ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះអម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀនសូត្រហើយ ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសំដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ទ្រង់ដាស់ខ្ញុំរាល់តែព្រឹក គឺទ្រង់ដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។ អេសាយ ៥០:៤
អំណានប្រចាំថ្ងៃ៖ ព្រះយេស៊ូវយាងមកបម្រើ មិនមកឲ្យគេបម្រើនោះឡើយ
ពាក្យបន្ទូលដែលព្រះយេស៊ូវបានមានបន្ទូលកាលទ្រង់គង់នៅលើផែនដីត្រូវបានផ្តល់ឲ្យដោយព្រះវរបិតាទ្រង់នៅឯនគរឋានសួគ៌។ ព្រះយេស៊ូវបានមានបន្ទូលថា«ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយមិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក»។ យ៉ូហាន ១៤ៈ២៤។«បុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ»។ ម៉ាថាយ ២០ៈ២៨។ ព្រះយេស៊ូវបានគង់នៅ បានគិតហើយបានអធិស្ឋានឲ្យអ្នកដទៃ មិនមែនសម្រាប់អង្គទ្រង់ឡើយ។ ពេញមួយយប់និងពេលព្រឹកព្រលឹមព្រះយេស៊ូវចំណាយពេលជាមួយព្រះជាម្ចាស់នៅក្នុងការអធិស្ឋាន ដើម្បីឲ្យទ្រង់អាចចែកចាយដំណឹងល្អមកពីនគរឋានសួគ៌ ជាមួយនឹងមនុស្សដែលទ្រង់បានជួប។ ព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញឲ្យទ្រង់នូវព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវរបិតាតែងតែតើន(ដាស់)ព្រះយេស៊ូវដើម្បីឲ្យទ្រង់អាចប្រទានព្រះគុណឲ្យដល់ព្រះយេស៊ូវយកទៅចែកចាយជាមួយមនុស្សដទៃទៀត។ ពាក្យបន្ទូលរបស់ព្រះវរបិតាត្រូវបានប្រទានឲ្យដល់ព្រះយេស៊ូវផ្ទាល់ ចេញពីរាជបល្ល័ង្កនៃនគរឋានសួគ៌មកសម្រាប់ឲ្យព្រះយេស៊ូវមានបន្ទូលទៅកាន់អស់អ្នកដែលមានបន្ទុកជាមួយនិងអំពើបាបនិងការឈឺចាប់រងទុក្ខវេទនា។ ព្រះយេស៊ូវបានមានបន្ទូលថា «ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយពាក្យសំដីជាសិស្សដើម្បីឲ្យខ្ញុំលើកទឹកចិត្តមនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹកព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្តាប់ដូចសិស្សស្តាប់ពាក្យគ្រូ។ អេសាយ ៥០ៈ៤។
ពួកសាវ័ករបស់ព្រះយេស៊ូវបានចាប់អារម្មណ៍ពីរបៀបដែលព្រះយេស៊ូវបានអធិស្ឋានហើយនិងទម្លាប់នៃការចំណាយពេលជាមួយព្រះអម្ចាស់របស់ទ្រង់។ មានថ្ងៃមួយបន្ទាប់ពីឃ្លាតឆ្ងាយពីព្រះយេស៊ូវក្នុងរយៈពេលខ្លីរួចមកពួកគេបានវិលត្រឡប់ទៅរកទ្រង់វិញ ក៏បានឃើញទ្រង់កំពុងតែរវល់អធិស្ឋានឲ្យមនុស្សដទៃ។ តាមមើលទៅទ្រង់មិនដឹងថាពួកគេនៅទីនោះទេ ព្រះយេស៊ូវបានបន្តធ្វើការអធិស្ឋាន ទ្រង់បានអធិស្ឋានឮៗ។ ពួកសាវ័ករំភើបចិត្តជាខ្លាំង។នៅពេលដែលព្រះយេស៊ូវអធិស្ឋានចប់ ពួកសាវ័កបានសូមឲ្យទ្រង់បង្រៀនពួកគេអធិស្ឋាន។ ព្រះយេស៊ូវទូលឆ្លើយដោយសូត្រ «សេចក្តីអធិស្ឋានរបស់ព្រះជាម្ចាស់»ដូចដែលទ្រង់បានមានបន្ទូលពីវាក្នុងពេលដែលទ្រង់អធិប្បាយនៅលើភ្នំ។ ហើយនៅក្នុងរឿងប្រៀបប្រដូចទ្រង់ពន្យល់បង្ហាញមេរៀនដែលទ្រង់ចង់បង្រៀនដល់ពួកគេដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៦៖១៧-២៥
ខចងចាំ៖ «មានពរហើយ អ្នកណាដែលមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មានដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលានោះជិតដល់ហើយ»។ វិវរណៈ ១:៣