ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមទ្រង់ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ទ្រង់ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្តីសញ្ញា ដែលទ្រង់បានតាំងនឹងយើងខ្ញុំឡើយ ។ យេរេមា ១៤:២១
អំណានប្រចាំថ្ងៃ៖ នៅពេលដែលអ្នកអធិស្ឋាន ចូរជឿថា ព្រះជាម្ចាស់ចង់ឆ្លើយតប
ព្រះយេស៊ូវបានសន្យាថា «គ្រប់ទាំងសេចក្តីដែលអ្នករាល់គ្នាអធិស្ឋានសូមចូរជឿថា បានហើយ នោះនឹងបានមែន»។ ម៉ាកុស១១ៈ២៤។ ហើយការអ្វីក៏ដោយដែលអ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសម្រេចឲ្យដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា។ យ៉ូហាន១៤ៈ១៣។ព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលចិត្តឲ្យលោកយ៉ូហានសរសេរ ដោយប្រើពាក្យសាមញ្ញនិងពាក្យធានាថា «បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម។ បើយើងដឹងថាទ្រង់ទទួលព្រមតាមយើងក្នុងការអ្វីដែលយើងសូមដូច្នេះនោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ»។ យ៉ូហានទី១ ៥ៈ១៤,១៥។ ចូរមកឯព្រះវរបិតាដោយនូវព្រះនាមព្រះយេស៊ូវ ទូលសូមដល់ទ្រង់ឲ្យអស់ពីចិត្ត។ ព្រះជាម្ចាស់នឹងទទួលស្គាល់ព្រះនាមព្រះយេស៊ូវ។
ឥន្ទធនូដែលព័ទ្ធជុំវិញបល្ល័ង្ក គឺជាការបញ្ជាក់អះអាងថា ព្រះគឺពិតប្រាកដមែនហើយថា នៅក្នុងទ្រង់គឺគ្មានការផ្លាស់ប្តូរនោះទេ ហើយទ្រង់ក៏មិនដែល មិនអាចសម្រេចនោះដែរ។ យើងបានប្រព្រឹត្តិអំពើបាបប្រឆាំងនឹងទ្រង់ ហើយមិនសមនឹងទទួលសេចក្តីមេត្តាពីទ្រង់ឡើយ តែទ្រង់អង្គឯង បានដាក់ពាក្យសំណើនៅលើបបូរមាត់យើងថា «សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់នូវព្រះនាមទ្រង់សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ទ្រង់ សូមនឹកចាំឡើងវិញហើយកុំផ្តាច់សេចក្តីសញ្ញាដែលទ្រង់បានតាំងនឹងយើងខ្ញុំឡើយ»។ យេេរមា ១៤ៈ២១។ កាលណាយើងមកឯទ្រង់ទទួលសារភាពនូវភាពមិនសក្តិសមនិងអំពើបាបរបស់យើងទ្រង់បានសន្យាដោយអង្គឯងថាទ្រង់នឹងស្តាប់ការអំពាវនាវរបស់យើង។ ទ្រង់នឹងផ្តល់កិត្តិយសដល់បល្ល័ង្កទ្រង់ដោយបំពេញសេចក្តីសន្យារបស់ទ្រង់ឲ្យដល់យើង។ ដូចលោកអារ៉ុនដែលជានិមិត្តរូបតំណាងឲ្យព្រះយេស៊ូវ ព្រះអង្គសង្គ្រោះរបស់យើងស្ពាយឈ្មោះរាស្ត្ររបស់ទ្រង់ទាំងអស់ នៅក្នុងព្រះទ័យទ្រង់ នៅក្នុងទីបរិសុទ្ធរបស់ទ្រង់។ ព្រះសង្ឃរាជដ៏ខ្ពង់ខ្ពស់របស់យើងចងចាំពាក្យសម្តីគ្រប់ម៉ាត់ដែលទ្រង់បានមានបន្ទូលលើកទឹកចិត្ត យើងឲ្យជឿទុកចិត្តលើទ្រង់។ ទ្រង់មិនដែលភ្លេចសេចក្តីសន្យាដែលទ្រង់បានសន្យាចំពោះយើងឡើយ។ អ្នកទាំងឡាយណាដែលមកឯទ្រង់ ដោយសូមនឹងត្រូវបានប្រទានឲ្យនូវអ្វីដែលពួកគេត្រូវការ។ អស់អ្នកទាំងឡាយណាដែលគោះទ្វារនគរឋានសួគ៌នោះនឹងបានបើកឲ្យដល់អ្នកទាំងនោះ។ គ្មានពាក្យដោះសាណា នឹងបង្កើតឡើងបានឡើយ ដូចជា «កុំមករំខានឬបង្កបញ្ហាដល់ខ្ញុំ ទ្វាររបស់ខ្ញុំបានបិទហើយ ខ្ញុំមិនចង់បើកនោះទេ»។ ក៏មិនត្រូវប្រាប់ដល់មនុស្សដែរថា «ខ្ញុំមិនអាចជួយដល់អ្នកបានទេ» នោះដែរ។ អស់អ្នកទាំងឡាយណា ដែលសុំនំបុ័ងនៅពេលពាក់កណ្តាលយប់ ដើម្បីឲ្យទៅអ្នកដែលស្រេកឃ្លាន នឹងបានទទួលជោគជ័យ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៧៖៥៧-៦៦
ខចងចាំ៖ «សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមទ្រង់ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ទ្រង់ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្តីសញ្ញា ដែលទ្រង់បានតាំងនឹងយើងខ្ញុំឡើយ»។ យេរេមា ១៤:២១