលោកិយនេះបានទេ ទាំងអ្នកក្រ និងអ្នកមានអាចទិញវាបាន។ គឺអាចទទួលបានដោយការសុខចិត្តប្រតិបត្តិតាមដោយថ្វាយខ្លួនរបស់យើងទៅឯព្រះយេស៊ូវជាអ្វីដែល​ជារបស់ផងទ្រង់ពីព្រោះទ្រង់បានទិញយើងរួចហើយ។ ការសិក្សា​អប់រំ​មិនថាល្អប៉ុនណានោះទេ គឺវាមិនអាចនាំមនុស្សឲ្យមកក្បែរព្រះបានទេ។ ពួកផារីសុីបានពរទាំងប្រយោជន៍ខាងលោកិយនិងខាងព្រលឹងវិញ្ញាណហើយពួកគេនិយាយដោយអួតអាងថា «យើងជាអ្នកមានបានកាន់តែស្តុកស្តម្ភ​ឡើងហើយក៏មិនត្រូវការនឹងអ្វីសោះ តែពួកគេវេទនាលំបាកទ័លក្រខ្វាក់ភ្នែកហើយអាក្រាត»។ វិវរណៈ ៣ៈ១៧។ ព្រះយេស៊ូវប្រទានគុជឬកែវមុក្តាដែលមានតម្លៃខ្ពស់ឲ្យដល់ពួកគេ ប៉ុន្តែ ពួកគេបដិសេធមិនទទួលយកវាហើយទ្រង់បានមានបន្ទូលទៅកាន់ពួកគេថា «ពួកអ្នកយកពន្ធនិងពួកស្រីសំផឹងគេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា»។ ម៉ាថាយ ២១ៈ៣១។

យើងមិនអាចរកសេចក្តីសង្គ្រោះបានទេ ប៉ុន្តែ យើងត្រូវចង់បានវាឲ្យ​អស់ពីចិត្ត សុខចិត្តលះបង់គ្រប់យ៉ាងដើម្បីទទួលបានវា។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២១៖២៨-៣២

ខចងចាំ៖​​ «មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវមុក្តាយ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​តម្លៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់មក​ទិញ​កែវមុក្តា​នោះ»។ ម៉ាថាយ ១៣:៤៥-៤៦

Powered by CAM