​​ ថ្ងៃពុធ ទី៨​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៩-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖បាន​ជា​អញ​ទូន្មាន​ឲ្យ​ឯង​ទិញ​មាស​ដែល​សំរង​ក្នុង​ភ្លើង​ពី​អញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ពិត​មែន ហើយ​ទិញ​សំលៀកបំពាក់​ស ឲ្យ​បាន​ស្លៀកពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស ដែល​ឯង​នៅ​អាក្រាត​នោះ​ឡើយ ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ឲ្យ​ឯង​បាន​មើល​ឃើញ​វិញ។ វិវរណៈ ៣:១៨

អំណានប្រចាំថ្ងៃ៖ ​សេចក្តីសង្គ្រោះ គឺជាអំណោយដែលឥតថ្លៃ ដែលតម្រូវឲ្យ​យើងលះបង់គ្រប់យ៉ាង

យើងត្រូវស្វែងរកគុជឬកែវមុក្តាដែលមានតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន ប៉ុន្តែ មិនមែនតាមបែបនៅក្នុងទីផ្សារលោកិយឡើយ។ ពីព្រោះគុជឬ​កែវមុក្តា​ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់យើងមិនអាចយកមាសឬប្រាក់ទៅទិញវាបានឡើយ។ ចូរលះបង់គំនិតដែលថាផលប្រយោជន៍ខាងលោកិយ ឬក៏ផលប្រយោជន៍ខាងព្រលឹងវិញ្ញាណនឹងរកសេចក្តីសង្គ្រោះបានឲ្យអ្នកនោះចេញ។ ព្រះជាម្ចាស់សូមការយល់ព្រមស្តាប់បង្គាប់របស់អ្នក។ ទ្រង់សូមឲ្យអ្នកលះបង់អំពើបាបចេញ។ ព្រះយេស៊ូវមានបន្ទូលថា«អ្នកណាមានជ័យជំនះយើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើងដូចយើងមានជ័យជំនះហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយព្រះបិតារបស់យើងដែរ»។ វិវរណៈ៣ៈ២១។ មានមនុស្សខ្លះ​ដែលមើលទៅហាក់ដូចជាតែងតែស្វែងរកគុជឬកែវមុក្តារមកពីនគរឋានសួគ៌។ ប៉ុន្តែ ពួកគេមិនព្រមលះបង់ទម្លាប់ខុសឆ្គងទាំងអស់របស់គេចោល។ ពួកគេមិនលះបង់ខ្លួនដើម្បីឲ្យព្រះយេស៊ូវអាចគង់នៅក្នុងពួកគេទេ។ ដូច្នេះពួកគេរកមិនឃើញគុជឬកែវមុក្តាដែលមានតម្លៃនោះឡើយ។ ពួកគេមិនបានឈ្នះលើសេចក្តីប្រាថ្នាអាត្មានិយមចង់បានហួសហេតុហើយនិងសេចក្តីស្រឡាញ់ចំពោះការត្រេកត្រអាលសប្បាយនៃលោកិយនេះទេ។ ពួកគេមិនបានលីឈើឆ្កាងហើយដើរតាមព្រះយេស៊ូវនៅក្នុងផ្លូវនៃការបរិច្ចាគនិងលះបង់នោះឡើយ។ ពួកគេជិតក្លាយជាគ្រីស្ទានតែនៅមិនទាន់ក្លាយជាគ្រីស្ទានពេញលេញនៅឡើយ ពួកគេហាក់ដូចជានៅជិតនគរឋានសួគ៌ ប៉ុន្តែពួកគេមិនអាចចូលទៅក្នុងនគរឋានសួគ៌បាន។ ជិតបានសង្គ្រោះហើយ ប៉ុន្តែមិនបានសង្គ្រោះពេញ​លេញទេ មានន័យថា បាត់បង់ទាំងស្រុង។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២១៖៣៣-៤៦

ខចងចាំ៖​​ «មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវមុក្តាយ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​តម្លៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់មក​ទិញ​កែវមុក្តា​នោះ»។ ម៉ាថាយ ១៣:៤៥-៤៦

Powered by CAM