ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញ។ លូកា ១១:៤
អំណានប្រចាំថ្ងៃ៖ សេចក្តីជំនឿដែលមិនរស់រវើក = ទទួលបានការកំណត់អំណាចពីព្រះជាម្ចាស់
មានមនុស្សជាច្រើនមិនមានជំនឿសកម្មឡើយ។ ហេតុនេះហើយបានជាពួកគេមើលមិនឃើញអំណាចព្រះជាម្ចាស់ច្រើន។ ភាពកំសោយរបស់ពួកគេគឺបណ្តាលមកពីភាពគ្មានជំនឿ។ ពួកគេមានជំនឿទៅលើការខំប្រឹងប្រែងរបស់ខ្លួនឯងជាងនៅក្នុងការងារដែលព្រះជាម្ចាស់អាចធ្វើសម្រាប់ពួកគេទៅទៀត។ ពួកគេសុខចិត្តដោះស្រាយបញ្ហាតាមផ្លូវរបស់ពួកគេ។ ពួកគេរៀបគម្រោងដោះស្រាយបញ្ហារបស់ពួកគេតែអធិស្ឋានតិចតួចហើយមានជំនឿទុកចិត្តលើព្រះពិតប្រាកដតិចតួច។ ពួកគេគិតថា ពួកគេមានសេចក្តីជំនឿ ប៉ុន្តែសេចក្តីជំនឿរបស់ពួកគេនៅមិនបានយូរអង្វែង។ ពួកគេមើលមិនដឹងពីសេចក្តីត្រូវការរបស់ខ្លួនឯងឬក៏មិនឃើញពីការសព្វព្រះទ័យ ដែលទ្រង់នឹងប្រទានឲ្យ ពួកគេមិនអធិស្ឋានទៅព្រះជាម្ចាស់ឲ្យបានជាប់លាប់ហើយសូមនូវការឆ្លើយតបរបស់ទ្រង់នោះទេ។
យើងគួរតែអធិស្ឋានឲ្យដូចជាយើងពិតជាចង់បាននូវអ្វីដែលយើងសូម ហើយចេះតែបន្តសូមដូចមិត្តភក្តិម្នាក់នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវដែលចេះតែបន្តសុំនំបុ័ងនៅពាក់កណ្តាលអាធ្រាត្ររហូតទាល់តែគាត់ទទួលបាននូវអ្វីដែលគាត់ត្រូវការ។
នៅពេលយើងអធិស្ឋានតាមរបៀបបែបនេះ យើងនឹងកាន់តែមានភាពជិតស្និទ្ធជាមួយនឹងព្រះយេស៊ូវ។ យើងនឹងទទួលបានព្រះពរកាន់តែច្រើនឡើងពីព្រោះយើងបានបង្កើនសេចក្តីជំនឿរបស់យើង។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៧៖២៧-៣១
ខចងចាំ៖ «សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញ»។ លូកា ១១:៤