​​ ថ្ងៃព្រហស្បតិ៍ ទី៩​​ ខែកុម្ភៈ ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៩-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គេ ទ្រង់​នឹង​ជួយ​សង្គ្រោះ​គេ ទុក​ដូច​ជា​ហ្វូង​ចៀម ជា​រាស្ត្រ​របស់​ទ្រង់ ដ្បិត​គេ​នឹង​បាន​ដូច​ជា​ត្បូង​ដាំ​នៅ​មកុដ​ដែល​ភ្លឺ​ផ្លេក នៅ​លើ​ស្រុក​របស់​ទ្រង់។ សាការី ៩:១៦

អំណានប្រចាំថ្ងៃ៖ ​ព្រះយេស៊ូវឲ្យតម្លៃយើងគ្រប់គ្រាន់​ ដល់ថ្នាក់ទ្រង់ប្រទានអ្វីគ្រប់យ៉ាងដែលជារបស់ផងទ្រង់

រឿងប្រៀបប្រដូចអំពីបុរសអ្នកជំនួញស្វែងរកគុជឬកែវមុក្តាដែលមាន​គុណភាពល្អមានន័យពីរយ៉ាង វាមិនត្រឹមតែទាក់ទងទៅ​នឹងមនុស្សស្វែងរកនគរឋានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ទាក់ទងទៅនឹងព្រះយេស៊ូវ​ស្វែងរកមរតក​ដែលទ្រង់បាត់បង់ផងដែរ។ ព្រះយេស៊ូវជាព្រះខាងជំនួញទ្រង់ស្វែងរកគុជឬកែវមុក្តាដែលមានគុណភាពល្អបានទតឃើញគុជឬកែវមុក្តាដែលមានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងមនុស្សដែលមានអំពើបាប។ ព្រះយេស៊ូវបាន​ទត​ឃើញថា ទ្រង់មានសមត្ថភាពក្នុងការប្រោសលោះមនុស្សដែលអាក្រក់ និង​​ហិនហោចដោយសារតែអំពើបាប។ ចិត្តដែលធ្លាប់ជាសមរភូមិ​នៃការប្រយុទ្ធជាមួយសាតាំងហើយដែលធ្លាប់បានសង្គ្រោះដោយអំណាចនៃសេចក្តីស្រឡាញ់គឺមានតម្លៃខ្លាំងចំពោះព្រះដ៏ប្រោសលោះជាងអស់អ្នកដែលមិន​ធ្លាប់ប្រព្រឹត្តិអំពើបាបទៅទៀត។ នៅពេលដែលព្រះ​ជាម្ចាស់​​ទតមើល​មនុស្សដែលទទួលយកព្រះយេស៊ូវមកនៅក្នុងចិត្តហើយត្រូវបានលោះដោយសារព្រះលោហិតរបស់ព្រះយេស៊ូវទ្រង់ទតឃើញថា អ្នកនោះមិនមែនមានបាប ឬគ្មានតម្លៃនោះទេ តែនឹងក្លាយទៅជាមនុស្សដែលមានលក្ខណៈដូចជាព្រះ។ ទ្រង់ប្រមូលទ្រព្យសម្បត្តិទាំងអស់នៃផែនដី ហើយចេញបង់ថ្លៃដើម្បីទិញគុជឬកែវមុក្តា។ ហើយព្រះយេស៊ូវ ដោយទ្រង់បានរកឃើញគុជឬកែវមុក្តាទ្រង់ដាក់វាទៅលើមកុដទ្រង់វិញ។ «ពួកគេនឹងភ្លឺចិញ្ចែងចិញ្ចាចលើទឹកដីរបស់​ខ្លួនដូចត្បូងពេជ្រភ្លឺចាំងពីមកុដ»។ សាការី ៩ៈ១៦។​ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងបានកំណត់ទុកអ្នកទាំងនោះនឹង​ទៅជាប្រជារាស្ត្រដែលជាចំណែកមរតករបស់យើងផ្ទាល់»។ ម៉ាឡាគី ៣ៈ១៧។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២២៖១-១៤

ខចងចាំ៖​​ «មួយ​ទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវមុក្តាយ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​តម្លៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់មក​ទិញ​កែវមុក្តា​នោះ»។ ម៉ាថាយ ១៣:៤៥-៤៦

Powered by CAM